Thursday, August 1, 2013


ជាការ​ពិត ចំពោះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម យើង​ធ្លាប់តែ​ឃើញ​ធ្វើឡើង​តាម​កញ្ចក់​ទូរទស្សន៍ វិទ្យុ និង​ផ្ទាំង​ផ្សព្វផ្សាយ​ជាច្រើន​​​ផ្សេង​ទៀត នៅតាម​ដងផ្លូវ​សាធារណៈ ។ ប៉ុន្តែ អ្វីដែល​គួរ​ចាប់អារម្មណ៍​​បំផុត​នោះ គឺ​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​ជប៉ុន បាន​បង្កើត​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ចម្លែក​ថ្មី​១ ដោយ​​ប្រើប្រាស់ “​គល់ភ្លៅ​” ស្ត្រី​វ័យៗ​ក្មេង ដែលមាន​រូប​សម្ផស​ស្ស​ស្រស់ស្អាត ។​
​រីឯ​លក្ខន្តិកៈ​នៃ​ការផ្សព្វផ្សាយ​នេះ គឺ​តម្រូវ​ឲ្យ​ស្ត្រី​មាន​អាយុ​យ៉ាងតិច ១៨ ឆ្នាំ ហើយ​ពួកគេ​ត្រូវតែមាន​ទំនាក់​ជាមួយ​មនុស្ស​យ៉ាងតិច ២០ នាក់ នៅលើ​បណ្តាញ​សង្គម​ណាមួយ ហើយ​អនុញ្ញាត​ឲ្យ​សមាជិក​ទាំងឡាយ ឃើញ​ពួកគេ​ជា​សាធារណៈ ៨ ម៉ោង ក្នុង​១​ថ្ងៃ ។ ជាងនេះទៀត​នោះ ពួកនាង​ទាំងនោះ ត្រូវបាន​ភ្នាក់ងារ​នៃ​ក្រុមហ៊ុន​នីមួយៗ តម្រូវឲ្យស្លៀក​សំពត់ ឬខោ​ខើច​ខ្លី ​​សម្រាប់​​យក​តែម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម មក​បិទ​លើ​ពីលើ​ជើង (​ចាប់​ពីលើ​ជង្គង់​រហូតដល់​គល់ភ្លៅ​) ព្រោះ​គេ​គិតថា មនុស្ស​ភាគច្រើន​មានការ​ចាប់អារម្មណ៍ ទៅលើ​ភាព​សិច​ស៊ី បញ្ចេញ​គល់ភ្លៅ​ស​ស្ញា​ចរ​បស់​ពួកគេ​ត្រង់​នេះឯង ។ តើ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ ចំពោះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ថ្មី​១​នេះ​?



Reference : ksn-news 

By: VooShare 

Your Visit is Your Help


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.