Health : សារជាតិកូឡាប៉ះពាល់សុខភាព
on
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Loannina ប្រទេសក្រិចបានដឹកនាំការស្រាវជ្រាវមួយនាពេលថ្មីៗ
ស្តីពីផលប៉ះពាល់អាក្រក់របស់សារជាតិកូឡាមកលើសុភាពមនុស្ស។ តាមរយៈការស្រាវជ្រាវនោះបាន
អោយដឹងថា ការផឹកសារជាតិកូឡាច្រើនហួសហេតុជាកត្តាមួយ អាចជំរុញអោយមានជំងឺម៉្យាងហៅថា
hypokaliémie ដែលអាករៈជំងឺមានដូចជា ការនឿយហត់, ក្តៀនលាមក រហូតដល់ស្លាប់សរីរាង្គ
កាយ។ការសិក្សានោះបានអះអាងថា ប្រសិនបើបុគ្គលណាផឹកសារជាតិកូឡានោះចាប់ពី ២ ទៅ១០
លីត្រក្នុងមួយថ្ងៃអាចមានឱកាសកើតជំងឺដូចបានរៀបរាប់ខាងលើ។ ការអះអាងនោះក៏មានលក្ខណៈ
ដូចគ្នាផងដែរ សំរាប់ប្រភេទភេសជ្ជៈកូឡា light។ ការស្រាវជ្រាវកន្លងមកក៏ធ្លាប់បានបង្ហាញអោយ
ឃើញពីអារការៈជំងឺផេ្សងៗដូចជា ការបាត់បង់សារជាតិរ៉ែពីឆ្អឹងរបស់មនុស្ស ឬជំងឺទឹកនោមផ្អែម។
អ្នកស្រាវជ្រាវបានពន្យល់ផងដែរថា អាការៈជំងឺទាំងនោះអាចបាត់ទៅវិញ ប្រសិនបើបុគ្គលនោះ
ឈប់បរិភោគសារជាតិកូឡា ហើយផឹកថ្នាំជំនួយជាតិប៉ូតាស្យូមបន្ថែម។
ប្រភព÷ www.zigonet.com
0 comments:
Post a Comment