Thursday, September 19, 2013


ការ ស្វែង យល់ អំពី អ្នក ដទៃ មាន​សារៈ ប្រយោជន៍ យ៉ាង ខ្លាំង ចំពោះ ការធ្វើ ទំ​នាក់ ទំនង ។ ចុះ ហេតុ អ្វី បាន ជា មនុស្ស គ្រប់ គ្នា មិន ខិត ខំ ស្វែង យល់ ពី អ្នក ដទៃ​អ៊ីចឹង​? រឿង នេះ បណ្តាល មក ពី មូល ហេតុ ជាច្រើន ដូច​ខាង ក្រោម​៖

​ភាព ភ័យ ខ្លាច​


នៅ ពេល ដែល អ្នក មិន យល់ ចិត្ត អ្នក ដទៃ ទេនោះ អ្នក នឹង មាន អារម្មណ៍ ភ័យ ខ្លាច ក្នុង ការធ្វើ ទំ​នាក់ ទំនង​ជា​មួយ គ្នា​ហើយ នៅ ពេល ដែល វា​កើត ឡើង ហើយ នោះ វា បាន ក្លាយ ជា​រនាំង​ក្នុង ការ រៀន ស្វែង យល់ អំពី អ្នក ដទៃ ហើយ ការ កើត ឡើង ដដែលៗ នឹង ក្លាយ ជា​ទម្លាប់ អាក្រក់ ជា​ពុំ ខាន​។​

សំណាង អាក្រក់ អី នៅ កន្លែង ធ្វើការ ជា ទូទៅ បុគ្គលិក ក្រុម ហ៊ុន មាន ប្រតិកម្ម ភ័យ ខ្លាច ចំពោះ ថ្នាក់ ដឹក នាំ របស់ ពួកគេ​។ ទោះ បី ជា​យ៉ាង ណា​ក៏ ដោយ ក្នុង បរិស្ថាន ការងារ ល្អ ប្រសិន បើ អ្នក​អាច ធ្វើ ឲ្យ អ្នក ដទៃ ឈប់ ភ័យ ខ្លាច ហើយ ជំនួស មកវិញ ដោយ ការ យល់ ចិត្ត គ្នា នោះ អ្នក គ្រប់ គ្នា នឹង ធ្វើ ការ ជាមួយ គ្នា ក្នុង ផ្លូ វ វិជ្ជមាន​ជា​ពុំ ខាន​។ លោក ប្រធានា ធិបតី ហា​រី ធ្រូ​មែន បាន​និយាយ ថា “ នៅ ពេល ដែ ល យើ ង យល់ ចិត្ត អ្នក ដទៃ​និង អ្វី ដែល គេ កំពុង តែ ធ្វើ ហើយ នោះ យើង ដឹងថា មាន ៩​ដង ក្នុង ចំណោម ១០​ដង ហើយ ដែល គេ ព្យាយាម ធ្វើ ត្រូវ​”​។​


​គំនិត អាត្មានិយម​

នៅពេល ដែល ការ ភ័យ ខ្លាច មិន មែន ជា​ឧ បស​គ្គ ទេ នោះ គំនិត អាត្មានិយម​ជា ញឹក ញាប់ បណ្តាល ឲ្យ មាន ការខ្វែង គំនិត គ្នា​។ មនុស្ស គ្រប់ គ្នា មិន មាន បំណង​ធ្វើ ខ្លួន​ឲ្យ អាត្មានិយម​ដោយ ខ្លួន ឯង នោះ ទេ តែ ធម្ម ជាតិ មនុស្ស ទេ ដែល បណ្តាល​ឲ្យ មនុស្ស គិត តែ អំពី ខ្លូន ឯង មុន ដំបូង គេ​។ ប្រសិន បើ មិន ជឿ ចូរ សាក ល្ប​ង លេង ជាមួយ ក្មេង អាយុ ពីរ ឆ្នាំ​មើល៍ នោះ អ្នក នឹង ដឹង ថា ក្នុង ការ ជ្រើស យក សំភារៈ​លេង វា នឹង ជ្រើស យក តែ របស់ ណា ដែល ល្អ​បំផុត សម្រាប់​ខ្លួន ហើយ ទាមទារ តាម តែ ខ្លូន វា ចង់ បាន​។​

វិធី​មួយ ក្នុង ការ យក ជ័យ ជំនះ លើ គំនិត អាត្មានិយម គឺ ការព្យាយាម ក្រឡេក មើ ល រឿង រ៉ាវ ដែល ជួប ប្រទះ តាម ផ្ន​ត់ គំនិត របស់ អ្នក ដទៃ​។ បុគ្គលិក ផ្នែក លក់ មួយ ក្រុម បាន ចែក រំលែក បទពិសោធន៍ របស់ ពួក គេ ដោយ លើកឡើង ថា “​នៅ ពេល ដែល ខ្ញុំ លេង អុក​ចាញ់ គេ ខ្ញុំ តែង តែ ក្រោក ឈរ រួច ឈរ នៅ ពី ក្រោយ គូ ប្រកួត របស់ ខ្ញុំ ហើយ​ពេល នោះ ខ្ញុំ ឃើញថា ដំណើរ អុក របស់ ខ្ញុំ ពិត ជា ធ្វើ ដោយ ភាព ល្ងី ល្ងើ ណាស់ នៅ ពេល ដែល ខ្ញុំ ចាប់ ផ្តើម ក្រឡេក មើល វា តាម ផ្ន​ត់ គំនិត របស់ គូ ប្រកួត ខ្ញុំ​។ បុគ្គលិក លក់ ក៏ ជួប បញ្ហា​ស្រដៀង គ្នា ដែរ​។ រឿង ដែល ពិបាក បំផុត របស់ បុគ្គលិក លក់ នោះ គឺ ការ យល់ ពី គំនិត របស់ អ្នក ទិញ​”​។​

ខាង ក្រោម គឺ ជា ឃ្លា ខ្លីៗ ដែល ទាក់ ទង នឹង ទំ​នាក់ ទំនង របស់ មនុស្ស​៖

​ពាក្យ ដែល មាន សារៈសំខាន់ តិច ជាង គេ​៖ ខ្ញុំ​

​ពាក្យ ដែល សំខាន់ បំផុត​៖ យើង​

​ពាក្យ​ពីរ​ព្យាង្គ ដែល សំខាន់ បំផុត ៖ អរគុណ​

​ពាក្យ បី ព្យាង្គ ដែល សំខាន់ បំផុត​៖ អា​ធ្យា ស្រ័យ​

​ពាក្យ បួន ព្យាង្គ ដែល សំខាន់ បំផុត​៖ អ្នក គិត ដូច ម្តេច​?

​ពាក្យ ៥ ព្យាង្គ ដែល សំខាន់ បំផុត​៖ ធ្វើ ការ បាន ល្អ​ណាស់​

​ពាក្យ ៦ ព្យាង្គ ដែល សំខាន់ បំផុត​៖ ខ្ញុំ ចង់ ស្វែង យល់ ពី អ្នក​៕

By: Rika
Your Visit is Your Help

Reference: health.com.kh

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.