យើងទាំងអស់គ្នាបាននិយាយថាពេលវេលាជាមាសបា្រក់ ដូចនេះការកំណត់ពេលវេលាក្នុងការធ្វើមួយបន្ទាប់ពីកិច្ចការអ្វីមួយទៀតនោះត្រូវអោយមានភាពច្បាស់និងទាន់ពេលវេលា។
អាយធីកូនខ្មែរសូមណែនាំនូវ Extensions របស់ Chrome ដែលមានឈ្មោះថា Omnibox Timer ។
វាអនុញ្ញាតអោយយើងកំណត់ពេលវេលាបានយ៉ាងលឿនជាមួយនិងស្ថានភាពខុសៗពីគ្នា។ឧទាហារណ៏ ញ៉ាំកាហ្វេ ទៅយកមិត្តភ័ក្តិ ជួបជាមួយអតិថិជនជាដើម។ល។
របៀបកំណត់ពេលវេលា៖
១. ដំឡើង Extensions ដែលមានឈ្មោះ Omnibox Timer
២. ទំរង់នៃការកំណត់៖
ឧទាហរណ៏ “ Omnibox Timeer 1h learn IT from itkonkhmer “
៣. របៀបវាយក្នុង Address Bar
- វាយ tm ហើយចុច Tab
- វាយចំនួនម៉ោងដែលអ្នកចង់កំនត់ (ម៉ោង = h , នាទី = m , វិនាទី = s)
- វាយអក្សរដែលអ្នកចង់អោយវាបង្ហាញ និងបញ្ចេញជាសំលេងប្រាប់អ្នក
- ចុច Enter ជាការ
ចុចទីនេះដើម្បីដំឡើង Omnibox Timer
By: Nora
Your Visit is Your Help
Reference: itkonkhmer
0 comments:
Post a Comment