Thursday, August 1, 2013



    ​អាមេរិក​៖ តាមរយៈ​ការសិក្សា​ដោយ​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យរ​ដ្ឋ Michigan សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ត្រី​ឆ្លាម​ក្បាល​ពីរ​ចម្លែក​នេះ មិនមែនជា​កូនភ្លោះ​ជាប់​គ្នា​ទេ​។​ ​លោក Michael Wagner អ្នកជំនាញ​ផ្នែក​ជីវិត​ត្រី និង​សត្វព្រៃ នៅឯ​សាកលវិទ្យាល័យ Michigan និង​ក្រុមការងារ​របស់គាត់​បា​ន​ប្រើប្រាស់​ឧបករណ៍ MRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ត្រី​ឆ្លាម​ចម្លែក​នេះ​។
​​​      តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នេះ ពួកគេ​បាន​រកឃើញថា វា​គឺជា​ត្រី​ឆ្លាម​មួយ​​ដែល​មាន​រូប​លក្ខណៈ​​ពីរ​ដាច់​​ពីគ្នា​។ ការសិក្សា​បាន​ឲ្យ​ដឹង​ទៀតថា ត្រី​ឆ្លាម​នេះ​វា​មាន​ក្បាល ២ បេះដូង​២ និង ក្រពះ​២​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ​វា​មាន​ដងខ្លួន​តែ​១​ពី​ខ្នង​ដល់ក​ន្លុ​យ​។​
     ​ ត្រី​ឆ្លាម​ក្បាល​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ឈូង​សមុទ្រ Mexico កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១១​។ លោក Wagner បាន​និយាយថា "​នេះ​គឺជា​ការចាប់អារម្មណ៍​មួយ និង​ជា​បាតុភូត​ដ៏​កម្រ​ផងដែរ​។ វា​ពិតជា​អស្ចារ្យ​ណាស់ នៅពេលដែល​យើង​បានឃើញ​ករណី​ចម្លែក​នេះ នៅក្នុង​ប្រ​វិត្ត​សាស្ត្រ​ធម្មជាតិ​នៃ​ពិភពលោក​"​។ សូមបញ្ជាក់ថា ត្រី​ឆ្លាម​ក្បាល​២​នេះ ដំបូង​ឡើយ​ត្រូវបាន​យកទៅ​កាន់​នាយកដ្ឋាន​វិទ្យាសាស្ត្រ Marine នៃ​មហាវិទ្យាល័យ Florida Keys Community និង​បន្ទាប់មក​ត្រូវបាន​បញ្ជូន​មកកាន់​សាកលវិទ្យាល័យ Michigan ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​៕​



Reference: vorakchun

By: VooShare
Your Visit is Your  Help

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.