Sunday, August 11, 2013

សូមណែនាំអ្នកនូវ Extension មួយរបស់ Google Chrome ដែលមានឈ្មោះថា MakeGIF Video Capture ដែលវាអនុញ្ញាតិឲ្យ យើងធ្វើការបំលែង​ Video ពី
Youtube ទៅជារូបភាពមានចលនា។
ជំហានទី ១៖
ទាញយកនូវ MakeGIF Video Capture extension ចុចត្រង់នេះ
ជំហានទី ២៖
នៅពេលដែលអ្នកតំឡើង MakeGIF Video Capture extension ហើយអ្នកនឹងឃើញរូប Icon ពណ៍ខៀវមួយនូវ Menu Bar។ បន្ទាប់មកចូលទៅកាន់គេហទំព័រ Youtube រួចចាក់ Video ណាដែលអ្នកពេញចិត្ត។ បន្ទាប់មកវានឹងលោតផ្ទាំងមួយឲ្យអ្នកធ្វើការផ្លាស់ប្តូរទៅកាន់ HTML 5 Video។
ជំហានទី ៣៖
នៅពេលដែលអ្នកចុចប៊ូតុង OK នោះវានឹងចាក់ Video ជាលក្ខណៈ Full Screen។ បន្ទាប់មកចុចប៊ូតុង Start ដើម្បីធ្វើការ Record និងប៊ូតុង Done ដើម្បីបញ្ឈប់។
វាអាចឲ្យយើងធ្វើការកំនត់ផ្សេងៗដូចជា  Quality, Size, Capture FPS and Max Frame។
ជំហានទី ៤៖
បន្ទាប់ពីអ្នកបាន Capture នូវផ្នែកដែលអ្នកចង់បំលែងទៅជារូបភាពមានចលនារួចហើយ អ្នកនឹងឃើញនូវ Video Preview ហើយអ្នកអាចលុបនូវ Frame ណាដែលអ្នកមិនចង់បាន រឺបន្ថែមអក្សរផ្សេងៗ។
នៅពេលដែលអ្នកកែប្រែរួចរាល់ហើយ ចុចប៊ូតុង Generated Gif ដើម្បីដំនើរការបំលែង។
ជំហានទី ៥៖
បន្ទាប់មកធ្វើការទាញយករូបភាពមានចលនានោះ។ 
លទ្ធផល៖

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.