មនុស្សភាគច្រើនដែលឈឺក្រពះដោយសារការរលាកដំបៅច្រើនត្រូវបានទូន្មានពុំគប្បីបរិភោគជូរ ដើម្បីបញ្ចៀសកំណើនអាស៊ីត ក្នុងទឹកក្រពះ បង្កជាការពើតផ្សារដោយវារំញោចកន្លែងរលាកដំបៅ ។
Vitamin C (acid Ascorbic) មានរសជាតិជូរ ហេតុនេះអ្នកឈឺក្រពះជាច្រើនភ័ន្តច្រឡំថា បើឈឺក្រពះពុំគួរ ប្រើប្រាស់វាទេ ។ ក៏ប៉ុន្តែ Vitamin C គឺជាសារធាតុចាំបាច់សម្រាប់សុខភាព ហើយមានសមត្ថភាពការពារ "ជញ្ជាំងកោសិកា" បានល្អផង ។
ជាងនេះទៀត Vitamin C ជាសារធាតុចាំបាច់ពុំមែនជាឱសថប៉ុណ្ណោះទេ ហើយក៏ពុំមែនមានតែនៅក្នុងផ្លែឈើជូរដូចជាក្រូចឆ្មារ ក្រូចពោធិសាត់ ឬក្នុងផ្លែឈើផ្អែមដូចជាឥឡឹក ល្ហុង...ទេ តែវាមានសម្បូរណ៍នៅក្នុងប្រភេទបន្លែជាអាទិ៍ ផ្កាស្ពៃស-ខៀវ ម្ទេសប្លោក សណ្តែកបណ្តុះ ខ្ទឹម... ។ ហេតុនេះអ្នកឈឺក្រពះក៏ត្រូវការបរិភោគគ្រប់គ្រាន់នូវអាហារខាងលើដើម្បីឲ្យសរីរាង្គមាន កម្លាំងការពារនឹងចៀសវាងការខ្វះវីតាមីន C ។
អ្នកឈឺក្រពះដោយសាររលាកឬដំបៅ ច្រើនត្រូវបានទូន្មានពុំឲ្យបរិភោគជូ បំណងចៀសវាងកំណើនអាស៊ីត ធ្វើឲ្យរំញោចកន្លែងដំបៅរលាក
ការបញ្ចូលគ្រប់គ្រាន់បរិមាណវីតាមីន C ពុំត្រឹមតែមិនអន្តរាយដល់ក្រពះទេ ថែមទាំងជួយកាត់បន្ថយការរលាក ឆ្លងមេរោគ H.Pyloru ដែលជាមូលហេតុបង្កឲ្យមានការរលាក និងដំបៅ ។ វីតាមីន C មានប្រសិទ្ធភាពការពារក្រពះប្រសិនបើអ្នកបរិភោគវាក្នុងកម្រិតមួយសមល្មម ។ ការរក្សាបរិមាណវីតាមីន C ជាធម្មតាក្នុងទឹកក្រពះអាចបង្កើនសមត្ថកិច្ចរបស់ក្រពះការពារពោះ និងបង្កើនកំលាំងការពារក្រពះដោយខ្លួនវា ។ ល្អបំផុតគួរបំពេញកង្វះវីតាមីន C ពីការបរិភោគបន្លែផ្លែឈើ ។
ប៉ុន្តែការប្រើប្រាស់វីតាមីន C ចំពោះអ្នកជំងឺក្រពះនិយាយដោយឡែក និងអ្នកជំងឺទូទៅនិយាយជារួមសុទ្ធសឹងត្រូវអនុលោមឲ្យបានល្អពីបរិមាណ និងពេលវេលានៃការប្រើវា ដើម្បីបង្កើនឥទ្ធិពលនៃការព្យាបាលជំងឺ ។ ការប្រើប្រាស់ច្រើន និងយូរអាចបង្កឲ្យមានការរលាក និងដំបៅក្រពះដោយសារតែសារធាតុអាស៊ីតរបស់វា ។ ហេតុនេះគួរគប្បីប្រើឲ្យបានត្រឹមត្រូវទាំងបរិមាណ និងពេលវេលា តាមការណែនាំរបស់វេជ្ជបណ្ឌិត ៕
By: Rika
Your Visit is Your Help
Reference: ksn-news
0 comments:
Post a Comment