Saturday, September 7, 2013




ប្រសិន​ត្រូវ​ជ្រើសរើស​ក្នុងចំណោម​រឿង​ខាងក្រោម​នេះ អ្នកនឹង​ជ្រើសរើស​មួយណា​? ប្រាក់កាស ស្នេហា គ្រួសារ បុព្វហេតុ ឬ​សិន​?


-​ស្ថានការណ៍​

បុរស M ម្នាក់​ត្រូវ​ការជួប​គូ​ដណ្តឹង F ដើម្បី​រៀបការ តែ​អ្នក​ទាំង​២​នៅ​ឃ្លាត​ពីគ្នា​ដោយ​ទន្លេ​មួយ ។ M ត្រូវ​ខ្ចីទូក​មួយគ្រឿង​ទើប​អាច​ឆ្លងទន្លេ​ទៅ​ជួប F ដូច្នេះ​គេ​ចាប់ផ្តើម​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​ដើម្បី​ស្វែងរក​ទូក ។​


នៅតាម​ផ្លូវ M ជួប​នារី L ដោយ​ដឹងថា នាង​មាន​ទូក ហេតុនេះ M បាន​សុំ​ខ្ចី ។ តែ L បែរជា​ស្រឡាញ់ M ភ្លាម​តាំងពី​ពេល​ជួបគ្នា​ដំបូង ។ នាង​និយាយថា "​អូន​ស្រឡាញ់​បង តើ​បង​ស្រឡាញ់​អូន​ទេ​?" ។ M ឆ្លើយតប​ដោយស្មោះ​ត្រង់ ៖ "​សុំទោស បង​មាន​គូ​ដណ្តឹង​ហើយ បង​មិនអាច​ស្រឡាញ់​អូន​ទេ​" ។ ឮដូច្នេះ L ដាច់ខាត​មិន​ឲ្យ M ខ្ចីទូក ។ មូលហេតុ​របស់​នាង​គឺ "​អូន​ស្រឡាញ់​បង បង​មិន​ស្រឡាញ់​អូន ដូច្នេះ​គឺ​មិន​ស្មើភាព អូន​មិនអាច​ឲ្យ​បង​ខ្ចីទូក​បានឡើយ​" ។​

M ព្រួយចិត្ត​យ៉ាងខ្លាំង បន្ត​ដើរ​ស្វែងរក​ទូក​តទៅទៀត និង​ជួប​នារី​ម្នាក់ទៀត​ឈ្មោះ S ក៏​ជា​ម្ចាស់​របស់​ទូក​មួយគ្រឿង ។ S និយាយថា "​អូន​ឲ្យ​បង​ខ្ចីទូក​ក៏បាន​ដែរ ជាមួយនឹង​លក្ខខណ្ឌ​អូន​ចូលចិត្ត​បង​ណាស់ បង​ចូលចិត្ត​អូន​ឬ​អត់​មិន​សំខាន់​ឡើយ តែ​អូន​ចង់​ឲ្យ​បង​គេង​ជាមួយ​អូន​១​យប់ ប្រសិន​មិន​យល់ព្រម​អូន​នឹងមិន​ឲ្យ​បង​ខ្ចី​ទេ​" ។ M ពិបាក​ដោះស្រាយ​ណាស់ ។ ប្រសិន S មិន​ឲ្យ M ខ្ចីទូក គេ​នឹង​មិនអាច​ឆ្លងទន្លេ​ទៅ​ជួប F ព្រោះថា តំបន់​នេះ​មានតែ​ទូក​២​គ្រឿង​ប៉ុណ្ណោះ ។ ដោយសារ​គូ​ដណ្តឹង​រង់ចាំ​នៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ F បង្ខំចិត្ត​ត្រូវ​ទទួលយក​សំណូមពរ​របស់ S.... S គោរព​ពាក្យសម្តី និង​ឲ្យ M ខ្ចីទូក​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ។​

​ពេល​បាន​ជួប F ហើយ ក្នុង​ចិត្ត M ហាក់​នៅ​មិន​សុខ​មិន​សាប់ ។ ក្រោយ​ការ​ត្រិះរិះ​មួយសន្ទុះ​យ៉ាងយូរ គេ​សម្រេចចិត្ត​និយាយ​រឿងរ៉ាវ​ទាំងអស់​អំពី L និង S ឲ្យ M ស្តាប់ ។ ពិតជា​គួរ​ឲ្យ​ស្តាយ ស្តាប់​ចប់ F មាន​អារម្មណ៍​ឈឺចិត្ត​យ៉ាងខ្លាំង​ក៏បាន​សុំ​ចែកផ្លូវ​ជាមួយ M ។ F ឃើញ M មិន​ស្មោះត្រង់ ហេតុនេះ​មិនអាច​អ​ធ្យា​ល​ស្រ័យ​បាន ។ F អស់សង្ឃឹម ឈឺចាប់​.... ។​

