អ្នកគ្រូក្រមុំម្នាក់ទើបតែចេញបង្រៀននៅឯសាលាបឋមសិក្សាជន បទមួយ។ អ្នកគ្រូបង្រៀនសិស្ស
ថ្នាក់ទី១។ ថ្ងៃនេះ អ្នកគ្រូបង្រៀនសិស្សអំពី ការប្រកបអក្សរ រួចអ្នកគ្រូបានសួរទៅសិស្សថា៖
អ្នកគ្រូ៖ មើលប្អូនៗ តើ ក ដាក់ស្រៈ ា គេអានថាម៉េច?
សុភី៖ ចា៎ស! អ្នកគ្រូ អានថា កា!
អ្នកគ្រូ៖ ត្រឹមត្រូវ! ចុះ ភ ដាក់ស្រៈ ួ និង យ គេអានថាម៉េច?
ស្ងាត់ជ្រៀបគ្មាន នរណាម្នាក់ចេះប្រកប។ ពេលនោះអ្នកគ្រូក្រឡេកទៅ កៀនជញ្ជាំងឃើញសិស្ស
សារិនកំពុងតែគេង។ អ្នកគ្រូ គោះតុ! រួចសួរ៖
អ្នកគ្រូ៖ មើលសារិន! ភ ដាក់ស្រៈ ួ និង យ គេអានថាម៉េច?
សារិន៖ ខ្ញុំអត់ចេះផង!
អ្នកគ្រូ៖ ចាំស្ដាប់អ្នកគ្រូ ឧទាហរណ៍ណា! វាគឺជារបស់មួយដែលមាននៅក្នុងបន្ទប់ប្អូន។តើនៅក្នុង
បន្ទប់ប្អូនមានអ្វី?
សារិន៖ បាទ មានគ្រែ!
អ្នកគ្រូ៖ ចុះនៅលើគ្រែមានអ្វី?
សារិន៖ នៅលើគ្រែមានម៉ាក់!
អ្នកគ្រូ៖ ចុះនៅលើម៉ាក់មានអ្វី?
សារិន៖ នៅលើម៉ាក់មានប៉ា!

ម្ដងនេះអ្នកគ្រូខឹងឡើងក្រហមមុខ។ អ្នកគ្រូស្រែកសម្លុត សារិន៖
អ្នកគ្រូ៖ អាប្រកាច់! ចុះភួយវានៅឯណា?
សារិនឆ្លើយដោយញ័រមាត់ថា៖" បា…បាទ…អ្នក…អ្នកគ្រួ…ភ…ភួ…ភួយ…នៅក្រោមគ្រែ!"
អ្នកគ្រូ៖ អាប្រកាច់! ចុះភួយវានៅឯណា?
សារិនឆ្លើយដោយញ័រមាត់ថា៖" បា…បាទ…អ្នក…អ្នកគ្រួ…ភ…ភួ…ភួយ…នៅក្រោមគ្រែ!"
By: Nado
Your Visit is Your Help
0 comments:
Post a Comment