Sunday, February 10, 2013




Google​បាន​ដាក់​ឱ្យ​អតិថិជន​បាន​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ការ​ងារ​ជា​ ច្រើន​ដែល​លោក​អ្នក​ត្រូវ​ការ​ប្រើ​ប្រាស់​ជា​ប្រចាំ​ដូច​ជា​ការ​ Searchនិង​ការ​ Sent Emailជា​ដើម​។មាន​សេវាកម្ម​Google​មួយ​ចំនួន​ដែល​យើង​ត្រូវ​ការ​ប្រើ​ប្រាស់ ​ជា​ចាំ​បាច់​ដើម្បី​ជំនួយ​ការ​ងារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​សកម្ម​។នៅ ​ក្នុង​នោះ​ផង​ដែរ​សេវាកម្ម​មួយ​ចំនួន​របស់​Google ​ដែល​លោក​អ្នក​មិន​ទាន់​បាន​ស្គាល់​ក៏​មាន​ច្រើន​ផង​ដែល​ ដូច្នោះ​នៅ​ក្នុង​អត្ថបទ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​នូវ​សេវាកម្ម​មួយ​ចំនួន​ ដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ប្រើ​ប្រាស់​យក​មក​ចែក​រំលែក​ជូន​ប្រិយមិត្ត​ ទុក​ជា​ចំណេះ​ដឹង​ផង​ដែរ​។

១. ​សេវាកម្មWDYL (What Do You Love)
សេវាកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា​WDYL​គឺ​ជា​សេវាកម្ម​មួយ​ដែល​បាន​ដាក់​ឱ្យ​ ប្រើ​ប្រាស់​នៅ​លើ​បណ្ដាញ​ក្នុង​ការ​ស្វែង​រក​ដូច​គ្នា​ជា​មួយ​និង​គេហទំព័រ ​ google​ដែរ​ប៉ុន្តែ​នៅ​ក្នុង​ការ​ស្វែង​រក​នៅ​ក្នុង​សេវាកម្ម​WDYL​វា​មាន​ លទ្ធផល​ខុស​គ្នា​ពី​ការ​ស្វែង​រក​នៅ​ក្នុង​Google​។នៅ​ក្នុង​សេវាកម្ម​ WDYL វា​បាន​បង្ហាញ​នូវ​លទ្ធផល​មួយ​ចំនួន​ដែល​ទាក់ទង​ពាក្យ​ដែល​យើង​បាន​ស្វែងរក​ នៅ​ក្នុង​គេហទំព័រ​របស់​វា​។​នៅ​ក្នុង​ការ​បង្ហាញ​លទ្ធផល​គឺ​វា​បាន​ពឹង​ ផ្អែក​ទៅ​លើ​Google Standard Search​ដែល​ផ្ដល់​ឱ្យ​ដូច​ជា​វីដេអូ​ ,ការ​បក​ប្រែ​,Google ផែនទី​និង​មាន​លទ្ធផល​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ដោយ​ចូល​ ទៅ​កាន់​គេហទំព័រ​wdyl.com។
២. Google Code Search​ជំនាញ​ស្វែង​រក​ឯកសារ
Google កូដ​ស្វែង​រក​ក៏​ជា​គេហទំព័រ​មួយ​ដែល​មាន​ប្រភព​ចេញ​ពី​Google​ដូច​គ្នា​ដែល ​វា​បាន​ដាក់​ឱ្យ​លោក​អ្នក​ប្រើ​ប្រាស់​នូវ​ការ​ស្វែង​រក​នូវ​កូដ​ជា​ច្រើន​ ដែល​ជា​ប្រភេទ​ open source codeសម្រាប់​ជា​ជំនួយ​ក្នុង​ការ​ស្វែង​រក​របស់​លោក​អ្នក​ទៅ​លើ​កូដ​ជា​ច្រើន ​ដែល​អាច​ធ្វើ​ការ​ទៅ​តាម​ពាក្យ​គន្លឹះ។​លោក​អ្នក​ក៏​អាច​ស្វែងរក​នូវ​កូដ​ មួយ​ចំនួន​ដូច​ជា​កូដ​របស់Linux, Firefoxនិង​មាន​កូដ​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​នោះ​នូវ​ អាសយដ្ឋានgoogle.com/codesearch។
