ថ្ងៃនេះ Vooshareនឹងសូមណែនាំប្រិយមិត្តទាំងអស់គ្នាបានស្គាល់ ស្រីស្អាតសញ្ជាតិរុស្ស៊ី១ដួង មានសាច់ដុំធំបុរសសុំខ្មាស គឺប្អូនស្រី ជូលៀ វីនស៍ អាយុ ១៧ ឆ្នាំ មកពី Engels (រុស្ស៊ី) ដែលថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់សហគមន៍កាយសម្ព័ន្ធអន្តរជាតិ បន្ទាប់ពីនាងបានបង្ហោះរូបភាពផ្ទាល់ខ្លួនជាច្រើន នៅក្នុងបណ្តាញសង្គមអឺរ៉ុប Vk.com រួចមក ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រូបភាពរបស់ ជូលៀ បានក្លាយជាព័ត៌មានដ៏ពេញនិយមបំផុត នៅលើបណ្តាគេហទំព័រអនឡាញជាច្រើន នៅជុំវិញពិភពលោក ដែលបានចុះផ្សាយនិយាយអំពីសម្រស់ដ៏ស្រស់ផូរផង់ និងរូបរាងកាយមិនធម្មាតរបស់នាង ។
យោងតាម Rocket News រាជិនីកាយសម្ព័ន្ធរុស្ស៊ីវ័យក្មេងរូបនេះ បានធ្វើឲ្យក្រុមអ្នកនិយមលេងអ៊ីនធើរណេតចិន និងជប៉ុន មានការស្រឡាំងកាំង ដោយសារសាច់ដុំរាងកាយដ៏អស្ចារ្យរបស់នាងលេចឡើងបែបនេះ ហើយអ្វីដែលធ្វើឲ្យពួកគេសូមកោតសរសើរថែមទៀតនោះ គឺត្រង់ថាសម្រស់ផ្ទៃមុខរបស់នាងស្រស់ស្អាត ប្រៀបបានដូចកូនក្រមុំតុក្កតាអីចឹង ។
នៅក្នុងបទសម្ភាសន៍ ប្អូនស្រី ជូលៀ បាននិយាយថា នាងនឹងចាប់ផ្តើមហាត់ប្រាណឲ្យក្លាយជាអ្នកខ្លាំងម្នាក់ និងមានជំនុកចិត្តកសាងខ្លួនឯង ប៉ុន្តែ នាងពុំមានបំណងចង់ក្លាយជាអ្នកលើកទម្ងន់អាជីពនោះដែរ ។ ក្នុងអំឡុងឆ្នាំដំបូង នាងបានហ្វឹកហាត់សាច់ដុំរបស់នាង ដោយមិនធ្វើតាមកម្មវិធីហាត់ប្រាណច្បាស់លាស់នោះទេ ប៉ុន្តែ ទីបំផុត នាងក៏បានសម្រេចចិត្ត ត្រូវតែទទួលយកការណែនាំ ។ បន្ទាប់មក នាងក៏បានចូលទៅហ្វឹកហាត់នៅក្នុងសាលាអត្តពលកម្មមួយ ។ ...ការព្យាយាមដ៏អំណត់របស់នាង ជាលទ្ធផល គឺនាងទទួលបានរូបរាងកាយ មានសាច់ដុំធំៗបែបនេះតែម្តង ។
បើតាមការឲ្យដឹង ថ្មីៗនេះ នាងកំពុងត្រៀមខ្លួន ដើម្បីចូលរួមប្រកួតលើកទម្ងន់ជាផ្លូវការមួយលើកដំបូង នៅក្នុងខែកញ្ញាខាងមុខនេះ ៕

By: Dom
Your Visit is Your Help
Reference: ksn-news
0 comments:
Post a Comment