Friday, September 27, 2013


មនុស្ស​ទូទៅ​ច្រើន​ជួបការ​បញ្ហា​ពិបាក​គ្រប់​គ្រង​ពេលវេលា​ មិន​ដឹង​ថា​គួរ​តែ​ធ្វើ​អ្វី​ឲ្យ​ពិត​ប្រាកដ​។​ ជួនកាល​ថ្ងៃ​ខ្លះ​ ហាក់​ដូច​ជា​បណ្តោយ​ពេលវេលា​ឲ្យ​កន្លង​ផុត​ទៅ​ដោយ​ឥតប្រយោជន៍​ មិន​ដឹង​ថា​ត្រូវ​ចាប់​យក​អ្វី​មក​ធ្វើ​។ តាម​ការ​ស្រាវ​ជ្រាវ​មួយ បង្ហាញ​ឲ្យ​ឃើញ​ថា​ និយោជិត​ បង្ខាត​ពេលវេលា​ ប្រហែល​ជា​ជាង​ ២ ម៉ោង រាល់​ថ្ងៃ​។ គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​​ខាង​ក្រោម​អាច​ជួយ​ឲ្យ​គេ​ គ្រប់​គ្រង​ពេលវេលា​បាន​កាន់​តែ​ប្រសើរ​ឡើង​៖

១. គួរ​​ចំណាយ​ពេល​ពីរ​បី​នាទី​ជា​រៀង​រាល់​ថ្ងៃ​ ធ្វើ​ឲ្យ​ចិត្ត​ស្រស់​ថ្លា​ និង​ផ្ចង់​អារម្មណ៍ ដោយ​ការ​ងើប​ចេញ​ពី​កៅអី​ ឬ​ចេញ​ពី​មុខ​កុំព្យូទ័រ រួច​ដើរ​ទៅ​ដើរ​មក​​មួយ​ស្របក់​។ ការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​ចិត្ត​ស្រស់​ស្រាយ​ឡើង​វិញ និង​មាន​អារម្មណ៍​ធ្វើ​ការងារ​បន្ត​។ ចូរ​អនុវត្តន៍​ដូច្នេះ​ ពី​ ២ ទៅ ៣ ដង​ ក្នុង​មួយ​ថ្ងៃ​។

២. គួរ​មាន​​បញ្ជី​ការងារ​ប្រចាំ​ថ្ងៃ​៖ ក្រុម​អ្ន​កជំនាញ​ខាង​ប្រសិទ្ធ​ភាព​ការងារ​បាន​ផ្តល់​យោបល់​ថា​ ការ​ដែល​មាន​បញ្ជី​ការងារ​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​គេ​ងាយ​ស្រួល​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ រក​នឹក​ថា​ ថ្ងៃ​នេះ​ត្រូវធ្វើ​អ្វី​ខ្លះ​ ឬ​ណាត់​ជួប​នរណា​ខ្លះ​។ ចូរ​ពិនិត្យ​ក្នុង​បញ្ជី​ការងារ​របស់​អ្នក​ តើ​ការងារ​ណា​ខ្លះ​អាច​ទម្លាក់​ឲ្យ​គេ​ធ្វើ​ជំនួស​បាន ហើយ​ការងារ​ណា​ខ្លះ​ចាំបាច់​ត្រូវ​ធ្វើ​ខ្លួន​ឯង​។ ប៉ុន្តែ​គួរ​ជៀស​វាង​ការ​យក​ការងារ​ច្រើន​មក​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ​។

៣. គួរ​មាន​ពេលវេលា​ផ្ទាល់​ខ្លួន​ គឺ​សម្រាកទាំង​ស្រុង​ បិទ​ទូរស័ព្ទ បិទ​ទ្វារ​ បិទ​ភ្នែក​...​ ធ្វើ​បែប​នេះ​ អ្នក​អាច​សម្រាក​បាន​ទាំង​កាយ​ និង​ចិត្ត​ ។ បន្ទាប់​ពី​សម្រាក​រួច​អ្នក​នឹង​មាន​ថាមពល​ធ្វើការ និង​មាន​អារម្មណ៍​ស្រស់​ថ្លា​ជាក់​ជា​ពុំខាន​។

៤. គួរ​ជៀសវាង​ការ​ប្រជុំ​ណា​ដែល​មិនចាំ​បាច់​

៥. គួរ​ជៀស​វាង​បង្ខំ​ធ្វើ​ការ​ច្រើន​យ៉ាង​ក្នុង​ពេល​តែ​មួយ​ គួរ​ធ្វើការ​ម្តង​មួយ​ៗ​

៦. គួរ​ចំណាយ​ពេល​ ១៥ នាទី រៀង​រាល់​ថ្ងៃ​ ដើម្បី​សំអាត​តុ​ធ្វើការ​។ ចូរ​ដក​ចេញ​នូវ​ឯកសារ​ទាំង​ឡាយ​ណា​ដែល​មិន​ចាំបាច់​ ពិនិត្យ​មើល​កិច្ចការ​ណា​ដែល​ត្រូវ​ធ្វើ​ យក​វា​មក​ធ្វើ​ម្តង​មួយ​ៗ​​រហូត​ទាល់​តែ​អស់។

By: Rika
Your Visit is Your Help

Reference: salarean

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.