យុវជនម្នាក់បានត្អូញត្អែរប្រាប់មិត្តភ័ក្តិរបស់ខ្លួន៖
A -ឯងដឹងទេ កាលរៀនថ្នាក់ទី១១ គ្នាស្រលាញ់នារីម្នាក់រៀនថ្នាក់ទី៩។
B -លទ្ធផលយ៉ាងម៉េច?
A -ត្រឹមតែខកចិត្តហ្នឹងណ៎ា
B -ម៉េចអីចឹង?
A -ដោយស្រលាញ់នាងពេក គ្នាក៏សំរេចចិត្តរៀនថ្នាក់ទី ១១ ដល់ទៅ ២ ឆ្នាំ ដើម្បីរង់ចាំនាងឡើងដល់ថ្នាក់ទី ១១ នឹងអាលបានរៀនជាមួយគ្នា ដឹងអី…
B -ដឹងអីយ៉ាងម៉េច?
A -គឺ ២ ឆ្នាំក្រោយមក នាងនៅតែថ្នាក់ទី ៩ ដដែល។
B -ស្អី! ស្រីដែលឯងស្រលាញ់នោះល្ងង់ដល់ម្លឹងផង?
A -បើនាងល្ងង់មែននោះ គ្នាមិនថាអីទេ! តែនាងរៀនត្រួតថ្នាក់ទី ៩
ព្រោះតែដើម្បីរង់ចាំអាមួយដែលរៀនថ្នាក់ទី ៧ នោះទៅវិញ។ ឯងថាទៅមើល!
ល្មមក្អួតឈាមទេ?
B -!!!!?
Funny Reading : ព្រោះតែស្រលាញ់នាង
on
0 comments:
Post a Comment