Friday, September 20, 2013


ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ដែល​មាន​ធ្មេញ​ប្រហោង​ច្រើន​អាច​មាន​ការថយចុះ​ហានិភ័​នៃ​ជំងឺមហារី​កក្បាល និង​ជំងឺមហារីក​ក​មួយ​ចំនួន​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា នេះ​ដោយសារ​តែ​អាស៊ីត​ឡា​ក់ទិច​របស់​បាក់តេរី​ដែល​ត្រូវ​បាន​បង្កឡើង​ដោយសារ​ធ្មេញ​ប្រហោង​អាច​ជា​អ្នកការពារ​ប្រឆាំង​នឹង​កោសិកា
មហារីក​។​

​វេជ្ជបណ្ឌិត ម៊ី​ន តេ​ហ្សា​ល់ (Mine Tezal) ជា​សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ Baffalo បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​ដែល​មិន​ត្រូវបាន​រំពឹង​ទុក​ចាប់តាំងពី​ការ​ប្រហោង​ធ្មេញ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សញ្ញា​នៃ​ភាព​ចុះខ្សោយ​នៃ​សុខភាព​មាត់​ធ្មេញ ហើយ​យើង​ធ្លាប់​បាន​សង្កេត​មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​ក្បាល និង​ក​ក្នុងចំនោម​អ្នក​ដែល​មាន​ជំងឺ​មាត់​ធ្មេញ​នេះ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​, តេ​ហ្សា​ល់​បានសម្គាល់​យ៉ាង​ឆាប់​ថា ការស្រាវជ្រាវ​មិនមែន​មានន័យថា មនុស្ស​គួរតែ​ទុក​អោយ​ធ្មេញ​ប្រហោង​កើតមាន​ដើម្បី​ផ្តល់​សេចក្តីសង្ឃឹម​ក្នុង​ការការពារ​ជំងឺមហារីក​ទាំងនេះ​នោះទេ​។​

​គាត់​បាន​និយាយថា ព័ត៌មាន​ចំបង​គឺ​ដើម្បី​ជៀសវាង​នូវ​អ្វី​ដែល​នឹង​ធ្វើអោយ​ប្រែប្រួល​ដល់​លំនឹង​ចំពោះ​ជីវសាស្ត្រ​ធម្មតា​, រួមមាន ការប្រើប្រាស់​ហួស​កម្រិត​នៃ​ផលិតផល​កម្ចាត់​មេរោគ និង​ការជក់បារី​ជាដើម​។ ជាងនេះទៅទៀត​, អ្នក​គួរតែ​រក្សា​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​មាន​អនាម័យ​មាត់​ធ្មេញ​ដោយ​ដុស​ធ្មេញ និង​ខ្ពុលមាត់​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត JAMA Otolaryngology – Head & Neck Surgery​។​

​ចំពោះ​ការស្រាវជ្រាវ​, ក្រុម​អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​អ្នកជំងឺ​៣៩៩​នាក់​ដែល​មាន​ជំងឺមហារីក​ក្បាល និង​ក បើ​ធៀប​ទៅនឹង​២២១​នាក់​ផ្សេង​ទៀត​ដែល​មិន​មាន​ជំងឺមហារីក​នេះ​។​

​អ្នក​ដែល​មាន​ប្រហោង​ធ្មេញ​ច្រើន​បំផុត​គឺ​ថយ​ចុះ​ហានិភ័យ​ចំនួន​៣២​ភាគរយ​ក្រោយពី​បាន​មើល​កត្តា​ដទៃ​ទៀត​ដូចជា ភេទ​, ស្ថានភាព​គ្រួសារ​, ការជក់បារី និង​ការ​ផឹកស្រា​នោះ​។​

​តេ​ហ្សា​ល់​បាន​និយាយថា វា​ជា​រឿង​សំខាន់​ដើម្បី​ចង្អុលបង្ហាញ​ថា ដង្កូវ​ស៊ី​ធ្មេញ​មិន​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺមហារីក​ក្បាល និង​ក​នោះ​ទេ​។​

​ប្រហោង​ធ្មេញ​ត្រូវ​បាន​បង្កឡើង​ដោយ​អាស៊ីត​ឡា​ក់​ទិក​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បាក់តេរី​ដូចជា streptococci, lactobacilli, antinomycetes និង​bifidobacteria ដែល​ជា​ប្រភេទ​ដូច​គ្នា​នៃ​បាក់តេរី​ដែល​ត្រូវបាន​គេ​ប្រើ​ក្នុង​ផលិតផល​ទឹកដោះគោ​ជូរ​។​

​គាត់​បាន​និយាយថា បាក់តេរី​ទាំងនេះ​មាន​តួនាទី​សំខាន់​ក្នុង​ការរំលាយ​អាហារ ក៏ដូចជា​ចូលរួម​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការថយចុះ​របស់​ពួក​វា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​រ៉ាំរ៉ៃ​, អាឡែ​ស៊ី​, ធា​ត់ និង​ជំងឺ​មហារីក​មួយចំនួន​។​

​គាត់​បាន​បន្តថា បាក់តេរី​ទាំងនេះ​អាច​ដើរតួ​សំខាន់​ក្នុង​ការការពារ​ជំងឺមហារីក​ក្បាល និង​ក​៕

By: Rika
Your Visit is Your Help

Reference: health.com.kh

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.