សុខភាព ៖ ក្លិនខ្លួនឈួលខ្លាំងច្រើនកើតឡើងចំពោះមនុស្សដែលពេញវ័យ ព្រោះក្រពេញខ្លាញ់និងផលិតជាតិខ្លាញ់ នៅតាមរន្ធរោមមានកាន់តែ ច្រើនឡើង ហើយចំណែកក្រពេញញើសក៏ផលិតញើសមកច្រើនដែរ ជាពិសេសនៅ ពេលដែលយើងរត់ ឬស្ថិតនៅក្នុងអាកាសធាតុក្តៅ ញើសនិងហូរចេញមក ។ នៅពេលជាតិខ្លាញ់ និងញើស ហូរជ្រៀបចេញ ពី
រន្ធនៅលើស្បែក ហើយស្របពេលដែលបរិយាកាសជុំវិញហប់ផងនោះ បណ្តាអោយមេរោគ ផ្សេងៗដែលកើតចេញពីធម្មជាតិដែលមាននៅលើស្បែក ក៏នាំគ្នាចំរើនធំធាត់លឿន ហើយចេញមកច្រើន ព្រមទាំងបញ្ចេញខ្លិនដែលឈួលខ្លាំង នេះហើយគឺជាមូលហេតុដំបូងដែលនាំអោយមានក្លិនឈួលខ្លាំង។
រន្ធនៅលើស្បែក ហើយស្របពេលដែលបរិយាកាសជុំវិញហប់ផងនោះ បណ្តាអោយមេរោគ ផ្សេងៗដែលកើតចេញពីធម្មជាតិដែលមាននៅលើស្បែក ក៏នាំគ្នាចំរើនធំធាត់លឿន ហើយចេញមកច្រើន ព្រមទាំងបញ្ចេញខ្លិនដែលឈួលខ្លាំង នេះហើយគឺជាមូលហេតុដំបូងដែលនាំអោយមានក្លិនឈួលខ្លាំង។
មូលហេតុបន្ទាប់នៃក្លិនខ្លួននោះគឺមកពីចំណីអាហារដែលយើងទទួលទាន មានដូចជា គ្រឿងទេស ខ្ទឹម ធុរេន វីតាមីនបេកំផ្លិច ដែលជាប្រភេទអាហារមានក្លិនឈួលខ្លាំង ហើយវានឹងហើរចេញមកតាមខ្យល់ដកដង្ហើម តាមក្រពេញញើស ក្រពេញខ្លាញ់ ក្រពេញក្លិន ឬក៏ជាអណ្តូងមួយបង្កើតអោយមានការរួមផ្សំនូវជាតិក្លិននេះ បាន ហើយក៏បញ្ចេញមកតាមប្រហោងបញ្ចេញក្លិនរបស់រាងកាយ។
វិធី៦យ៉ាងដើម្បីបំបាត់ក្លិនខ្លួន
មូលហេតុនៃក្លិនខ្លួនលំដាប់ទី៣ គឺកើតចេញពីសំពត់ អាវ ស្បែកជើង ដែលមិនបានសម្អាតអោយបានត្រឹមត្រូវ ឬសំពត់អាវ ដែលហប់សើម។ ដូច្នេះគួរតែឧស្សាហ៏សំអាត វត្ថុដែលនៅជុំវិញរាងកាយរបស់ខ្លួន។ មធ្យោបាយ ដែលល្អត្រូវជ្រើសយកដំណាក់កាលនៃការសម្អាតអោយសមស្របជាមួយនឹងខ្លួនឯងដូចតទៅ៖
១ សម្អាតរាងកាយឲ្យបានត្រឹមត្រូវ តាមគោលការណ៏សុខភាពល្អ ដោយចាប់ផ្តើមពីការងូតទឹក ដុសសាប៊ូ អោយបានគ្រប់ពេល នៅពេលដែលបែកញើស និងសម្រាប់ស្បែកដែលមានខ្លាញ់។ ត្រូវកក់សក់ជាមួយ សាប៊ូបំបាត់អង្គែ ដែលជាចំនុចហប់និងមានក្លិនជាប់ជានិច្ច។
២ កាត់បន្ថយការបរិភោគអាហារដែលមានក្លិនខ្លាំង ហើយងាកមកបរិភោគជំនួសវិញនូវអាហារ ដែលមានក្លិន ស្រាល ឬក៏គ្មានក្លិនតែម្តង។
៣ ត្រូវសម្អាតសក់ រាងកាយ និងផ្លាស់ប្តូរសំលៀកបំពាក់ បន្ទាប់ពីលោកអ្នកស្ថិតនៅទីកន្លែងដែលហប់យូរ ឬ ខ្លួនប៉ះនិងក្លិនបារី ក្លិនផ្ទះបាយជាដើម។
៤ សម្អាតសំលៀកបំពាក់ ស្បែកជើងអោយបានជាប់ជានិច្ច ដោយបោកនិងសាប៊ូ រួចហាលថ្ងៃ ឬក៏យកទៅ ចំហុយអោយបានស្ងួតល្អ។
៥ លុបបំបាត់ក្លិនស្ងុយ ដោយជ្រើសប្រើទឹកអប់បំបាត់ក្លិនឈួលក្នុងរាងកាយ ឬយកទឹកអប់អោយជាប់ខ្លូន ហើយបាញ់អោយបានញឹកញាប់ ដើម្បីបំបាត់ក្លិន ហើយចំណែករ៉ូអន ក៏អាចជួយបំបាត់ក្លិនបានមួយចំណែក ផងដែរ។
៦ ស្ថិតនៅក្នុងអាកាសធាតុទីកន្លែងមិនក្តៅ ហើយមានខ្យល់អាកាសចេញចូលបានល្អ ដោយលោកអ្នកគ្រាន់ តែជ្រើសប្រើនូវវិធីបំបាត់ក្លិនខ្លួនតាមវិធីខ្លួនឯងទៅជាការស្រេច ៕
By: Rika
Your Visit is Your Help
Reference: yolprom
0 comments:
Post a Comment