Sunday, September 29, 2013



ការ​ដេក​មមើរ​គឺជា​ការ​ដេក​មិន​ធម្មតា​មួយ​ប្រភេទ​ដែល​ធ្វើអោយ​បុគ្គល​ម្នាក់​នោះ​ក្រោក​ឡើង និង​ដើរ​ចុះឡើង​ពេល​កំពុងតែ​ដេក​។ ជាធម្មតា ការ​ដេក​មមើរ​កើតឡើង​នៅ​ពេល​មនុស្ស​ម្នាក់​ដេក​លក់​ស្កប់ស្កល់​មែនទែន​តែម្តង​។ អ្នក​ដេក​មមើរ​មិន​អាច​ឆ្លើយតប​នឹង​អ្វីៗ​បាន​ទេ​ក្នុង​ពេល​ខ្លួន​មមើរ ហើយក៏​មិន​ចាំ​ថា​បាន​ធ្វើ​អ្វីខ្លះ​ដែរ​។ ករណីខ្លះ ការ​មមើរ​ដើរ​ក៏​មាន​ជាប់ទាក់ទង​នឹង​ការនិយាយស្តី​ផងដែរ​។​


​ការ​មមើរ​ដើរ​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​កាលពី​នៅ​ក្មេង ប៉ុន្តែ​ពេល​ធំ​ឡើង​ក៏​អាច​កើត​មាន​ដែរ​។​

​រោគសញ្ញា​នៃ​ការដើរ​មមើរ​

​ការដើរ​មមើរ​អាចមាន​លក្ខណៈ​ចាប់ពី​ដើរ​ស្ងាត់ៗ​រហូត​ដល់​រត់​យ៉ាង​ទាន់ហន់ ឬ​មាន​បំណង់​រត់​គេច​ពី​អ្វី​មួយ​។ ជាធម្មតា ភ្នែក​របស់​អ្នក​មមើរ​ច្រើន​តែ​តែ​បើក​ភ្លឹក និង​សម្លឹងមើល​យឺតៗ​។ អ្វី​ដែល​គួរអោយ​ឆ្ងល់​នោះ​គឺថា ការឆ្លើយតប​ទាំងអស់​មាន​លក្ខណៈ​យឺតយ៉ាវ ឬ​អត់​តែម្តង​។ បើសិន​ជា​អ្នក​មមើរ​នោះ​ត្រឡប់​ទៅ​គ្រែ​ដេក​គេ​វិញ​ដោយ​មិនទាន់​ភ្ញាក់ ពួកគេ​ច្រើន​តែ​មិន​ចងចាំ​ថា​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ​នោះទេ​។​

​ក្មេង​រាង​ធំ​បន្តិច​ដែល​ងាយ​នឹង​ភ្ញាក់​ពេលដេក​មមើរ​ច្រើន​តែ​មាន​ការអៀនខ្មាស់​ចំពោះ​អាកប្បកិរិយា​របស់ខ្លួន​ពេល​មមើរ (​ជាពិសេស​បើសិនជា​បាន​ធ្វើ​រឿង​អ្វីមួយ​ដែល​មិន​សមរម្យ​)​។​

​មូលហេតុ​

​មាន​កត្តា​ជាច្រើន​ដែល​ធ្វើអោយ​កើត​ជា​ការ​មមើរ​ដើរ​ដូចជា តំណរ​ពូជ​, មជ្ឈដ្ឋាន​ជុំវិញ​, និង​ជំងឺ​។​
​ការ​មមើរ​ដើរ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​ដេក​ផ្សេងៗ​, ការ​ដេក​តែ​ឯង​ក្នុង​បន្ទប់ ឬ​ជាមួយ​អ្នកផ្សេង​, ខ្លាច​ងងឹត ឬ​ខឹង​ខ្លាំង​។​

​តំណរ​ពូជ​

​ការ​មមើរ​ដើរ​កើតឡើង​ជា​ញឹកញាប់​ទៅលើ​កូនភ្លោះ​ដូចគ្នា​បេះបិត និង​ទំនងជា​អាច​កើត​ឡើង​រហូត​ដល់ ១០​ដង​ឯណោះ​បើសិន​ជា​សាច់ញាតិ​ដំបូង​ម្នាក់​ធ្លាប់​មរ​មើរ​ដើរ​។ ដូច្នេះ ទើប​គេ​ចាត់ទុក​វា​ជា​បញ្ហា​ដំណរ​ពូជ​។​

​កត្តា​បរិដ្ឋាន​

​មាន​កត្តា​ជាច្រើន​ដែល​ធ្វើអោយ​មនុស្ស​ម្នាក់​មមើរ​ដេក​បាន​ដូច​ជា​៖
  • ដេក​មិន​គ្រប់គ្រាន់​
  • មាន​ភាព​ភាពរ​ញេ​រញ៉ៃ​នៃ​ពេលវេលា​ដេក​
  • ស្ត្រេ​ស​
  • ពុល​ជាតិ​ស្រា​
  • ថ្នាំ​ដូចជា ថ្នាំ​ងងុយដេក​, ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​, ថ្នាំ​បង្កើន​សកម្មភាព និង​ថ្នាំ​ព្យាបាល​អាឡែ​ហ្ស៊ី​។​

​ជំងឺ​

​ជំងឺ​ជា​ច្រើន​ដែល​មាន​ជាប់ទាក់ទង​នឹង​ការ​មមើរ​ដេក​មានដូចជា​៖
បេះដូង​ដើរ​ខុស​ចង្វាក់​
ក្តៅខ្លួន​
ច្រាល់​ទឹក​អាស៊ី​ត​ពី​ក្រពះ​មក​បំពង់ក​
ជំងឺ​ហឺត​
ប្រកាច់​
ដេក​បាត់​ដង្ហើម​
ជំងឺផ្លូវចិត្ត​ដូចជា ក្រោយ​ពី​ប៉ះទង្គិច​ផ្លូវចិត្ត​ដោយសារ​អ្វីមួយ​, ឬ​ខ្លាច​ខុសធម្មតា​ជាដើម​៕

By: Rika
Your Visit is Your Help

Reference: health.com.kh

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.