Thursday, September 26, 2013



អ្នក​ធ្វើការ​ភាគ​ច្រើន​ប្រហែល​ជា​បាន​ដឹង​អំពី​ច្បាប់​ការងារ​​ហើយ​មើលទៅ​។ គេ​ថា​ច្បាប់​ការងារ​មាន​តែ​ពីរ​មាត្រា​ទេ​ មាត្រាទី​១​ មេ​មិន​ដែល​ធ្វើ​ខុស​ និង​មាត្រា​ទី​២​​ បើ​មេធ្វើ​ខុស​ សូម​មើល​មាត្រា​ទី​១​ឡើង​វិញ​ ។ នេះ​គ្រាន់​​តែ​ជា​ពាក្យ​កំប្លែង​លេង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិន​បើ​យើង​យក​គតិ​នេះ​មក​អនុវត្តន៍​ឲ្យក្លាយ​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​យើង​វិញ​ពិត​ជា​ប្រសើរ​។ ជោគជ័យ​ក្នុងអាជីព​ណា​ក៏​ដោយ​ដាច់​ខាត​មិន​អាច​ជៀស​ផុត​ពី​ទំនាក់​ទំនង​ល្អ​ជាមួយ​ចៅហ្វាយ​នាយ​ឡើយ​​។ ក្នុង​គ្រប់​ករណី​ទាំង​អស់​បើ​សិន​អាច​ជៀសវាង​បាន​ គេ​មិន​ត្រូវ​ឈ្លោះ​ប្រកែក​ជាមួយ​ចៅហ្វាយ​នាយ​ឡើយ។ ប្រសិន​បើ​ឈាន​ដល់​ផ្លូវ​មួយ​ដែល​ត្រូវ​តែ​ចាក​ចេញ​ លែង​ចង់​ធ្វើការ​ជាមួយ​ចៅ​ហ្វាយ​នោះ​ហើយ​ គេ​គួរ​៖


១. បើ​មិន​ទាន់​រកបាន​ការងារ​ល្អ​ជាង​មុន​ទេ​ គេ​គួរ​ព្យាយាម​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ចៅហ្វាយនាយ​ និង​ខិត​ខំ​បំពេញ​ការងារ​ស្នូល​ឲ្យ​ល្អ​ដល់​កម្រិត​។ នេះ​ជា​យុទ្ធ​សាស្ត្រ​ដង្កូវ​បាក់​ខ្នង​ ពោល​គី​ប្រសិន​បើ​ជើង​មុខ​ចាប់​មិន​ទាន់​បាន​ទេ មិន​ព្រលែង​ជើង​ក្រោយ​ជា​ដាច់​ខាត។​ លុះ​ត្រា​តែ​ចាប់​បាន​មួយ​ទើប​ព្រលែង​មួយ​ទៀត​ចោល។​

២. បើ​រក​បាន​ការងារ​ល្អ​ជាង​មុន​ហើយ​ គេ​គួរ​ទៅ​ពិភាក្សា​ជាមួយ​ចៅហ្វាយ​និង​ប្រាប់​ឲ្យ​ដឹង​ពីការ​ចាក​ចេញ​ លៃ​យ៉ាង​ណា​កុំ​ឲ្យ​មានការ​ល្អក់​កក​ចិត្ត​នឹង​គ្នា​ គឺ​រក្សា​ទំនាក់​ទំនង​ឲ្យ​នៅ​ដូច​ដើម​ជា​ដរាប។​ ប្រសិន​បើអាច ​គេ​គួរ​ជួយ​រក​មនុស្ស​ណា​ម្នាក់​ដែល​មាន​សមត្ថភាព​ជំនួស​កន្លែង​ដែល​នៅ​ទំនេ​នេះ រួច​ផ្តល់​យោបល់​ឲ្យ​ចៅហ្វាយ​ចាស់​ពិចារណា​ទទួល​យក​បុគ្គលិក​ថ្មី​នោះ​ជំនួស​ខ្លួន។ ធ្វើ​បែប​នេះ​ អាច​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ជាមួយ​ចៅហ្វាយ​ និង​ជួយ​សម្រាល​បន្ទុក​របស់​អង្គភាព​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ថ្មី​។​

ហេតុអ្វី​ចាំ​បាច់​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ចៅហ្វាយ​?

ធម្មតា​ ចៅហ្វាយ​នាយ​តែ​ង​ស្គាល់​មនុស្ស​ច្រើន​ក្នុង​សង្គម​ ហើយ​ទំរាំ​តែ​គាត់​ឈាន​មក​ដល់​ចំនុច​នេះ​គាត់​ក៏​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​ច្រើន​រាប់​មិន​អស់​ដែរ។​ យើង​គួរ​តែ​ទុក​ឲ្យ​គាត់​ឈ្នះ​យើង​ទៅ​ចោះ+។ នេះ​មិនមែន​មានន័យ​ថា​យើង​ចាញ់​គាត់​ទេ យើង​ក៏​ឈ្នះ​ដែរ​​ គឺ​ឈ្នះ​ចិត្តគាត់​។ ធ្វើ​បែប​នេះ​ គឺ​យើង​នៅ​តែ​ទុក​ឱកាស​ល្អ​មួយ​សម្រាប់​ខ្លួន​ឯង​ជានិច្ច។ ឧទាហរណ៍​ថា​ថ្ងៃ​ក្រោយ​ បើ​ចៅហ្វាយ​ចាស់​ ​ត្រូវការ​មនុស្ស​ ឬ​មាន​មិត្ត​ភក្តិ​របស់​គាត់​ត្រូវការ​មនុស្ស​​ចាត់​ចែង​ការងារ​​ គាត់​មុខ​តែ​នឹក​ឃើញ​ដល់​យើង​ជាក់​ជា​ពុំខាន​។​

By: Rika

Your Visit is Your Help

Reference: salarean

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.