ចង់អភិវឌ្ឍតម្លៃខ្លួនឯងជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវការ។ អីចឹង សាកគិតថា ខ្លួនអ្នកជាផលិតផលដែលកំពុងតែស្ថិតនៅក្នុងស្ថានភាព ប្រកួតប្រជែងមួយវិញមើល៍ថា អ្វីៗនឹងទៅជាយ៉ាងណា?
នៅពេលដែលអ្នកគិតថា អ្នកជាផលិតផល អ្នកត្រូវព្យាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីបំពេញតម្រូវការទីផ្សារ ពុំនោះទេអតិថិជនរបស់អ្នកនឹងបោះបង់ចោលអ្នកទៅជ្រើសយកផលិតផល ផ្សេងដែលល្អ
ជាងទាំងគុណភាព និងតម្លៃ។
ដើម្បីឲ្យផលិតផលមួយមានគុណភាព និងប្រសើរជាងមុន ជាដំបូងអ្នកត្រូវសិក្សាស្វែងយល់ពីចំណុចខ្វះខាតនៅលើផលិតផល ផ្ទាល់ ដោយទទួលយកមតិ យោបល់ ការរិះគន់ ពីអតិថិជនប្រើប្រាស់។
បន្ទាប់ពីទទួលបានគំនិតច្រើនពីអតិថិជនហើយ អ្នកអាចធ្វើការវិភាគ និងជ្រើសរើសយកចំណុចល្អមកផ្លាស់ប្ដូរទៅលើផលិតផលដែលមានដើម្បី បំពេញតម្រូវការអតិថិជនដែលមានស្រាប់ និងបង្កើតចំណុចពិសេសណាមួយទាក់ទាញអតិថិជនថ្មីៗផ្សេងទៀត។
ចំពោះខ្លួនអ្នក អតិថិជនដែលអាចផ្ដល់ជាមតិ យោបល់ និងការរិះគន់គឺ មនុស្សជុំវិញដែលកំពុងរស់នៅ ធ្វើការ និងប្រាស្រ័យទាក់ទងជាមួយអ្នក។ ដូច្នេះ សាកល្បងបើកចិត្តឲ្យទូលាយ និងឲ្យពួកគេនិយាយពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់អ្នក។
ការផ្លាស់ប្ដូរខ្លួនឯងនេះទៀតសោតមិនចាំបាច់ថា ត្រូវចំណាយច្រើននោះទេ។ សាកគិតថា អ្នកចង់ផ្លាស់ប្ដូរខ្លួនឯងពាក់ព័ន្ធនឹងចំណេះដឹងលើពីប្រធានបទ មួយឧទាហរណ៍ សេដ្ឋកិច្ចក្នុងរយៈពេលមួយឆ្នាំ។ ដូច្នេះ ក្នុងមួយខែអ្នកអាចចំណាយពេលទៅបណ្ណាល័យ បី ឬបួនដងអានសៀវភៅពាក់ព័ន្ធនឹងសេដ្ឋកិច្ច ឬអាចទិញសៀវភៅបីបួនក្បាលសម្រាប់អានរយៈពេលមួយឆ្នាំតែម្ដង។
ផុតពីមួយឆ្នាំទៅ ប្រៀបធៀបខ្លួនឯងបន្តិចមើល៍ថា កាលពីមួយឆ្នាំមុន និងបច្ចុប្បន្នអ្នកមានការយល់ដឹងយ៉ាងណា ពាក់ព័ន្ធនឹងប្រធានបទសេដ្ឋកិច្ច។
មួយឆ្នាំក្រោយមកទៀត អ្នកអាចផ្ដោតទៅលើប្រធានបទថ្មីមួយទៀត។ ស្រមៃមើលថា ១០ ឆ្នាំបន្ទាប់ចំណេះដឹងរបស់អ្នកផ្លាស់ប្ដូរប៉ុណ្ណា? ពេលខ្លះអ្នកមិនបានគិតចង់ផ្លាស់ប្ដូរខ្លួនឯងទេ ព្រោះយល់ថា នោះគ្រាន់ជាការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះ ប៉ុន្តែកុំភ្លេចថា រយៈពេល ១០ ឆ្នាំក្រោយអ្នកនឹងមើលឃើញច្បាស់ថា ការផ្លាស់ប្ដូរតិចតួចប្រចាំថ្ងៃនោះផ្លាស់ប្ដូរជីវិតរបស់អ្នក ធំធេងប៉ុណ្ណា។ ចូរគិតពីទីផ្សាររយៈពេល ៥ ឬ ១០ ឆ្នាំក្រោយ ហើយសាកល្បងសម្រួចខ្លួនអ្នក ពីពេលឥលូវ។
មិនជឿ សាកល្បងដោយខ្លួនឯងមើល៍!
By: Bora
Your Visit is Your Help
Reference: i1song.com
0 comments:
Post a Comment