ចិន៖ ទស្សនាវដ្តីហុងកុង ឈ្មោះ The Next Magazine បានចុះផ្សាយ នូវរបាយការណ៍អំពីរឿងដ៏ឃោរឃៅមួយដែល បង្ហាញថា ប្រជាជនចិនដីគោក កំពុងមានការពេញនិយមបរិភោគស៊ុបទារកទើបកើត ឬស៊ុបគភ៌មិនទាន់គ្រប់ខែ ដោយ សារប្រជាជនទំាងនោះជឿថា វាជួយប៉ូវសមត្ថភាពផ្លូវភេទ និងថែរក្សាសុខភាពសម្រស់មនុស្ស ។
បុរសជនជាតិចិនម្នាក់កំពុងបរិភោគស៊ុបទារកដោយគ្មានញញើត ។ រូបភាព The Next Magazine
ប្រទេសចិន ដោយនៅទីនោះពួកឈ្មួញដែលប្រព្រឹត្តអំពើឃោរឃៅនេះ ហ៊ានឱ្យតំលៃខ្ពស់ ក្នុងការទិញអវៈយវៈ ឬសាក
សពទាំងមូលរបស់ទារកដែលកើតមកស្លាប់ និងត្រូវគេរំលូតចោលពីមន្ទីរពេទ្យនៅទីនោះ ។
តាមរយៈឈ្មួញម្នាក់ប្រាប់ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះដល់ទស្សនាវដ្តីខាងលើ បានអះអាងថា ក្រុមឈ្មួញហ៊ានឱ្យ
តម្លៃ ២.០០០ យ័ន (ប្រហែល ៣០០ដុល្លារ) ដើម្បីទិញយកសាកសពទារកដែលជិតកើត ឬស្លាប់ដោយគ្មានជំងឺ
ប៉ុន្តែសាកសពទារកដែលគេរំលូតចោល នឹងត្រូវមានតម្លៃទាបត្រឹមប៉ុន្មានរយយ័នប៉ុណ្ណោះ ។ ចំណែកនៅកោះតៃវ៉ាន់
វិញ សាកសពទារកត្រូវបានហាងលក់ឱសថមួយចំនួនទិញក្នុងតំលៃ ៧០ដុល្លារ ដើម្បីទុកកិនធ្វើជាឱសថសម្រាប់ប៉ូវ
កម្លាំង ។
បើតាមសម្ដីរបស់ឈ្មួញដដែលនេះ បានបញ្ជាក់ថា ពួកឈ្មួញតែងឱ្យតម្លៃខ្ពស់ទៅសពទារកភេទប្រុសជាងទារកភេទ
ស្រី ដោយសារតែអថិតិជនភាគច្រើនជឿថា ការបរិភោគសពទារកភេទប្រុសអាចជួយប៉ូវកម្លាំងផ្លូវភេទខ្លាំង ។
ទាក់ទិនហ្នឹងករណីខាងលើ កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០០៣ ប៉ូលិសចិនបានធ្វើការបង្ក្រាបករណីអំពើរត់ពន្ធទារកមួយ
នៅក្នុងខេត្ត Bingyan ដោយបានរកឃើញទារកាចំនួន ២៨នាក់ ខ្លះនៅមានជីវិត និងមានអាយុច្រើនបំផុតត្រឹមតែ
៣ខែប៉ុណ្ណោះ ត្រូវបានគេប្រទះឃើញរុំចងលាក់ទុកក្នុងបាវទំនិញបម្រុងយកចេញពីតំបន់ Yulin ខេត្ត Guangxi ទៅ
លក់ឱ្យឈ្មួញនៅតំបន់ Houzhou ខេត្ត Anhui ។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានអនុម័តច្បាប់ប្រឆាំង និងហាមឃាត់រាល់ការបរិភោគសាច់ទារក ក៏ប៉ុន្តែវិធានការនេះ
ហាក់ពុំមានប្រសិទ្ធភាព ដើម្បីលុបបំបាត់ចោល នូវអំពើរបស់ប្រជាជនចិនមួយចំនួន ដែលកំពុងបន្តប្រព្រឹត្តអំពើដ៏កាច
សាហាវនេះឡើយ ព្រោះការដាក់ចេញនូវគោលនយោបាយកូន១ របស់រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ បានបង្ខំឱ្យ
ប្រជាជនចិនដែលពុំចង់បានកូនស្រី ត្រូវធ្វើការរំលូតកូនរបស់ខ្លួនចោល ដែលជាហេតុធ្វើឱ្យសកម្មភាពដ៏អាក្រក់នេះ
នៅតែបន្តមានក្នុងសង្គមជនជាតិចិន ៕
By: Yuna
Your Visit is Your Help
Reference: newstoday
0 comments:
Post a Comment