Thursday, February 7, 2013


កល្យាណមិត្តមាន ៤ ជំពូក​ ដែលជា​មិត្ត​ពិត គួរ​គប់រក

- មិត្ត មាន​ឧបការ​មាន​លក្ខណៈ ៤ គឺ៖
- បង្ការ​មិត្ត​អ្នក​ប្រមាទ​ហើយ,
- បង្ការ​ទ្រព្យ​សម្បត្តិ​របស់​មិត្ត​ប្រមាទ​ហើយ,
- កាល​មាន​ភ័យ​ជា​ទី​ពឹង​ពុំ​នាក់​បាន,
- កាល​មាន​ធុរៈ​ជួយ​ចេញ​ទ្រព្យ​ឲ្យ​លើស​ជាង​ចេញ​វាចា ។
- មិត្ត​រួម​សុខ​រួម​ទុក្ខ​មាន​លក្ខណៈ ៤ គឺ៖
- និយាយ​សេចក្ដី​កំបាំង​របស់​ខ្លួន​ប្រាប់​មិត្ត,
- បិទ​សេចក្ដី​កំបាំង​របស់​មិត្ត​មិន​ឲ្យ​ខ្ចរខ្ចាយ,
- មិន​លះ​បង់​ចោល​ក្នុង​វេលា​មាន​វិបត្តិ,
- ទោះបី​ដល់​ជីវិត​ក៏​អាច​លះ​បង់​ជួស​បាន ។
- មិត្ត ណែនាំ​ឲ្យ​បាន​មាន​ប្រយោជន៍ មាន​លក្ខណៈ ៤ គឺ៖
- ហាម​មិន​ឲ្យ​ធ្វើ​សេចក្ដី​អាក្រក់,
- ណែនាំ​ឲ្យ​តាំង​នៅ​សេចក្ដី​ល្អ,
- ឲ្យ​បាន​ស្ដាប់​ធម៌​អ្វី​ដែល​នៅ​មិន​ធ្លាប់​ស្ដាប់,
- ប្រាប់​ផ្លូវ​ឋាន​សួគ៌ ១ ។
- មិត្ត​មាន​សេចក្ដី​ស្រឡាញ់​រាប់អាន មាន​លក្ខណៈ ៤ គឺ៖
- មាន​ទុក្ខ ៗ ផង​គ្នា,
- បាន​សុខ ៗ ផង​គ្នា,
- ជជែក​ដោះស្រាយ​នឹង​អ្នក​ដែល​និយាយ​តិះ​ដៀល​ដល់​មិត្ត,
- ទទួល​សមគួរ​នឹង​មនុស្ស ដែល​ជា​អ្នក​និយាយ​សរសើរ​ដល់​មិត្ត ។
ឯកសារ៖ ឧកញ៉ា​សុធម្ម​ប្រីជា កង
អាចារ្យ​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំពេញ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.