Saturday, August 17, 2013

ខាងក្រោមនេះ គឺជាប្រភទអាហារមួយចំនួនដែលអ្នកគួរទទួលទាន ដើម្បីបង្កើនថាមពលរាងកាយរបស់អ្នក ៖

អាហារ ៤ប្រភេទ បង្កើន ថាមពលរាងកាយ

សណ្ដែក ៖ សណ្ដែក សណ្ដែកក្រាម និងសណ្ដែកដី គឺជាប្រភព ដ៏ប្រសើរនៃសារធាតុ ម៉ាញេស្យូម ដែលដើរតួរយ៉ាង
សំខាន់ ក្នុងការផលិតចេញ នូវថាមពលក្នុងរាងកាយ។ នៅពេលអ្នកហាត់ប្រាណ សារធាតុម៉ាញេស្យូម ត្រូវបានចែក
ចាយម្ដងទៀត ពាសពេញរាងកាយរបស់អ្នក ដើម្បីឱ្យម៉ូលេគុលថាមពល ធ្វើដំណើរទៅដល់កន្លែង ដែលរាងកាយត្រូវ
ការបំផុត។

អាហារ ៤ប្រភេទ បង្កើន ថាមពលរាងកាយ

ស្លឹកផ្ទី ៖ ស្លឹកផ្ទីត្រូវបានមនុស្សស្គាល់ថា ជាប្រភពដ៏ប្រសើរបំផុតនៃជាតិដែក សម្រាប់រាងកាយរបស់អ្នកដែលជួយបង្កើន
ថាមពលដល់រាងកាយ។ ការទទួលទានស្លឹកផ្ទីជួយបញ្ជូល អុកស៊ីហ្សែន ទ្រទ្រង់ថាមពល ទៅកាន់កោសិកា។ អ្នកអាច
ដាក់បន្ថែមប្រភេទអាហារសម្បូរដោយជីវជាតិ C ទៅក្នុងរបបអាហាររបស់អ្នក ដូចជា ផ្លែស្រ្ដូប៊ឺរី ឬផ្លែក្រោចពោធិ៍សាត់
ដើម្បីជួយបង្កើនការស្រូបយកថាមពល។

អាហារ ៤ប្រភេទ បង្កើន ថាមពលរាងកាយ

ស៊ុត៖ ស៊ុតត្រូវបានមនុស្សចាត់ទុកថា ជាប្រភពដ៏ប្រសើរបំផុតនៃថាមពល។ ស៊ុតផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់រាង
កាយ ដូចប្រភេទសាច់សត្វមិនផ្ទុកជាតិខ្លាញ់ដែរ រួមមាន ជីវជាតិ B សារធាតុប្រូតេអ៊ីន និងជាតិដែក។

អាហារ ៤ប្រភេទ បង្កើន ថាមពលរាងកាយ
ផ្លែចេក ៖​ ផ្លែចេកត្រូវបានមនុស្សដឹងថា ជាផ្លែឈើបង្កើនថាមពេលរាងកាយមួយប្រភេទ ពីព្រោះវាផលិតចេញនូវសារ
ធាតុប៉ូតាស្យូម ដែលជួយឱ្យសាច់ដុំកន្រ្ដាក់ជាប្រក្រតី និងជាផ្លែឈើផ្ទុកជាតិស្ករធម្មជាតិ ដូចជា fructose និងគ្លុយ
កូស។ ជាតិគ្លុយកូសត្រូវរំលាយ ហើយក្លាយទៅជាថាមពល ដើម្បីជួយឱ្យអ្នកចាប់ផ្ដើមមានអារម្មណ៍ល្អ៕


By: Hora

Your Visit is Your Help

Reference: newstoday

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.