Wednesday, September 4, 2013


របកគំហើញវិទ្យាសាស្ត្រ លើផ្នែកវេជ្ជសាស្រ្ត សម័យថ្មីបានឲ្យដឹងថា ភេទរបស់មនុស្សគឺជា គ្រឿងកំណត់ ភាពខុសប្លែកខាងសរីរាង្គ រវាងមនុស្សប្រុស និងមនុស្សស្រី។ ជាពិសេសភេទនីមួយៗ សុទ្ធសឹងតែមាន
ការខុសប្លែកគ្នាលើ បញ្ហាសុខភាព ការប្រឆាំងទប់ទល់ នឹងការរាតត្បាត ពីមេរោគខាងក្រៅ និងរក្សាព្យាបាល។
១-ភាពស្មុគស្មាញនៃប្រព័ន្ធការពាររាងកាយៈ
ប្រព័ន្ធការពាររាងកាយ របស់ស្រ្តីពោរពេញទៅ ដោយភាពពិសេសជាងបុរស ដោយពុំអាចប្រៀបផ្ទឹមបានឡើយ។ ថ្វីបើគ្មានការពន្យល់ បកស្រាយឲ្យ បានដឹងច្បាស់ តែតាមការសិក្សា ផ្សេងៗបញ្ជាក់ថា រាងកាយស្រ្តីមានការប្រឆាំង ទប់ទល់នឹងមេរោគ ពីខាងក្រៅបានរឹងបឹង ជាងបុរស។ ជាពិសេសស្រ្តី ដែលកំពុងមាន គភ៌រឹតតែមានសមត្ថភាព ក្នុងការទប់ទល់ នឹងមេរោគផ្សេងៗ បានយ៉ាងអស្ចារ្យ ដើម្បីការពារកូនខ្ចី ក្នុងផ្ទៃឲ្យមានសុវត្ថិភាព។
២-បញ្ហាបេះដូងៈ
បុរសមានឱកាស នៃការកើតជំងឺបេះដូង ច្រើនជាងស្រ្តី ថ្វីបើបេះដូង របស់ស្រ្តីភេទអាចដកដង្ហើម បានខ្លីនឹងឆាប់ហត់ ជាងបុរស តែស្ត្រីអាចមានឱកាស នៃការកើតជំងឺបេះដូង យឺតជាងបុរស ដល់ទៅ ១០ឆ្នាំ ឯណោះ។ អ័រម៉ូន អេសស្ត្រូចេន (Estrogen) ដែលមានសម្រាប់ស្រ្តី មានតួនាទីការពារ ឲ្យសរសៃឈាម យឺតស្វិតល្អ និងជួយឲ្យថ្លើម អាចកម្ចាត់ចោល កូឡេស្តូរ៉លបានល្អប្រសើរ ដូច្នេះហើយទើបពុំមាន ខ្លាញ់កកស្ទះ នៅក្នុងសរសៃឈាម។
៣-ប្រដាប់បន្តពូជ:
អវៈយវៈ និងអ័រម៉ូន ដែលមានភាពចាំបាច់ សម្រាប់ការបន្តពូជ បានជួយទប់ស្កាត់លទ្ធភាព នៃការកើតជំងឺ មហារីកស្បូន។ ក្រៅពីនេះ ការទទួលទាន ថ្នាំពន្យារកំណើត ក៏អាចជួយកាត់បន្ថយអត្រានៃ ការកើតជំងឺ មហារីកស្បូនបានដែរ។ តាមការសិក្សាចុងក្រោយ បំផុតបានឲ្យដឹងថា ការទទួលទានអាហារ ដែលមានជាតិខ្លាញ់ តិចអាចជួយកាត់បន្ថយ ការប្រឈមមុខ នឹងជំងឺមហារីកស្បូនទៀតផង។
៤-ក្បាលជង្គង់ខ្សោយ:
លោកវេជ្ជបណ្ឌិតបាននិយាយថា ក្បាលជង្គង់របស់ស្ត្រីមានភាពទន់ខ្សោយជាងក្បាលជង្គង់បុរស។ ជាពិសេសស្រ្តីដែលចូលចិត្តលេងកីឡា ដូចជាបាល់បោះ រមែងមានក្បាលជង្គង់ផុយស្រួយ ឬឆាប់រងរបួសដោយងាយ ហើយថែមទាំងត្រូវប្រើរយៈពេលយូរក្នុងការព្យាបាលទៀតផង។ គ្រូពេទ្យផ្តល់ការយល់ឃើញថា រឿងនេះគួរតែមានការទាក់ទងទៅនឹងករណី ដែលស្រ្តីមានឆ្អឹងត្រគាងធំជាងបុរស។
៥-ចិត្តនិងអារម្មណ៏:
