១-បុរសមានក្បាលពាក់កណ្តាល
លោក Carlos Redriguez អាយុ ២៨ ឆ្នាំ រស់នៅ Miami រដ្ឋ Florida (សហរដ្ឋអាមេរិក)។ គាត់ជាមនុស្សដែលញៀនស្រា និងគ្រឿងញៀនយ៉ាងខ្លាំង ។ នៅថ្ងៃមួយ គាត់បានបើកបររថយន្ត និងជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ផ្នែកនៃលលាដ៍ និងខួរក្បាល កាលពីនៅវ័យ ១៤ ឆ្នាំ។ ក្រុមវេជ្ជបណ្ឌិតបានធ្វើការកាត់ចោលនូវផ្នែកឆ្អឹងដែលខូច និងប្រើស្បែកខាងក្រៅទៅគ្របជំនួស។ ទ្រង់ទ្រាយក្បាលដ៏ចម្លែករបស់គាត់បានធ្វើឲ្យគាត់ក្លាយជាមនុស្សល្បីល្បាញ។ ទោះជាយ៉ាងណា មនុស្សទាំងឡាយធ្លាប់បានគិតថា រូបភាពរបស់គាត់ គឺជាការច្នៃប្រឌិតក្នុង Photoshop ប៉ុណ្ណោះ។ ប៉ុន្តែដល់ពេលគាត់ចេញបង្ហាញវត្តមានលើខ្សែវីដេអូមួយ រៀបរាប់ឡើងវិញពីគ្រោះថ្នាក់របស់គាត់ដែលបានកើតឡើង ទើបធ្វើឲ្យសាធារណជនជឿជាក់ថាវាគឺជារឿងពិតប្រាកដមែន។
២-នៅតែមានជីវិត និងសុខភាពល្អ ទោះបីជាមាន "ប្រហោង" នៅលើក្បាល
កាលពីខែមិថុនា ឆ្នាំ២០១២ គេហទំព័រ Huanqiu របស់ចិន បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេល ពួកគេចុះផ្សាយរូបភាពបុរសម្នាក់នៅមានជីវិត ជាមួយប្រហោងដ៏ធំនៃផ្នែកខាងស្តាំនៃក្បាល។ រូបភាពដ៏រន្ធត់នេះ ត្រូវបានគេថតផ្តោតទៅលើត្រង់ចំណុចក្បាលនយ៉ាងច្បាស់ ខណៈបុរសរូបនោះកំពុងអង្គុយនៅលើកៅអីរទេះកង់ ស្ថិតនៅលើដងផ្លូវ នៃទីក្រុង Thaiyuan ប្រទេសចិន ។ បើតាមគេហទំព័រ Huanqiu បុរសនេះ មានស្រុកកំណើតនៅ Sichuan។ នៅក្នុងឆ្នាំ២០០៦ គាត់បានទទួលរងគ្រោះថ្នាក់មួយបណ្តាលឲ្យត្រូវអង្គុយក្នុងរទេះជាមួយក្បាលមានប្រហោងយ៉ាងធំគួរខ្លាចបែបនេះអស់មួយជីវិត។
៣.ជួបជាមួយបុរសដែលមានលលាដ៍ក្បលា៣/៤
បុរសម្នាក់នេះបានគ្រោះថ្នាក់ដ៏កម្រមួយបាន គ្រាដែលគាត់បានធ្វើដំណើរទេសចរណ៍លើកដំបូងទៅកាន់ប្រទេសចថៃ ដោយបានចធ្លាក់ពីលើយ៉នៃសណ្ឋាគារមួយ កម្ពស់ ៧ ម៉ែត្រ នៅឯអាងហែលទឹកកំសាន្តមួយ។ ថ្វីបើមានសំណាងនៅមានជីវិតក៏ពិតមែន តែគាត់ត្រូវបាត់បង់លលាដ៏ក្បាលអស់ ១/៤ ។ បុរសរូបនោះមានឈ្មោះ Lee Charie អាយុ ៣២ ឆ្នាំ រស់នៅ Stanstead Abbotts, East Hertfordshire ប្រទេសអង់គ្លេស។
វេជ្ជបណ្ឌិតថៃបាននិយាយថា Lee Charie បានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតរយៈពេល២ថ្ងៃដំបូង ចាប់តាំងពីបានជួបគ្រោះថ្នាក់។ ពួកគេបារម្ភថា គាត់ត្រូវស្លាប់ ដោយសារក្បាលរងរបួសធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ប៉ុន្តែបន្ទាប់សភាពការណ៍បានវិវត្តល្អប្រសើរឡើងវិញ។ Chalie នៅមានជីវិត និងត្រូវវះកាត់យកសំណុំខួរក្បាលចេញ ១/៤ ដើម្បីធ្វើឲ្យសម្ពាធធូរស្រាល។
