Tuesday, September 17, 2013



អង្គែ​គឺជា​ជំងឺ​ស្បែកក្បាល​មួយ​ប្រភេទ​ដែល​កើតមាន​ជា​ញឹកញាប់ និង​បណ្តាលអោយ មាន​របប​ស្បែកក្បាល​តិចៗ​ចេញមក​។ ជំងឺ​អង្គែ​ស្បែក​ក្បាល​នេះ​មិន​អាច​ចម្លង ឬ​ឆ្លង​ពី​អ្នក​ដទៃ​បាន ទេ​។​

​អង្គែ​ស្បែក​ក្បាល​អាច​មានល​ក្ខ​ណៈ​មិន​ទៀត​ទាត់​ទេ ខ្លះ​ជា​កម្រិត​ស្រាល មធ្យម ឬ​ធ្ងន់ធ្ងរ​។​


​តើ​អង្គែ​ស្បែក​ក្បាល​កើតឡើង​បាន​យ៉ាងដូចម្តេច​ទៅ​?

​កោសិការ​ស្បែក​ត្រូវ​បង្កើត​ថ្មី​ដោយ​ខ្លួនឯង​ជាប់​រហូត​។ នៅពេល​កោសិការ​ស្បែក​ក្បាល​បង្កើត ថ្មី កោសិការ​ចាស់ៗ​នឹង​ត្រូវ​រុញច្រាន​ទៅ​ផ្នែក​ខាងលើ​នៃ​ស្បែកក្បាល​។​

​មនុស្ស​ដែល​មាន​អង្គែ​ស្បែកក្បាល មានន័យ​ថា​ស្បែក​ដែល​កើត​ថ្មី​នោះ​មានដំណើរ​លឿន​ជាង​គេ មានន័យ​ថា កោសិកា​ស្បែកក្បាល​ខាងលើ​ត្រូវ​ស្លាប់​ច្រើន​ទើប​បណ្តាលអោយ​កើត​អង្គែ​ដូច្នេះ​។​

​តើ​អង្គែ​ស្បែក​ក្បាល​កើតឡើង​ជា​ញឹកញាប់​យ៉ាងដូចម្តេច​ទៅ​?

​អង្គែ​ស្បែកក្បាល​ប្រភេទ​ស្រាល​អាច​កើតឡើង​លើ​មនុស្ស​គ្រប់រូប ទោះបីជា​វា​មាន​និន្នាកា​កើត លើ មនុស្ស​ប្រុស​ច្រើន​ជាង​មនុស្ស​ស្រី​ក៏​ដោយ​។ អង្គែ​ច្រើនតែ​កើត​មាន​ក្រោយ​ពី​មនុស្សពេញវ័យ ហើយ​វា​គឺជា​បញ្ហា​កើត​មាន​ជា​ញឹកញាប់​បំផុត​លើ​មនុស្ស​វ័យ ២០​ឆ្នាំ​។ មនុស្សពេញវ័យ គឺជា​ជីវិត​មួយ​ដែល រាងកាយ​ឈានដល់​ការលូតលាស់​សរីរាង្គ​ភេទ និង​បណ្តាលអោយ​ប្រែប្រួល​ទៅលើ​រាងកាយ​, ផ្លូវចិត្ត និង​អាកប្បកិរិយា​។​

​អង្គែ​ស្បែកក្បាល​មិនសូវ​ជា​កើត​លើ​ក្មេងៗ (​អាយុ​ពី ២ ទៅ​១០​ឆ្នាំ​) ទេ​។​

​ជំងឺ​រលាក​ស្បែក Seborrhoeic

​ជំងឺ​ស្បែក​ប្រភេទ​នេះ​ឃើញ​កើតមាន​ជា​ញឹកញាប់ ហើយ​អត់​ឆ្លង​ទៀត​។ ជំងឺ​នេះ​កើតមាន​លើ មនុស្ស បី​នាក់​ក្នុងចំនោម ១០០​។ វា​គឺជា​មូលហេតុ​ដ៏​ធំ​បំផុត​របស់​អង្គែ​ស្បែកក្បាល និង​ធ្វើអោយ ស្បែក​ទៅ​ជា​រលាក ឬ​របក​។​

​ជំងឺ​រលាក​ស្បែក Seborrhoeic អាច​កើតមាន​លើ​កន្លែង​មួយ​ចំនួន​នៃ​រាងកាយ​ដែរ​ដូចជា​៖
  • ស្បែកក្បាល​
  • ស្បែក​មុខ​
  • ក្នុង និង​ជុំវិញ​ត្រចៀក​
  • ទ្រូង និង​នៅ​ចន្លោះ​ឆ្អឹងស្លាបប្រចៀវ​
  • ស្បែក​ដែល​ផ្នត់ៗ​

ជំងឺ​រលាក​ស្បែក Seborrhoeic លើ​ស្បែក​ក្បាល​អាចមាន​ទម្រង់​ស្រាល មធ្យម ឬ​ធ្ងន់ធ្ងរ និង​ធ្វើអោយ ស្បែក​ក្រហម ព្រមទាំង​ពោរពេញ​ទៅ​ដោយ​ប្រេង​ពណ៌​សៗ និង​បែក​ស្រកា​ពណ៌​លឿងៗ​៕​


By: Rika
Your Visit is Your Help

Reference: health.com.kh

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.