៣. Knol From Google
Knolគឺ​ជា​សេវាកម្ម​មួយ​ដ៏​ល្អ​សម្រាប់​Googleដែល​មាន​ភាព​ស្រដៀង​គ្នា​ទៅ​ និង​គេហទំព័រWikipediaដែរ។ដែល​នៅ​ក្នុង​នោះ​ផង​ដែរ​លោក​អ្នក​ក៏​អាច​ធ្វើ​ ការ​ផ្លាស់​ប្ដូរ​នូវ​ចំណេះ​ដឹង​នៅ​ក្នុង​ Knol​ក៏​បាន​។​ដោយ​លោក​អ្នក​តែង​តែ​ធ្វើ​ការ​ស្វែង​រក​នូវ​ប្រធាន​បទ​ណា​មួយ ​ដែល​អ្នក​ត្រូវ​ការ​។​វា​គឺ​ជា​ការ​សាក​ល្បង​នូវ​សេវាកម្ម​ក្នុង​សរសេរ​នូវ ​លក្ខខ័ណ្ឌ​ណា​មួយ​ដែល​លោក​អ្នក​ត្រូវ​ប្រើ​គណនី​Googleសម្រាប់​ធ្វើ​ការ​ទៅ ​លើ​សេវាកម្ម​មួយ​នេះ​។ឥណទាន​និង​ត្រូវ​បាន​ផ្ដល់​ឱ្យ​អ្នក​និពន្ធ​ប្រសិន​ បើ​អ្វី​ដែល​អ្នក​និពន្ធ​បាន​សរសេរ​ត្រូវ​បាន​ចុះ​ផ្សាយ។
៤. Smartsheet សម្រាប់Google Apps
Smartsheetជា​កម្ម​វិធី​ដែល​មាន​នៅ​ក្នុង​Google apps ​សម្រាប់​project management​។​វា​ជា​កម្ម​វិធី​មួយ​ដែល​ដាក់​ឱ្យ​លោក​អ្នក​ប្រើ​តាម​រយះ​ គេហទំព័រ​ដែល​សម្រាប់​ជំនួយ​ដល់​ការ​ងារ​របស់​ project​ manageឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ងាយ​ស្រួយ​ជាង​មុន​។​មិន​ត្រឹម​តែ​ ប៉ុណ្ណោះ​លោក​អ្នក​អាច​ធ្វើ​ការ​ចែករំលែក​នូវ​គម្រោង​របស់​លោក​អ្នក​បាន​ យ៉ាង​ងាយ​ស្រួល​ទាំង​ក្នុង​និង​ក្រៅ​ក្រុម​ហ៊ុន​របស់។​លោក​អ្នក​អាច​ប្រើ​ នូវ​កម្ម​វិធី​នេះ​ជា​មួយ​និង​ឯកសារ​មួយ​ចំនួន​ដូច​ជា​ការ​ធ្វើ​ការ​ទៅ​លើ​ spreadsheet​ ការ​គណនា​,​ឬ​ក៏​ធ្វើ​ជា​ប្រតិទិន​ជា​ដើម​នៅ​ក្នុង​ smart sheet​ដោយ​មាន​គេហទំព័រ smartsheet.com។
៥. Google Cloud ភ្ជាប់​ទៅ​កាន់ Microsoft Office
Google cloud ភ្ជាប់​ជាមួយ​សេវា​កម្ម​របស់​Google​ដែល​បាន​តភ្ជាប់​ជា​មួយ​និង​Microsoft ​ដែល​អាច​ឱ្យ​លោក​អ្នក​ប្រើ​បាន​នូវ​កម្មវិធី​Microsoft officeបាន​តាមរយៈ​គេហទំព័រ​ ក្នុង​គោល​បំណង​មួយ​ដែល​លោក​អ្នក​អាច​ធ្វើ​ការ​ចែករំលែក​នូវ​ឯកសារ​ជា​ច្រើន ​ដូច​ជា​ presentations និង spreadsheetsជា​ដើម។​លោក​អ្នក​អាច​ធ្វើ​ការងារ​បាន​យ៉ាង​ងាយ​ស្រួល​ជា​មួយ​ និង​ការ​ប្រើ​ប្រាស់​នូវ​សេវាកម្ម​មួយ​នេះ​ដើម្បី​បើក​នូវ​ឯកសារ​របស់​អ្នក​ បាន​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​ភាព​ងាយ​ស្រួល​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ បាន​ផ្ដល់​នូវ​អាសយដ្ឋាន​សម្រាប់​ធ្វើ​ការ​ចែករំលែក​នូវ​ឯកសារ​របស់​អ្នក​ជា ​មួយ​និង​មិត្ត​ក្នុង​សហគមន៍​ផង​ដែរ។
