ការងារជាក្រុមទាមទារមិនមែនងាយស្រួលដូចការងារបុគ្គលទេ។ វាទាមទារនូវការសហការ ការយោគយល់ និងការគ្រប់គ្រងដឹកនាំ។ ដើម្បីឲ្យការងារជាក្រុមទទួលបានជោគជ័យគេគួរពិចារណានូវចំនុចដូចខាងក្រោម៖
១. មេក្រុមត្រូវយល់ច្បាស់ពីខ្លួនឯង ពីរបៀបធ្វើការរបស់ខ្លួន និងត្រូវដឹងថាការគ្រប់គ្រងដឹកនាំរបស់ខ្លួនជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះចំពោះកូនក្រុម។ មេក្រុមត្រូវមានចរិតជាអ្នកដឹកនាំ និង ចេះបត់បែន។
២. មេក្រុមត្រូវចំណាយពេលជាមួយកូនក្រុម និងស្វែងយល់ពីពួកគេឲ្យបានច្បាស់។ កូនក្រុមម្នាក់ៗសុទ្ធតែជាចំណែកមិនអាចខ្វះបាន ដែលជួយដល់ជោគជ័យ ក្រុមទាំងមូល។
៣. កំណត់តួនាទីនិងការទទួលខុសត្រូវឲ្យបានច្បាស់លាស់៖ នេះជាដំណាក់កាលដ៏លំបាកមួយ ព្រោះថាការចាត់ភារកិច្ចឲ្យត្រូវតាមជំនាញ និងសមតាមបំណងរបស់សមាជិកក្រុមម្នាក់ៗពុំមែនជារឿងសាមញ្ញទេ។ ការរៀបចំតួនាទីនិងការទទួលខុសត្រូវបានល្អ នឹងនាំឲ្យក្រុមសាមគ្គី បង្កើតបានជាកម្លាំងរួមផ្តុំនៃចំណេះជំនាញខុសៗគ្នា ឆ្ពោះទៅរកជោគជ័យ។
៤. ទទួលយកមតិ និងលើកទឹកចិត្តឲ្យមានមតិកែលំអ
៥. ទទួលស្គាល់ស្នាដៃនិងផ្តល់រង្វាន់៖ នេះជាការលើកទឹកចិត្តមួយធ្វើឲ្យក្រុមកាន់តែពេញចិត្តនឹងការងារ និងកាន់តែមានកម្លាំងធ្វើការ។
៦. អបអរជោគជ័យរួមគ្នា
By: Rika
Your Visit is Your Help
Reference: salarean
0 comments:
Post a Comment