លោក Scott Guthrie កើតថ្ងៃទី០៦ កុម្ភះ ១៩៧៥។
បញ្ចប់ការសិក្សាក្នុងផ្នែក Computer Science ពីសកលវិទ្យាល័យ Duke
ក្នុងឆ្នាំ ១៩៩៧។
លោក Scott Guthrie គឺជា Corporate Vice President ក្នុង
Microsoft.NET Developer Division។ គាត់គ្រប់គ្រង Development teams
ដែលបង្កើត Common Language Runtime (CLR), ASP.NET, Silverlight, Windows
Presentation Foundation (WPF), IIS, Commerce Server នឹង Visual Studio
Tools fro Web, Client and Silverlight Development។ Scott Guthrie
ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាមួយការងាររបស់គាត់ទៅលើ ASP.NET
ដែលគាត់និងសហសេវិក Mark Anders បានបង្កើតឡើង។
ប្រវត្តិការងាររបស់ Scott Guthrie នៅ Microsoft
លោក Scott Guthrie បានចូលបម្រើការក្នុងក្រុមហ៊ុន Microsoft
នៅឆ្នាំ ១៩៩៧ ហើយការងារដំបូងរបស់គាត់គឺ IIS4 នឹង Windows NT Option
Pack។ មុននឹងវាចេញឲ្យប្រើការ គាត់ជាមួយនឹង Mark Anders
បានរៀបចំនឹងគ្រោងសម្រាប់បង្កើត Server Programming
ថ្មីមួយដេលមានឈ្មោះដើមថា “ XSP” បន្ទាប់មកក្នុងឆ្នាំ១៩៩៨
គាត់បានបង្កើតក្រមថ្មីមួយដើម្បីបង្កើតអ្វីដែលចុងក្រោយបំផុតហៅ
ថា ASP.NET។
លោក Scott Guthrie បានក្លាយជា Production Unit Manager (PUM)
របស់ក្រុម ASP.NET នាដើមឆ្នាំ ២០០២ ហើយបានបញ្ចេញជំនាន់ថ្មីគឺ
ASP.NET 1.1 ដែលជាផ្នែករបស់ Windows Server 2003។
កំឡុងពេលនេះគាត់ផងដែរបានដឹកនាំបង្កើត Web Matrix Development Tool
ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង (Web Matrix គឺជា Development Tool
ដែលអាចប្រើបានដោយឥតគិតថ្លៃ)។ នាចុងឆ្នាំ ២០០២ គាត់បានក្លាយទៅជា
PUM នៃ Web Tool ក្នុង Visual Studio
ហើយទទួលខុសត្រូវសម្រាប់ការបង្កើត Visual Web Development
ដាច់ដោយឡែកដែលជាផ្នែកមួយរបស់ Visual Studio 2005។ នាចុងឆ្នាំ
២០០៣ ក្រុមរបស់លោកបានបញ្ចូលជាក្រុម IIS ហើយគាត់បានក្លាយជា PUM
នៃក្រុម Unified Web Platform and Tools ដែលរួមមាន IIS, ASP.NET និង
Visual Studio។ នាពេលឥឡូវនេះលោក Scott Guthrie
បានគ្រប់គ្រងដោយផ្ទាល់ទៅលើ Development teams ដែលបង្លើត Common
Language Runtime (CLR), ASP.NET, Silverlight, Windows Presentation
Foundation (WPF), IIS, Commerce Server និង Visual Studio Tools for Web,
Client and Silverlight Development។
ដោយ៖ 4kunkhmer.wordpress.com
Scott Guthrie បិតារបស់ ASP.NET
on

0 comments:
Post a Comment