៦. Google Gears
Google Gears​ក៏​ជា​សេវាកម្ម​មួយ​របស់​Google ផង​ដែរ​ ដែរ​សេវាកម្ម​មួយ​នេះ​បាន​ផ្ដល់​ឱ្យ​ភាព​ពេញ​លេញ​ទៅ​ឱ្យ​web application នៅ​ក្នុង​Browser របស់​អ្នក​។​ហើយ​វា​ក៏​បាន​ផ្ដល់​ឱ្យ​នូវ​លក្ខណៈ​ថ្មីៗ​ជា​ច្រើន​និង​បើក​ ឱ្យ​លោក​អ្នក​ប្រើ​ប្រាស់​នូវ​ការ​ធ្វើ​ការ​ជា​មួយ​Filesដែរ​នៅ​លើ​online មក​ធ្វើ​នៅ​offline បាន​។រាល់​web application ទាំង​អស់​របស់​អ្នក​វា​មិន​ធ្វើ​ការ​offline ជា​មួយ​Google Gearsនោះ​ទេ​។មាន​តែ​កម្មវិធី​ដែល​មាន​ទម្រង់​កូដ​ដែល​ទាក់​ទង​ទៅ​និង​ Google Gears ទើប​អាច​ធ្វើ​ការ​ជា​មួយ​វា​offline បាន​gears.google.com។
៧. Google Building Maker
សេវាកម្ម​មួយ​នេះ​អាច​ជួយ​លោក​អ្នក​ឱ្យ​ប្រើ​ប្រាស់​នូវ​3D Modeling Toolសម្រាប់​ការ​បន្ថែម​ទៅ​Google mapsរបស់​អ្នក​។ការ​ប្រើ​ប្រាស់​នូវ​សេវាកម្ម​មួយ​នេះ​វា​ហាក់​ដូច​ជា​មាន​ ភាព​ងាយ​ស្រួល​និង​រហ័ស​ក្នុង​ការ​បង្កើត​ជា​3D object។​គឺ​លោក​អ្នក​ត្រូវ​ជ្រើស​រើស​យក​នូវ​ទី​តាំង​ចេញ​ពី​ផែន​ទី​ហើយ​ ធ្វើ​ការ​កែ​លំ​អ​វា​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​ បន្ទាប់​មក​ធ្វើ​ការ​Save​នូវ​maps ដែល​លោក​អ្នក​បាន​ធ្វើ​ការ​ដាក់​បន្ថែម​នោះ​ហើយ​ធ្វើ​ការ​បើក​វា​នៅ​ក្នុង​ Google mapsជា​ការ​ស្រេច​ជាមួយ​ គេហទំព័រsketchup.google.com/3dwh/buildingmaker.html។
៨. Google Patent
google​បាន​រៀប​ចំ​ព័ត៌មាន​ដែល​មាន​នៅ​ជុំវិញ​ពិភព​លោក​ឱ្យ​កាន់​តែ​មាន​ភាព ​ទូលំទូលាយ​ ដែល​អាច​ជួយ​ឱ្យ​ការ​ងារ​របស់​លោក​អ្នក​ធ្វើ​ការ​ឱ្យ​កាន់​តែ​មាន​ភាព​ ប្រសើរ​ឡើង។​លោក​អ្នក​អាច​ធ្វើ​ការ​ស្វែង​រក​នូវ​ពាក្យ​ពេញ​លេញ​នៅ​ក្នុង​ U.S patent​ដែល​វា​បាន​ចង​ក្រង​ឱ្យ​កាន់​តែ​ប្រសើរ​ដែរ​ធ្វើ​ឱ្យ​លោក​អ្នក​មាន​ ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។​ប្រសិន​បើ​អ្នក​មាន​នូវ​គំនិត​ដែល​ចង់​ បង្កើត​នូវ​patentសម្រាប់​ធ្វើ​ការ​ស្វែង​រក​ជា​មួយ​និង​ម៉ូដែល​ក្នុង​ Google patent។
