Sunday, February 10, 2013


ស្នាម​ញញឹម​របស់​មនុស្ស​ម្នាក់ៗ​ពិត​ជា​កត្តា​ដ៏​សំខាន់​ណាស់​ក្នុង​ការ​រស់​នៅ
ប្រចាំ​ថ្ងៃ។​ដូច​នេះ​មិន​ថា​តែ អ្វី​ផ្សេង​មាន​តំលៃ​នោះ ទេ​សូម្បី តែ​ការ​ញញឹម
និង​សើច​ក៏​មាន​តំលៃ​សឹង​ថា​មិន​អាច​គណនា​បាន​ដែរ។​មាន​ពាក្យ​មួយ​ឃ្លា
គេ​លើក​មក​និយាយ​ថា​៖​«​បុគ្គលណាមិនចេះសើចញញឹម​មិនគួរបើកហាងលក់ដូរឡើយ!​»
ពាក្យ​ខាង​លើ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​បើ​អ្នក​លក់​មិន​ចេះ ប្រើ​សិល្ប៍​វិធី​សើច​ញញឹម​ហើយ​នោះ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​ទិញ​គាត់​ទៅ?
នេះ​ជា​តំលៃ​របស់​ការ​សើច~ញញឹម៖
១-​ញញឹម​ជា​ការ​ងារ​មួយ​មិន​បាច់​ចុះ​ទុន​ប៉ុន្តែ​បាន​ចំនេញ​ច្រើន​បំផុត​។
២-​ញញឹម​ជា​អំពើ​មួយ​មិន​ធ្វើ​អោយ​ក្រ​ដល់​អ្នក​បញ្ចេញ,​ប៉ុន្តែ​ធ្វើ​អោយ​មាន
ការ​ចំនេញ​ដល់​អ្នក​ដែល​ទទួល​វា​។
៣-​អ្នក​ញញឹម​ម្នាក់​រីក​ស្រស់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុន្តែ​ជួន​កាល​វា​ធ្វើ​អោយ​យើង
ចង​ចាំ​អស់​មួយ​ជីវិត​។
៤-​អ្នក​មាន​ស្តុក​ស្តម្ភ​ដល់​កម្រិត​ណា​បើ​ខ្វះ​ការ​ញញឹម​ក៏​នៅ​តែ​ក្រ​។​រី​ឯ​
ជន​ក្រី​ក្រ​អន់​ថយ​ដល់​កម្រិត​ទាប​បំផុត,​តែ​សម្បូណ៌​ការ​ញញឹម​ស្រស់​ស្រាយ
នោះ ស្មើ​នឹង​មាន​ទុន​(​គឺ ទ្រព្យ​)​មិន​ចេះ​រីង​ស្ងួត​។
៥-​ស្នាម​ញញឹម​បង្កើត​អោយ​មាន​សុភមង្គល​ក្នុង​គ្រួសារ,​ជា​ប្រភព​នៃ ចិត្ត​ក្លាហាន
ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ជា​សញ្ញា​សម្គាល់​របស់​មនោសញ្ចេតនា​នៃ​មិត្ត​ភក្តិ​។
៦-​ការ​ញញឹម​ជា​សារធាតុ​ប៉ូវ​បំប៉ន​ដល់​អ្នក​នឿយ​ហត់,​គឺ​ជា​រូប​ភាព​ថ្ងៃ​ រៀប​នឹង​រះ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​,​ជា​វាយោ​រដូវ​រំហើយ​របស់​ជន​មាន​ ទុក្ខ​កង្វល់​ហើយ​ជា​ឱសថ​ទិព្វ​ពី ធម្មជាតិ​សំរាប់​ព្យាបាល​រោគ​ខ្វាយ​ខ្វល់​។
៧-​ស្នាម​ញញឹម​មិន​អាច​ទិញ​បាន​​សុំ​បាន​មិន​អាច​ខ្ចី​បាន​ហើយ​ក៏​មិន​អាច​ លួច​បាន​ដែរ​។​ប៉ុន្តែ​បើ​យើង​ចេះ​តែ រក្សា​វា​ទុក​នោះ វា​ក៏​គ្មាន​តំលៃ​អ្វី ដែរ,​បើ​បែរ​ជា​ប្រើ​ប្រាស់​វា​យ៉ាង​ខ្ជះ​ខ្ជាយ​នោះ តំលៃ​របស់​វា​គ្មាន​កំនត់​ឡើយ​។
៨-​ម្ល៉ោះ​ហើយ​នៅ ពេល​អ្នក​ជួប​ប្រទះ​បុគ្គល​នឿយ​ហត់​ម្នាក់​ដែល​លែង​មាន​កំលាំង
ញញឹម​សើច​ជា​មួយ​អ្នក​នោះ…..អ្នក​ត្រូវ​ញញឹម​ទៅ កាន់​អ្នក​នោះ​មុន​។​ពីព្រោះ​ថា
បើ​អ្នក​ណា​មួយ​មិន​អាច​ផ្តល់​ស្នាម​ញញឹម​ជូន​ដល់​អ្នក​ដទៃ​ទេ….​អ្នក​នោះ​ពិត
ជា​ត្រូវ​ការ​ស្នាម​ញញឹម​ស្រស់​ស្រាយ​មួយ​ជាង​នរណា​ទាំង​អស់……..!។
ដូច្នេះ​បើ​អ្នក​ចង់​អោយ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​ទុក​ឃ្លា​នេះ​«​រក្សា​ស្នាម
ញញឹម​អោយ​ជាប់​បបូរ​មាត់​ជា​និច្ច​»​នេះ​ហើយ​គឺ ជា​លក្ខណៈ​ពិសេស​បំផុត​និង​មាន​តំលៃ បំផុត​របស់​ផ្ទៃ​មុខ​​ដ៏ ពេញ​​ទៅ ដោយ​សោភ័ណ​ភាព​៕


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.