ស្រ្តីមានទំនោរ នឹងកើតការតឹងតែង ក្នុងអារម្មណ៏ ងាយជាងបុរស ហើយកត្តាសំខាន់ ដែលបង្កឲ្យមានអារម្មណ៏ តឹងតែងនេះ គឺអាស្រ័យមកពី សភាពជីវិតនោះឯង។ ក្រៅពីនេះការសិក្សា ស្រាវជ្រាវថែមទាំង បានរកឃើញថា ខួរក្បាលរបស់បុរសេ និងស្រ្តីខុសប្លែកគ្នា ស្រឡះទាំងក្នុងរឿងអ័រម៉ូន និង ជាតិគីមី។
អ័រម៉ូនអេសត្រូចេន នៅក្នុងខ្លួនស្ត្រី មានចំណែកជួយឲ្យស្រ្តី មានការចងចាំល្អ តែក្នុងពេលជាមួយគ្នាដែរ ក្រោយពេលអស់ រដូវប្រសិនបើស្រ្តីពុំទទួលទាន ថ្នាំបង្កើនអ័រម៉ូនទេ និងអាចធ្វើឲ្យគេមាន សភាពទ្រុឌទ្រោមផ្នែក ការចងចាំខ្លាំងជាងបុរស។ នេះមកពីអ័រម៉ូន អេសត្រូចេន មានតួនាទីជួយស្ថាបនា បណ្តាយសរសៃប្រសាទ ក្នុងខួរក្បាលឲ្យកើត និងចម្រើនលូតលាស់ ជាថ្មីដើម្បីជំនួសផ្នែក ដែលទ្រុឌទ្រោមឬសឹករិចរឹល។
៦-មហារីកសុដន់ៈ
ការសិក្សាស្រាវជ្រាវ ចុងក្រោយបំផុត បានរកឃើញថា ប្រសិនបើគេកាន់តែ អាចរកឃើញអាការ នៃជំងឺមហារីក បានឆាប់ប៉ុណ្ណា គេក៏អាចកាត់បន្ថយ អត្រាប្រឈមមុខ នឹងគ្រោះថ្នាក់បានច្រើន ប៉ុណ្ណោះដែរ។ ក្នុងពេលនេះអ្នកស្រាវជ្រាវកំពុងតែសិក្សាឲ្យដឹងថា តើហ្សែននិងសរីរាង្គដទៃទៀតរួមទាំងបរិយាកាសបែបណាខ្លះដែលមានឥទ្ធិពលចំពោះការកើត និងចម្រើនលូតលាស់នៃជំងឺដុះសាច់នានា?
ការប្រើប្រាស់ថ្នាំជំនួសអ័រម៉ូន អេសត្រូចេន ប្រភេទខ្លះគួរតែមានចំណែកក្នុងការ ការពារការរីកលូតលាស់នៃជំងឺដុំសាច់ផងដែរ។
៧-ប្រព័ន្ធរំលាយអាហារ:
បើទោះជាបុរស និងស្ត្រី បរិភោគអាហារ ដូចគ្នាក៏ដោយ ក៏ស្រ្តីបានប្រើពេល ដើម្បីរំលាយអាហារ យូរជាងបុរសដែល ទើបធ្វើឲ្យស្រ្តីមាន ការទល់លាមក ងាយជាងបុរស។ មូលហេតុនេះហើយ ដែលធ្វើឲ្យទឹកមាត់ របស់បុរស និងស្រ្តីមាន គុណសម្បត្តិ ផ្នែកគីមីខុសប្លែកគ្នា ធ្វើឲ្យការធ្វើដំណើរ របស់អាហារពីមាត់ ទៅកាន់អវៈយវៈ រំលាយអាហារ របស់ស្រ្តីបានប្រព្រឹត្ត ទៅយឺតយ៉ាវជាងបុរសដែរ។
៨-ការឈឺចាប់
តាមការសិក្សាស្រាវជ្រាវ មានការកត់ត្រាទុកថា ស្រ្តីឆាប់ប៉ះពាល់ទៅនឹងការឈឺចាប់ បានងាយជាងបុរស។
៩-អាការឆ្អឹងពុក
ស្រ្តីមានការប្រែប្រួល ផ្លាស់ប្តូរនៃឆ្អឹង យឺតជាងបុរស។ សម្រាប់ស្រ្តីវ័យ អស់រដូវលលា ដ៏ក្បាលកាន់តែស្តើងចុះ ហើយកាន់តែមាន ការពុកផុយច្រើនឡើង។ ករណីនេះមកពី រាងកាយស្រ្តីក្នុងវ័យអស់រដូវ មានសមត្ថភាព ក្នុងការផលិត អេសត្រូចេន កាន់តែតិចតួច។
ដូច្នេះស្រ្តីដែលស្ថិត ក្នុងវ័យនេះគួរតែ បរិភោគថ្នាំជំនួយអ័រម៉ូន អេសត្រូចេនដើម្បី ជួយការពាររោគឆ្អឹងពុក ដែលជាមូលហេតុមួយ ធ្វើឲ្យឆ្អឹងត្រគាកបែក ដោយងាយផង៕

By: Rika
Your Visit is Your Help

Reference:LookingToday

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.