បន្ទាប់ពីគ្រោះថ្នាក់ Chalie បានបាត់ផ្នែកនៃខួរក្បាល ១/៤
នៅពេល Chalie ត្រឡប់ទៅស្រុកកំណើត ពីប្រទេសថៃវិញ គាត់ថែមទាំងបាននាំយកទៅជាមួយនូវផ្នែកខួរក្បាលដែលត្រូវបានកាត់ចោលដាក់ក្នុងវ៉ាលីសផងដែរ។ គាត់ពន្យល់ថា គាត់ចង់ឲ្យវេជ្ជបណ្ឌិតនៅអង់គ្លេសប្រើប្រាស់វា ដើម្បីធ្វើជាគំរូចាក់តម្រៀបទ្រង់ទ្រាយក្បាលរបស់ខ្លួនឡើងវិញ។
៤.ក្មេងប្រុសចិនបាត់ក្បាលពាក់កណ្តាល
ប្អូនប្រុសឈ្មោះ Hou Guozhu អាយុ ១០ ឆ្នាំ រស់នៅខេត្ត Shandong ប្រទេសចិន មានឈ្មោះហៅក្រៅថា "ក្មេងប្រុសមានក្បាលពាក់កណ្តាល" ។ Guozhu បានទទួលរងជំងឺរលាកស្រោមខួរ ប៉ុន្តែ ៣ ឆ្នាំក្រោយមក ទើបជម្ងឺនេះបានកើតឡើងជាថ្មីម្តងទៀត ដែលធ្វើឲ្យជើងឆ្វេងរបស់គេឈឺចាក់ខ្ទោកៗតែម្តង។
នៅឆ្នាំ២០០៦ ឪពុករបស់ Guozhou បាននាំរូបគេទៅកាន់មន្ទីរពេទ្យ នៅទីក្រុងប៉េកាំង ហើយវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យថា ក្មេងនេះកើតជំងឺងរលាកស្រោមខួរក្បាលតែម្តង។ ក្រោយមក Guozhou ត្រូវស្ថិតក្រោមការវះកាត់លលាដ៍រក្បាល៤លើក សំណុំខួរពាក់កណ្តាលខាងស្តាំត្រូវបានកាត់ចោល។ ប៉ុន្តែដោយសារឆ្អឹងលលាដ៍ខាងស្តាំបានឆ្លងមេរោគ ដូច្នេះវាក៏ត្រូវកាត់ចោលផងដែរ។ ជាលទ្ធផល Guozhou សល់តែក្បាលពាក់កណ្តាលប៉ុណ្ណោះ។
៥.បុរសមានក្បាលផតពៀច
លោក Mohd Izanuddin Hisham Muhamad អាយុ ២៥ ឆ្នាំ រស់នៅប្រទេសម៉ាឡេស៊ី បានជួបគ្រោះថ្នាក់ជិះម៉ូតូអស់រយៈពេល ៧ ឆ្នាំមកហើយ ថ្វីបើវាបានកន្លងផុតអស់ជាច្រើនឆ្នាំហើយក្តី គាត់នៅតែចាំមិនភ្លេចដិតជាប់ក្នុងអារម្មណ៍ ចំពោះហេតុការណ៍ដ៏អាក្រក់ កាលពីរសៀលថ្ងៃមួយនោះ។
Mohd បាននិយាយថា “ម៉ូតូមួយគ្រឿងបានព្យាយាមវ៉ារថយន្តមួយទៀត ហើយក៏បានជ្រុលមកបុកចំម៉ូតូខ្ញុំពេញទំហឹងតែម្តង។ ពេលនោះខ្ញុំបានហោះចេញពីម៉ូតូដូចជាកំពូលមនុស្សប្រមាណ ២ ម៉ែត្រ រួចបន្តទៅបុកដើមឈើធំមួយក្បែរផ្លូវ។ មួកការពារបានបែកពាក់កណ្តាល ហើយខ្ញុំស្ថិតសភាពរលត់ស្មាតីរយៈពេល ៣ ខែ។ នៅពេលខ្ញុំដឹងខ្លួន ខ្ញុំពិតជាតក់ស្លុតចិត្តយ៉ាងខ្លាំង ខណៈពេលដែលបានឃើញស្នាមផតក្បាលខ្លួនឯងជាលើកដំបូងនោះ។ ក្រោពីនេះ កែវភ្នែកខាងធ្វេងរបស់គាត់ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។ ទោះស្ថិតក្នុងកាលៈទេសៈបែបនេះក្តី ក៏បុរសអភ័ព្វរូបនេះនៅតែមានសុទិដ្ឋិនិយមក្នុងជីវិតផងដែរ៕
Reference: Vorakchun
By: VooShare
Your Visit is Your Help
0 comments:
Post a Comment