៩. Google App Engine
Google app engineបាន​ដាក់​ឱ្យ​​លោក​អ្នក​ប្រើ​ប្រាស់​ជា​មួយ​និង​ការ​បង្កើត​និង​ បង្ហោះ​នូវ​web apps​ដោយ​ធ្វើ​ការ​សហការ​ជា​មួយ​និងGoogle application។​វា​ក៏​បាន​ជួយ​ឱ្យ​កម្ម​វិធី​របស់​លោក​អ្នក​មាន​ដំណើរ​ការ​ យ៉ាង​ស្រួល​ដោយ​មិន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ម៉ាស៊ីន​ដែល​ធ្វើ​ដំណើរ​ការ​ វា។មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ក៏​បាន​ផ្ដល់​ឱ្យ​នូវ​ការ​ដំណើរ​ការ​យ៉ាង​ ពិសេស​ជា​មួយ​និង​API ​Web apps​ទៅ​លើ​សេវាកម្ម​ដូច​ជា​Task Queue, XMPPសម្រាប់​ធ្វើ​ការ​ស្វែង​រក​យ៉ាង​ងាយ​ផង​ដែរ​ដោយ​ចូល​ទៅ​កាន់​ គេហទំព័រcode.google.com/appengine។
១០. Google Music
Google Music​ជា​សេវា​កម្ម​មួយ​ដែល​កំពុង​ទទួល​បាន​នូវ​ការ​ពេញ​និយម​នៅ​ក្នុង​ សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​លក្ខណ​Beta stageនៅ​ឡើយ​។Google music​បាន​ផ្ដល់​ឱ្យ​នូវ​លក្ខណ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ជា​តារាង​ចម្រៀង ​នូវ​បទ​ចម្រៀង​ណា​ដែល​លោក​អ្នក​បាន​បង្កើត​អាច​ធ្វើ​ការ​ផ្ទុក​នៅ​លើ​ពពក​ បាន​ហើយ​អ្នក​ក៏​អាច​ទាញ​យក file បទភ្លេង​ទាំង​អស់​នោះ​បាន​គ្រប់​ទីកន្លែង​ពី​គេហទំព័រ music.google.com។
១១. Panoramio
Panoramio ជា​សេវាកម្ម​មួយ​ដែល​បម្រើ​ជូន​នូវ​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​បញ្ចូល​រូប​ ទៅ​លើ​Google maps។យើង​អាច​ធ្វើ​ការ​រៀប​ចំ​នូវ​រូប​ថត​បាន​នៅ​កន្លែង​ផ្សេងៗ​គ្នា ដោយ​លោក​អ្នក​អាច​ធ្វើ​ការ​Upload រូប​ភាព​សម្រាប់​ធ្វើ​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​នូវ​ជ័យជម្នះ​ជា​រៀង​ រាល់​ខែ​ សម្រាប់​២៨នាក់​ក្នុង​ការ​ជ្រើស​រើស​យក​រូប​ណា​ដែល​មាន​ភាព​ស្រស់​ស្អាត​ បំផុត​ក្នុង​គេហទំព័រpanoramio.com។
១២. Picnik
អ្វី​ដែល​ជា​ភាព​ទាក់​ទាញ​នោះ​គឺ​សេវាកម្ម ​Picnik ​ដែល​អាច​ឱ្យ​លោក​អ្នក​ធ្វើ​ការ​កែ​រូប​ភាព​របស់​លោក​អ្នក​ឱ្យ​កាន់​តែ​មាន​ ភាព​ទាក់​ទាញ​ជាង​មុន​ ជា​មួយ​និង​ tools ជា​ច្រើន​ផង​ដែរ​។លោក​អ្នក​​អាច​ធ្វើ​ការ​ប្រើ​ប្រាស់​នូវ advanced tools​សម្រាប់​ធ្វើ​ការ​កែ​កុន​ទៅ​លើ​រូប​ថត​និង​ធ្វើ​ការ​upload​ក៏​បាន​។​ វា​ជា​សេវាកម្ម​ឥតគិតថ្លៃ​ហើយ​លោក​អ្នក​អាច​ធ្វើ​ការ​កែ​រូប​ភាព​ចេញ​ពី​ facebook, picasa, flickr, photobucket​និង​កុំព្យូទ័រ​របស់​លោក​អ្នក​ក៏​បាន​​ក្នុង​ គេហទំព័រpicnik.com/app។
