Sunday, January 12, 2014


នៅ​យប់​មួយ ម៉ោង​ប្រមាណ​១២​យប់ មាន​ខ្មោច​៣​នាក់ គេ​បាន​ជួប​ពិភាក្សា​គ្នា ។​
ខ្មោច​នៅ​ខាងឆ្វេង៖ នែ! អា​ខ្មោច​ដែល​ឈរ​នៅ​ខាងស្តាំ តើ​ឯង​ស្លាប់​ដោយសារ​អ្វី?
ខ្មោច​នៅ​ខាងស្តាំ៖ យើង​វេទនាណាស់ គឺ​យើង​ស្លាប់​ដោយសារ​គេ​ប្លន់ គឺ​គេ​បាញ់​គ្នា​ចំនួន​៣​គ្រាប់ ត្រង់​ក្បាល ដើមទ្រូង និង​ជើង ដូច្នេះ​ហើយ ទើប​ឥឡូវ​យើង​ពុំ​អាចដើរ ទៅ​រក​ស្រី​ញី​ឯណា​បាន ។
រួច​ចុះ​ឯង​ស្លាប់​ដោយសារ​អ្វី​ដែរ?
ខ្មោច​នៅ​ខាងឆ្វេង៖ យើង​ក៏​មិន​ខុស​ពី​ឯង​ដែរ គឺ​យើង​ស្លាប់​ដោយសារ​ឡាន​បុក
បន្ទាប់​ពី​ខ្មោច​ទាំង​ពីរ​ឆ្លើយ​ប្រាប់​គ្នា​រួច​ហើយ គេ​ក៏​សួរ​ទៅ​ខ្មោច​ដែល​ឈរ​នៅ​កណ្តាល​វិញ៖ ចុះ​ឯង​ស្លាប់​ដោយសារ​អ្វី​ដែរ?
ពេល​លឺ​ដូចនេះ អ្នក​ដែល​ឈរ​នៅ​កណ្តាល​ក៏​ស្រែកយំ​ហូរ ឃើញ​ដូច​នោះ ខ្មោច​ដែល​ឈរ​នៅ​កណ្តាល​ក៏​ស្រែកយំ​ហូរ
ឃើញ​ដូច​នោះ ខ្មោច​ដែល​ឈរ​នៅ​សងខាង​នឹកគិត​ថា ប្រហែលជា​វា​កំសត់​ជាង​ខ្លួន​ទៀត​មើលទៅ ហើយ​ក៏​ប្រាប់​ទៅ​ទៀត​ថា៖ ឯង​កុំ​យំ​អី ប្រាប់​គ្នា​មក​ចាំ​គ្នា​ជួយ​រំលែក​ទុក្ខ​ឯង​
ពេល​លឺ​ហើយ​អ្នក​ដែល​ឈរ​នៅ កណ្តាល​ឆ្លើយ​ទាំង​ញ័រ​មាត់​ថា៖ ខ្ញុំ​អត់​មាន​ស្លាប់​ដោយសារ​អី​ទេ! ហើយ​ខ្ញុំ​ពុំ​ទាន់ ស្លាប់​ដែរ ពេល​នេះ​គឺ​ខ្ញុំ​មក​បត់ជើងធំ​តែ​ប៉ុណ្ណោះ ៕

By: Bora
Your Visit is Your Help

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.