កាំរស្មីព្រះអាទិត្យបានចែងចាំងចូលក្នុងបន្ទប់មួយដែលមានមនុស្សប្រុស ម្នាក់ដែលសន្លប់លើគ្រែមួយ ព្រមទាំងមានមនុស្សស្រីម្នាក់មើលថែរក្សា។ ស្រាប់តែពេលនោះមនុស្សស្រីនោះបានស្រែក៖
-ដប់ឆ្នាំ! ដប់ឆ្នាំហើយ! ទីបំផុតអ្នកដឹងខ្លួនហើយ….
-ដប់? ដប់ឆ្នាំស្អី? ខ្ញុំ……………….
កំលោះនោះដឹងខ្លួនឡើងទាំងមិនដឹងអ្វីទាំងអស់ ក្នុងខួរក្បាលគឺសស្អាតគ្មានចាំអ្វីទាំងអស់។ គាត់បានសំលឹងមើលស្រ្តីនោះ គិតក្នុងចិត្តថា គាត់ច្បាស់ជាម្តាយរបស់គាត់ រួចគាត់ក៍និយាយ៖
-អ្នកច្បាស់ជាម្តាយរបស់ខ្ញុំ។
ស្រ្តីនោះបានងាកខ្លួនចេញបន្តិច រួចក៍ងាកមកវិញ សំលឹងទៅគាត់ដោយពោរពេញដោយក្តីស្រលាញ់ រួចនិយាយ៖ ត្រឹមត្រូវហើយ នេះគឺម៉ាក់ គ្រូពេទ្យបា្រប់ម៉ាក់ថា កូននឹងភ្លេចការចងចាំ តែកូននៅចងចាំម៉ាក់បាន ម៉ាក់ពិតជាសប្បាយចិត្តណាស់។ កូនព្រោះតែជួយគេ ក៍ត្រូវគេវាយអោយសន្លប់អស់រយៈពេលដប់ឆ្នាំ ហើយឪពុកកូនបានចែកឋានហើយ នៅតែម៉ាក់តែជាអ្នកធ្វើការផ្គត់ផ្គង់ក្នុងគ្រួសារនេះ។
ពីរឆ្នាំកន្លងផុត កំលោះនោះក៍បានរកការងារល្អមួយ ហើយរកបានមនុស្សដែលខ្លួនស្រលាញ់ រួចក៍រៀបការ។ នៅព្រឹកថ្ងៃទីពីរបន្ទាប់ពីថ្ងៃរៀបការ អ្នកទាំងពីរប្រុងទៅចាក់ទឹកតែអោយអ្នកម្តាយ តែពេលទៅបន្ទប់អ្នកម្តាយ ក៍មិនឃើញគាត់ ឃើញត្រឹមសំបុត្រមួយបន្សល់ទុក៖
-ខ្ញុំមិនមែនជាអ្នកម្តាយរបស់អ្នកទេ ១២ឆ្នាំមុន ឪពុកម្តាយអ្នកព្រោះតែពិបាកចិត្តពេកក៍ចែកឋានទៅ ហើយអ្នកគ្មានញាតសន្តាន ខ្ញុំក៍នាំអ្នកមកទីក្រុងនេះ សង្ឃឹមនឹងមានអព្ភូតហេតុកើតឡើង។ ដប់ពីរឆ្នាំហើយ យុវភាពខ្ញុំក៍បាត់បង់ដែរ។ មានមនុស្សនិយាយថា ស្នេហាយូរទៅនឹងក្លាយជាញាតសន្តាន។ ចាប់តាំងពីពេលដែលអ្នកហៅខ្ញុំថាម៉ាក់ ខ្ញុំក៍បានចាត់ទុកអ្នកជាកូនខ្ញុំទៅហើយ។ បើសិនជាអ្នកនៅចាត់ទុកខ្ញុំជាម្តាយ សូមទទួលយកនូវកាដូចុងក្រោយនេះ គឺជា ការបែកគ្នា!
ពេលដែលគាត់មើលសំបុត្រនេះចប់ គាត់យំរហូតគ្មានទឹកភ្នែកសំរាប់យំ គាត់បានចងចាំរឿងអតីត ការពិតអ្នកម្តាយគាត់ គឺជាមនុស្សដែលគាត់ស្រលាញ់អស់រយៈពេល៣ឆ្នាំ………………
ជីវិតមនុស្ស គួរតែដូចទៀន ភ្លឺតាំងពីដំបូង រហូតដល់អស់!
ដោយ៖ khmerpanda
0 comments:
Post a Comment