២ឆ្នាំកន្លងផុតទៅហើយ ជីវិតជានិស្សិតពេទ្យដូចជាខ្ញុំនឹងត្រូវបន្តទៀតទៅបែបណា? ខ្ញុំចូលចិត្ត និងចង់ក្លាយជាគ្រូពេទ្យ តែខ្ញុំមិនចង់រៀនពេទ្យ។ ស្តាប់ពាក្យនេះហើយ គួរអោយអស់សំណើចណាស់! ខ្ញុំតែងនៅម្នាក់ឯងហើយសួរខ្លួនឯងថា៖
- តើខ្ញុំកំពុងយល់សប្តិរឺ?
- តើខ្ញុំពិតជាមានសមត្ថភាពរៀនពេទ្យបានរឺ?
- តើខ្ញុំពិតជាអាចរៀនផ្នែកឯកទេសមែនរឺ?
- តើខ្ញុំពិតជាអាចក្លាយជាគ្រូពេទ្យពិតប្រាកដមែនរឺ?
- តើខ្ញុំនឹងមានអនាគតបែបណា?
តើក្តីទុក្ខ និងសំពាធ ខ្ញុំ តើមានមនុស្សប៉ុន្មាននាក់យល់ខ្លះ? ស្នាមញញឹមបន្លប់នូវក្តីអស់សង្ឃឹម កើតមានគ្រប់ពេលដែលខ្ញុំបានក្លាយជានិស្សិតពេទ្យ។ ចង្វាក់បេះដូងខ្ញុំ ប្រៀបបាននឹងអ្នកជំងឺដែលសំរាកពេទ្យ ហើយត្រូវពិនិត្យដោយឧបករណ៍ ECG។ ថ្ងៃណាមួយ វានឹងអាចបង្ហាញនូវសញ្ញាអាសន្ន និងជួនកាលអាចជាសញ្ញា ————— បែបនេះក៍ថាបាន។ ខ្ញុំគិតថានិស្សិតពេទ្យអស្ចារ្យណាស់ ហើយប្រហែលជាសប្បាយរៀនណាស់ តែ២ឆ្នាំកន្លងផុតទៅ វាប្រៀបបាននឹងស្ថាននរក ដែលពោរពេញដោយសំពាធ។ រៀនមិនយល់សួរអ្នកណា? អនុវត្តទៅរៀននៅទីណា? តើអ្នកណាតម្រង់ទិសជីវិតអោយ?
ណ្ហើយ! តែទោះយ៉ាងណាខ្ញុំដើរលើផ្លូវមួយដែលមិនអាចបកក្រោយ៖
- ខ្ញុំនឹងខំប្រឹង ដើម្បីគ្រួសារ។
- ខ្ញុំនឹងខំប្រឹង ដើម្បីអ្នកជំងឺ។
- ខ្ញុំនឹងខំប្រឹង ដើម្បី…… ខ្ញុំក៍មិនដឹងដែរថាដើម្បីអ្នកណាដែរ?
ដោយ៖ khmerpanda
0 comments:
Post a Comment