Monday, September 30, 2013


ឆ្លង​តាម​ការ​សិក្សា​ស្រាជ្រាវ​ទៅ​លើ​មនុស្ស​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់​​ ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​និង​ក្នុង​ជីវិត​របស់​ខ្លួន​ ស្តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខណៈ​សម្បត្តិ​រួម​ ៥ យ៉ាង​ដូច​តទៅ​៖
១. ស្គាល់ការ​គូរមិន​គួរ៖ បុគ្គល​​ជោគ​ជ័យ​តែង​ដឹង​ថា​ ការ​ណា​គួរ ការ​ណា​មិន​គួរ។ គេ​អាច​ដឹង​បាន​ទៅតាម​រយៈបទ​ពិសោធន៍​ច្រើន​ឆ្នាំ​។
២. ស្ទាត់ជំនាញ​ក្នុង​រឿង​ដែល​ខ្លួន​ធ្វើ​៖ បុគ្គល​ជោគ​ជ័យ​តែង​ស្ទាត់​ជំនាញ​ក្នុងកិច្ច​ការ​ដែល​គេ​ធ្វើ ហើយ​គ្រប់​ការងារ​ដែល​គេ​ធ្វើ គេ​ធ្វើ​បាន​យ៉ាង​ល្អ​។
៣. ម្ចាស់ការ​លើ​ខ្លួន​ឯង៖ បុគ្គល​ជោគ​ជ័យ​មាន​ភាព​ម្ចាស់​ការ​ខ្ពស់​លើ​ខ្លួន​ឯង ហ៊ាន​ធ្វើ​ហ៊ាន​ទទួល​ មិន​ទំលាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ​។
៤. ឈ្លាស​វៃ​៖ ភាពឆ្លាត​វៃ​មិន​សំដៅ​លើ​សញ្ញា​ប័ត្រ​ផ្លូវ​ការទេ​។​ បុគ្គល​ជោគ​ជ័យ​មួយ​ចំនួន​មិន​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ ឬ​មហាវិទ្យាល័យ​ឡើយ។
៥.ធ្វើ​កិច្ច​ការ​ផ្តោត​លើ​ផល​សម្រេច​ជា​ ចំបង​៖ បុគ្គល​ជោគ​ជ័យ​ភាគ​ច្រើន​មាន​ភាព​ដាច់​ខាត និង​ច្បាស់​លាស់​លើ​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ ពោល​គឺ​ត្រូវ​ការ​ផល​សម្រេច​ជា​ដាច់​ខាត​ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

By: Rika
Your Visit is Your Help

Reference: salarean

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.