១៣. Open Social
Open Social ជា​សេវា​កម្ម​របស់​Google​ដែរ​ផ្ដល់​ឱ្យ​នូវ​Common API សម្រាប់​ធ្វើ​ការ​ជា​រួម​នៅ​ក្នុង​ការ​ដំណើរ​ការ​ជា​មួយ​និង​កម្មវិធី​មួយ​ ចំនួន​ដែល​អាច​ធ្វើ​ការ​បាន​យ៉ាង​ច្រើន​ជា​មួយ​និង​platforms ច្រើន​ផ្សេង​គ្នា។នៅ​ក្នុង​នោះ​ផង​ដែរ​មាន​គេហទំព័រ​ជា​ច្រើន​ដែល​ធ្វើ​ការ​ ជា​លក្ខណ​ជា​ទំនាក់​ទំនង​សង្គម​ ផង​ដែរ​ដូច​ជា​hi5, yahoo, Ning​និងorkutជា​ដើម។​ការ​ប្រើ​ប្រាស់​នូវ​Open Socialលោក​អ្នក​បង្កើត​ជា​កម្ម​វិធី​ដែល​អាច​ធ្វើ​ការ​ជា​លក្ខណ​ទំនាក់​ទំនង ​ជា​មួយ​និង​មិត្តភ័ក្ដិ​ក៏​បានcode.google.com/apis/opensocial/។
១៤. Google Body Browser
Google body browser គឺ​ជា​សេវា​កម្ម​មួយ​ដែល​មាន​ភាព​ពិសេស​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ ខ្លាំង​ដែរ​វា​ជា​ប្រភេទ​web applicationសម្រាប់​ឱ្យ​លោក​អ្នក​ធ្វើ​ការ​ស្វែង​យល់​អំពី​រាង​កាយ​របស់​លោក ​អ្នក​ដោយ​ផ្ទាល់។លោក​អ្នក​អាច​មើល​ឃើញ​នូវ​រូប​រាង​ជា​ឆ្អឹង​គ្រោង​ឆ្អឹង​ សរសៃ​ប្រសាទ​និង​ផ្នែក​ផ្សេងៗ​ជា​ច្រើន​ផ្សេង​ទៀង​ផង​ដែរzygotebody.com/។
១៥. Google Sky Map
នៅ​ក្នុង​សេវា​កម្ម​ជា​ច្រើន​ក៏​បាន​រួម​បញ្ចូល​នូវ​សេវាកម្ម​មួយ​ សម្រាប់​លោក​អ្នក​ដែល​ចូល​ចិត្ត​មើល​នូវ​តារា​សាស្ត្រ​នៅ​ក្នុង​លំហ​បាន​ យ៉ាង​ងាយ​ស្រួល។​ការ​ប្រើ​ប្រាស់​នូវ​Google Sky Map សម្រាប់​ធ្វើ​ការ​មើល​នូវ​ភាព​ខុស​គ្នា​រវាង​ការ​បើក​នូវ​ប្រភេទ​តារា​ចេញ​ ពី​ផ្ទៃ​មេឃ​ ដោយ​លោក​អ្នក​អាច​ប្រើ​នូវ​System​មួយ​នេះ​ពិនិត្យ​មើល​វា​បាន​។រាល់​ការ​ ពិនិត្យ​មើល​នូវ​រូប​ភាព​ទាំង​អស់​នោះ​វា​ហាក់​ដូច​ជា​ពិតៗ​ ពី​ព្រោះ​រាល់​រូប​ភាព​ទាំង​អស់​នោះ​បាន​មក​ពី​satellites របស់​អង្គការ​NASAដែល​ផ្ដល់​ឱ្យ​លោក​អ្នក​បើក​មើល​នៅ​Galaxy ទាំង​មូល​បាន​នៃ​គេហទំព័រgoogle.com/sky/។


ដោយ៖ korkhorkhmer

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.