Wednesday, August 28, 2013


 Youtube ជា​គេហទំព័រ​​​មួយ​ដែល​ផ្សព្វផ្សាយ​វីដេអូ​កំពុង​ពេញ​និយម​បំផុត​នៅ​លើ​ពិភព​អ៊ីនធឺណិត។ ថ្ងៃ​នេះ​ Vooshare នឹង​បង្ហាញ​អំពី​ជីវប្រវត្តិ​នៃ​បុគ្គល​ភាព​របស់​ស្ថាបនិក​ទាំង​បី​រូប​របស់ Youtube ដូច​ខាង​ក្រោម ៖
លោក​ ​  Chad Hurley
លោក​ Chad គឺ​ជា​សហ​ស្ថាបនិក​បង្កើត​ Youtube ។​លោក​ Chad កើត​ក្នុង​ឆ្នាំ​ 1977 នៅ​ក្នុង​ស្រុក​ Birdsboro រដ្ឋ​ Pennsulvaniaហើយ​ត្រូវ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ ។ តាំង​ពី​កុមារភាព​លោក​ Chad បាន​បង្ហាញ​ពី​ចំណូល​ចិត្ត​របស់​លោក​ទៅ​លើ​ផ្នែក​វិចិត្រសិល្បៈ​ ហើយ​ក៏​បាន​ចាប់​អារម្មណ៍​លើ​មុខ​វិជ្ជា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​អេឡិចត្រូនិក​និង​កុំព្យូទ័រ​​​ក្នុង​ពេល​សិក្សា​នៅ​វិទ្យាល័យ​ ។ ហើយ​គាត់​ក៏​ជា​យុវជន​​លេចធ្លោ​ក្នុង​កម្មវិធី​​មួយ​ចំនួន​របស់​​វិទ្យាល័យ​ Twin Valley ។គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ Twin Valley  ស្រុក​ Elverson ហើយ​បាន​បន្ត​ការ​សិក្សា​​ផ្នែក​វិចិត្រ​សិល្ប​នៅ​សកលវិទ្យាល័យ​ Indiana ក្នុង​រដ្ឋ​ Pennsylvania ក្នុង​ឆ្នាំ​1999 ។ ក្រោយ​មក​ទៀត​គាត់​បាន​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្រុមហ៊ុន​ Paypal ជាកន្លែង​ដែល​គាត់​បាន​ជួប​នឹង​លោក​ Steve Chen,និង Jawed Karim 
លោក​ Steven Shih Chen 
លោក​ Steven Shih Chen  កើត​ក្នុង​ឆ្នាំ​ 1978 ខែ​ សីហា​ ជា​សញ្ជាតិ​ តៃ​វ៉ាន់​ អាមេរិក ​ និង​ ជា​អ្នក​ចួល​រួម​បង្កើត​ និង​ ជា​​អតីត​ប្រធាន​គ្រប់គ្រង​បច្ចេកវិទ្យា​​នៃ​គេហទំព័រ​ចែក​រំលែក​វីដេអូ​ដ៏​ពេញ​និយម​ youtube ។ លោក​ Chen កើត​នៅ​ Taiwan នៅ​ពេល​គាត់​មាន​អាយុ​ ឆ្នាំ​ គ្រូសារ​របស់​លោក​ក៏​បាន​ផ្លាស់​ប្ដូរ​មក​រស់​នៅ​សហរដ្ឋ​អាមេរិក ។ មុន​ផ្លាស់​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ គាត់​បាន​សិក្សា​នៅ​សាលា​បឋមសិក្សា​ Ching Shin នៅ​តែវ៉ាន់​រយៈពេល​ពីរ​ឆ្នាំ​ ។ បន្ទាប់​មក​​គាត់​បាន​សិក្សា​នៅ​អនុវិទ្យា​ល័យ​ River Trailsក្នុង​ស្រុក​ Mt. Prospect រដ្ឋ​ llinois ហើយ​ក្រោយ​មក​ទៀត​គាត់​បាន​សិក្សា​នៅ​វិទ្យាល័យ​ John Hersey High School និង Illinois Math and Science Academy ។ បន្ទាប់​មក​គាត់​បាន​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​Illinois Math and Science Academy ក្នុង​រដ្ឋ​នោះ​ ។បន្ត​មក ទៀត​គាត់​គឺ​ជា​និយោជិក​ដំបូង​​ក្នុង​ក្រុមហ៊ុន​ Paypal ដែល​ជា​កន្លែង​ដែល​គាត់​បាន​ជួប​លោក​ Chad Hurley និង Jawed Karim ។សព្វ​ថ្ងៃ​នេះ​ គាត់​កាន់​តំណែង​ជា​ប្រធាន​មន្ត្រី​បច្ចេកវិទ្យា​នៅ​ Youtube 
លោក​ Jawed Karim 
លោក Jawed Karim គឺ​ជា​អ្នក​សហការ​បង្កើត​​គេហទំព័រ​ Youtube ផង​ដែរ​ ។ ហើយ​សម្រាប់​ការ​ងារ​សំខាន់​ៗ ​នៅ​ឯ​ក្រុម​ហ៊ុន​Paypal វិញ​លោក​គឺ​ជា​អ្នក​រៀបចំ​និង​បង្កើត​ប្រព័ន្ធ​សំខាន់​ៗ​រួម​ទាំង​ប្រព័ន្ធ​ការពារ​ការ​ក្លែង​បន្លំ​ក្នុង​ពេល​ពិត​ៗ​ ។ លោក​កើត​ក្នុង​ឆ្នាំ​1979 ក្នុង​ទីក្រុង​ Merseburg​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាង​កើត​ ។ លោក​ធំឡើង​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ហើយផ្លាស់​ប្ដូរ​​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​​ជាមួយ​គ្រួសារ​របស់​លោក​ក្នុង​ឆ្នាំ​ ​1992 ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​ពី​ វិទ្យាល័យ​ Central ហើយ​បាន​​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ University of Illinois at Urbana-Champaign ។ គាត់​បាន​​ចាក​ចេញ​ពី​សាលា​ដើម្បី​សិក្សា​​ក្លាយ​ជា​និយោជិក​ដំបូង​ក្នុង​ក្រុមហ៊ុន​ Paypal  ប៉ុន្តែ​បាន​បន្ត​ការងារ​សាលា​របស់​​គាត់​រហូត​ទទួល​បាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ក្នុង​ឆ្នាំ​2004 ។ នៅ​ពេល​ធ្វើ​ការ​នៅ​ Paypal គាត់​បាន​ជួប​នឹង​លោក​ Chad Hurley និង​ លោក​ Steve Chen គឺ​អ្នក​ទាំង​បី​នេះ​ហើយ​បាន​បង្កើត​ youtube ទំព័រ​ចែក​រំលែក​​វីដេអូ​ក្នុង​ឆ្នាំ​ 2005​ ។ វីដេអូ​ដំបូង​ឈ្មោះ​ Me at the zoo ត្រូវ​បាន​បញ្ចូល​ដោ​យ​លោក​ Jawed ក្នុង​ខែមេសា​ ថ្ងៃ​ទី​ 23 ឆ្នាំ​ 2005 ។ ក្នុ​ងខែ​តុលា​ឆ្នាំ​ 2006 លោក​ Jawed បាន​ធ្វើ​ការ​បង្រៀន​ពី​ប្រវត្តិ​របស់​ youtube សន្និសិទ្ធ​ ACMប្រចាំ​ឆ្នាំ​នៅ​ University of Illinois’ ដោយ​អោយ​ឈ្មោះ​ថា​ youtube ចាប់​ផ្ដើម​ពី​គំនិត​ទៅ​ជាការរីកចំរើន​យ៉ាង​ធំធេង​ ។ ប្រដាប់​ប្រដា​ក្នុង​ការ​បង្រៀន​ក៏​មាន​រូបភាព​និង​វីដេអូ​របស់​ Jawed, Chad និង​ Steve ពី​ទីកន្លែង​បង្កើត​របស់​ Youtube ។ លោក​បា​ន​ចូល​សាលារ​ University of Illinois ម្ដង​ទៀត​ក្នុង​ឆ្នាំ​ 2007​ខែ​ ឧសភា ជា​ អ្នក​និយាយ​ដើម​កំណើត​វ័យ​ក្មេង​និង​ទី​ 136 ក្នុង​ប្រវត្តិ​របស់​សាលា​ ។