​ពេលនេះ​ក្នុង​ជីវិត​របស់គេ​បែរជា​លេចចេញ​នារី E អ្នក​ទាំង​២​ចាប់ផ្តើម​ស្រឡាញ់គ្នា ។ តែ​រឿងរ៉ាវ​មុន​នោះ​ធ្វើ​ឲ្យ M មិនអាច​ត្រជាក់ចិត្ត ។ E សួរ M មានរឿង​អ្វី​ចង់​និយាយ​ជាមួយ​នាង​ឬ​អត់ ដូច្នេះ​ម្តងទៀត M បាន​រៀបរាប់​ទាំងអស់​នូវ​រឿងរ៉ាវ​អំពី L S F ឲ្យ E ស្តាប់​ចប់​និយាយថា "​អូន​មិន​គិត​អ្វី​ទេ រឿងនេះ​មិន​ពាក់ព័ន្ធ​អ្វី​ដល់​អូន​ទាំងអស់​" ។​

​រៀបចំ M L S F E តាម​លំដាប់លំដោយ​អាទិភាព ដើម្បី​មើល​តើ​អ្នក​យកចិត្តទុកដាក់​រឿង​អ្វី​បំផុត​ក្នុង​ជីវិត ។​

-​ចម្លើយ​

M-​ប្រាក់ (Money)

ជ្រើសរើស M បង្ហាញថា អ្នក​ត្រៀម​ជាស្រេច​ដើម្បី​ប្រាក់ ដោយ​បោះបង់ចោល​អ្វី​ទាំងអស់ ។ អ្នក​ចាត់ទុកថា ប្រាក់​ជា​អំណាច ជា​ភស្តុតាង​សម្រាប់​ភាពមានបាន​ពុំមាន​បុព្វហេតុ​អ្នក​សុទ្ធតែ​ទទួលយកបាន តែ​មិនអាច​ទ្រាំ​បាន​ប្រសិន​គ្មាន​ប្រាក់ ។ ឬ​និយាយ​ម្យ៉ាងទៀត ប្រាក់​គឺជា ថាមវន្ត ដើម្បី​អ្នករស់នៅ​បន្ត ។​

L-​ស្នេហា​(Love)

អ្នក​ចាត់ទុក​ស្នេហា​សំខាន់​ជាង​អ្វីៗ​ផ្សេងទៀត​ក្នុង​ជីវិត មិនតែប៉ុណ្ណោះ​ត្រៀម​ស្លាប់​ដើម្បី​វា ។ ក្រសែភ្នែក​របស់​អ្នក​អំពី​ស្នេហា​មាន​ស្រមើស្រមៃ​បន្តិច​តែ​អ្នកស្ម័គ្រចិត្ត បោះបង់ចោល​អ្វីៗ​ទាំងអស់​ដើម្បី​មាន​ស្នេហា ស្រមើស្រមៃ នោះ​ទោះបី​តែ​ក្នុង​ពេលវេលា​ដ៏​ខ្លី ។​

S-​សិច (Sex)

អ្នក​យកចិត្តទុកដាក់​ខ្លាំង​ដល់​អារម្មណ៍ ស្រេកឃ្លាន​បានការ​ចាប់អារម្មណ៍​យកចិត្តទុកដាក់​របស់​មនុស្ស​គ្រប់គ្នា សង្ឃឹមថា​គ្រប់គ្នា​កោតសរសើរ​អ្នក​ក៏ដូចជា​របៀប​ត្រិះរិះ​ថ្មីថ្មោង ចិត្ត​ទូលាយ​របស់​អ្នក ។​

ទន្ទឹម​នោះ​អ្នក​ក៏​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់​អំពី​សិច ។ សិច​ដើរតួនាទី​សំខាន់​ក្នុង​ជីវិត​ស្មារតី​របស់​អ្នក ។​

F-​គ្រួសារ (Family)

អ្នកជា​មនុស្ស​រស់នៅ​មាន​គោលការណ៍ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ ចំណុច​សំខាន់​ទាំងអស់​នៃ​ជីវិត​របស់​អ្នក​សុទ្ធតែ​ឆ្ពោះទៅ​គ្រួសារ ។ ចំពោះ​អ្នក​គ្រួសារ​គឺ​អ្វីៗ​ទាំងអស់ ហើយ​អ្នក​សង្ឃឹមថា គូស្នេហ៍​របស់ខ្លួន​ក៏មាន​ការគិតគូរ​ដូច្នេះ​ដែរ ។​

ប្រសិន​អ្នក​នៅ​លីវ បញ្ជាក់ថា អ្នក​កំពុង​ប្រាថ្នា​មានគ្រួសារ​តូច​ស្អាត​របស់ខ្លួន​ដោយឡែក ។ ប្រសិន​អ្នកមាន​គ្រួសារ​បង្ហាញថា បច្ចុប្បន្ន​អ្នក​ពេញចិត្ត​គួរសម​ជាមួយ​វា ។​

E-​បុព្វហេតុ (Enterprise)

អ្នកចំណាយ​ពេលវេលា​និង​កម្លាំងកាយ​ចិត្ត​យ៉ាងច្រើន​ទៅក្នុង​ការរៀនសូត្រ​កសាង​អនាគត​សម្រាប់​ខ្លួន ជា​គំរូ​មនុស្ស​រៀនសូត្រ​ងប់​ង​ល់ ដោយសារ​ឧបត្ថម្ភ​ភ​គតិ​បុព្វហេតុ​ដ៏​ខ្ពង់ខ្ពស់ ៕​

By: Rika
Your Visit is Your Help

Reference: ksn-news

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © 2025 Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.