Sunday, September 1, 2013


បើ​ទោះ​ជា ​​យុទ្ធនាការ​ផ្សព្វផ្សាយ​​ពី​គ្រោះថ្នាក់​នៃ​ការ​ជក់​បារី​ត្រូវ​ធ្វើ​ឡើង​ យ៉ាង​ខ្លាំង​នៅ​​ទូទាំង​ពិភពលោក​ក្ដី​ ក៏​​ការ​ជក់​បារី​នៅ​តែ​ជា​មូលហេតុ​ចម្បង​​​​ដែល​មាន​​​អត្រា​មរណៈ​ខ្ពស់​​​ បើ​គិត​ទៅ​គឺ​​សម្លាប់​មនុស្ស​​ជិត​ ៦ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ ​នេះ​បើ​​ផ្អែក​លើ​​​ទិន្នន័យ​​​ពី​អង្គការសុខភាព​ពិភពលោក។

ស្ថាប័ន ​សុខភាព​ធំ​បំផុត​ដដែល​​លើក​ឡើង​ថា ​​បើ​និន្នាការ​នេះ​នៅ​តែ​បន្ត​​នោះ​អត្រា​មរណៈ​ពី​ការ​ជក់​បារី​នេះ​នឹង​ កើន​ដល់​ ៨ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​​ត្រឹម​ឆ្នាំ ២០៣០ ​ហើយ​ភាគ​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម។
“ប្រសិន ​បើ​គ្មាន​​ការ​ហាត់​ឃាត់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ថ្នាំ​ជក់ ​ការ​ធ្វើ​ប្រម៉ូសិន​ និង​ការ​ឧបត្ថម្ភ​នានា​ទេ​នោះ​​​ យុវជន​វ័យ​ជំទង់ ​និង​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​នឹង​បន្ត​ប្រើប្រាស់​ថ្នាំ​ជក់​កាន់​តែ​ អាក្រក់​ជាង​មុន​ថែម​ទៀត”។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត Margaret Chan ​​នាយក​គ្រប់គ្រង​ទូទៅ​នៃ​អង្គការ​​សុខភាព​ពិភពលោក។
​ មន្ត្រី​ជាន់​ខ្ពស់​ស្ថាប័ន​ដដែល​បន្ត​ថា ​​គ្រប់​ប្រទេស​ទាំង​អស់​មាន​​ទំនួល​ខុសត្រូវ​​ដើម្បី​ការពារ​ប្រជាជន​របស់​ ខ្លួន​ពី​ជំងឺ ​ពិការភាព ​និង​មរណភាព​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំ​ជក់។
​ ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​ថ្នាំ​ជក់​ក្នុង​ឆ្នាំ​នេះ​មាន ៥ ​លាន​នាក់​ជា​អ្នក​ជក់​ផ្ទាល់ ​ខណៈ​ជាង ៥ ​សែន​នាក់​ផ្សេង​ទៀត​ស្លាប់​ដោយ​ការ​ហិត​ផ្សែង​បារី​ពី​គេ។
​​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ត្រូវ​គេ​ជឿ​ថា ​​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រហែល​១០០ ​លាន​នាក់​ក្នុង​សតវត្ស​ទី ២០៕

By: Rika
Your Visit is Your Help

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.