ប្រវត្តិ​របស់​ Youtube
Youtube ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ទាំង​បី​ដែល​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ Paypal ដំបូង​គេ ។ លោក​ Hurley បាន​សិក្សា​មុខ​វិជ្ជា​រចនា​នៅ​សកលវិទ្យាល័យ​Indiana University of Pennsylvania ចំណែក​ឯ​លោក​ Chen និង​ Karim សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជា​មួយ​គ្នា​នៅ​សកលវិទ្យាល័យUniversity of Illinois at Urbana-Champaign 
យោង​ទៅ​លើ​​ផ្ទៃ​រឿង​​ដែល​បាន​និយាយ​ជា​​ដដែល​​ក្នុង​ប្រព័ន្ធ ​ផ្សព្វ​ផ្សាយ​ថា​ លោក​ Hurley និង​លោក​ Chen បាន​​មាន​គំនិត​សម្រាប់​ការ​បង្កើត​ Youtube កំឡុង​ដើម​ខែ​ក្នុង​ឆ្នាំ​ ២០០៥ ។ បន្ទាប់​ពី​ពួក​គេ​​បាន​ជួប​នឹង​បញ្ហា​លំបាក​ក្នុង​ការ​ចែក​រំលែក​វីដេអូ​ដែល​បាន​ថត​​ក្នុង​ពិធី​ជប់​លៀង​ពេល​ល្ងាច​​នៅ​ផ្ទះ​របស់​ Chen ក្នុង​រដ្ឋ​ San Francisco ។​លោក​ Karim មិន​បាន​ចូល​រួម​ពី​ធី​ជប់​លៀង​ហើយ​បាន​បដិសេធ​ថា​វា​មិន​អាច​កើត​ឡើង​ឡើយ ចំណែក​ឯ​លោក​​ Hurley បាន​អធិប្បាយ​ថា​គំនិត​ដែល​ថា​ Youtube ត្រូវ​បាន​បង្កើត​បន្ទាប់​ពិធី​ជប់​លៀង​ពេល​ល្ងាច​ គឺ​ពិត​ជា​​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ដោយ​គំនិត​ទីផ្សារ​ជុំវិញ​ការ​បង្កើត​សាច់​រឿង​ដែល​ពិត​ជា​ល្អិត​ល្អន់​ណាស់ ។
វីដេអូ​ដំបូង​របស់​ Youtube មាន​ចំណង​ជើង​ថា​ Me at the zoo ហើយ​បង្ហាញ​ស្ថាបនិក​ Karim នៅ​ឯ​សួន​សត្វ​ San Diego ។ វីដេអូ​នេះ​បាន​បង្ហោះ​ក្នុង​ខែ​ មេសា​ ទី​ 23 ឆ្នាំ 2005 គឺ​រយះ​ពេល​ប្រាំមួយ​ខែ​មុន​ពេល​ការ​ដាក់​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​ 2005 វិច្ឆិកា​ ។ កន្លែង​ចែក​រំលែក​វីដេអូ​នេះ​​​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ ហើយ​ក្នុង​ខែ កក្កដា​ឆ្នាំ​ 2006 ក្រុមហ៊ុន​បាន​ប្រកាស​ថា​ ចំនួន​វីដេអូ​​លើស​ពី65,000ថ្មី​ៗ​ត្រូវ​បាន​បង្ហោះ​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ទំព័រ​នេះ​ទទួល​បាន​ការ​ទស្សនា​​វីដេអូ​ចំនួន​ ១០០​លាន​ក្នុង​មួយ​ថ្ងៃ​ ។ ដោយ​អាស្រ័យ​ទៅ​លើ​​​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទី​ផ្សា​ comScore បាន​បង្ហាញ​ថា​Youtube គឺ​ជា​អ្នក​ផ្ដល់​សេវាកម្ម​វីដេអូ​online ដ៏​មហិមា​ក្នុង​សហរដ្ឋ​អាមេរិក​ ជាមួយ​នឹង​វីដេអូ​ ច្រើន​ជាង​ ១៤ពាន់លាន ត្រូវ​បាន​គេ​ទស្សនា ​ក្នុង​ខែ​ មិថុនា ២០១០ ។Youtube បាន​ប្រាប់​ថា​ វីដេអូ​ថ្មី​ចំនួន​ ៣៥​ម៉ោង​ត្រូវ​បាន​គេ​បង្ហោះ​ជា​រៀង​រាល់​នាទី ហើយ​ប្រហែល​ ៣ភាគ​បួន​នៃ​ វីដេអូ​ដែល​ទាក់​ទង​ចេញ​ម​ក​ពី​ក្រៅ​សហរដ្ឋ​អាមេរិក ។ វា​ត្រូវ​បាន​គេ​ប៉ាន់​ថា​ youtube ប្រើប្រាស់​​ Bandwidth ច្រើន​ស្មើ​នឹង​អ៊ីនធឺណិត​ទាំង​មូល​ក្នុង​ឆ្នាំ​ ២០០០ ។ ហើយ​ Alexa បាន​ដាក់​ចំណាត់​ថ្នាក់​អោយ​ Youtube ក្នុង​លំដាប់​ថ្នាក់​ទី​ ៣​សម្រាប់​គេហទំព័រ​​ដែល​គេ​ទស្សនា​ច្រើន​បំផុត​នៅ​លើ​អ៊ីនធឺណិត​ បន្ទាប់​ពី​ Google និង​ Facebook ។ ជម្រើស​យក​ឈ្មោះ​ថា​ www.Youtube.com បង្ក​អោយ​មាន​បញ្ហា​សម្រាប់​ឈ្មោះ​គេហទំព័រ​មួយ www.utube.com  ។ ម្ចាស់​កន្លែង​នេះ  គឺ Universal Tube & Rollform Equipment បាន​​ប្ដឹង​តវ៉ា​ជាមួយ​នឹង​ Youtube ក្នុង​ខែ វិច្ឆិកា​ ឆ្នាំ​ ២០០៦ បន្ទាប់​ពី​​បាន​​ផ្ទុក​លើស​ចំណុះ​លើស​ពី​ធម្មតា ដោយ​សារ​មនុស្ស​ម្នា​ជា​ច្រើន​ស្វែង​រក​Youtube  ។ ​​បន្ទាប់មក Universal Tube ​​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​គេហទំព័រ​របស់​វា​ទៅ​ជា​ www.utubeonline.com 


ក្នុង​​ថ្ងៃ​ទី​ 31 ខែ​ មិនា ឆ្នាំ​ 2010 គេហទំព័រ​Youtube បាន​ផ្លាស់​ប្ដូរ​ការ​រចនា​ថ្មី ជាមួយ​នឹង​គោល​បំណង​ធ្វើ​អោយ​ការ​ប្រើប្រាស់​កាន់​តែ​ងាយ​ស្រួល​ ហើយ​បង្កើន​រយពេល​ដែល​អ្នក​ទស្សនា​ចំណាយ​លើ​ទំព័រ​ ។ ហើយ​ក្នុង​ខែ​ ឧសភា​ 2010 វា​ត្រូវ​បាន​គេ​​រាយការណ៍​មក​ថា​ youtube ​កំពុង​បម្រើ​វីដេអូ​លើស​ពី​ពីរ​ពាន់​លាន​ក្នុង​មួយ​ថ្ងៃ​ ។ ហើយ​ក្នុង​ខែ​ វិច្ឆិការ​ ឆ្នាំ​ 2010 លោក​ Hurley បាន​ប្រកាស​ថា​លោក​នឹង​ចាក់​ចេញ​ពី​តំណែង​ ប្រធាន​ប្រតិបត្តិ​ ដើម្បី​កាន់​មុខ​ងារ​ជា​អ្នក​ផ្ដល់​យោបល់​ ហើយ​​ជំនួស​តំណែង​ដោយ​លោក​ Salar Kamangar ។ 
By: Rika
Your Visit is Your Help

Reference: kh4it

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.