កម្មវិធីសម្រាប់ Chat , Voice Call ឬ Video Call
សម្រាប់ទូរស័ព្ទដៃមានច្រើនដូចជា Fring, Skype, Tango, Yahoo….
តែឆ្លងតាមបទពិសោធន៍លើការប្រើប្រាស់កម្មវិធីទាំងនោះនៅលើទូរស័ព្ទ
Android ខ្ញុំសង្កេតឃើញថា Fring គឺជាកម្មវិធីដែលល្អជាងគេ។
ចំណុចល្អបំផុតរបស់ Fring ទាំងការ Chat, Voice Call ឬ Video Call
គឺវាលឿន!
កំហុសឆ្គងមួយធំ ដែលតែងតែកើតមាននៅក្មុងកម្មវិធីផ្សេងៗដូចជា Skype, Yahoo, Tango…
-នៅពេលដៃគូរម្ខាងកំពុង online , ភ្លាមនោះគេក៏ដាច់ Internet
ឬបិទកម្មវិធីនោះចេញ, ជាធម្មតាយើងនឹងឃើញ Contact ម្នាក់នោះ Offline
តែបែរជាបង្ហាញ online ដដែល, មិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចចុច Chat, ឬ
Call បានទៀតផង តែធាតុពិតដៃគូរម្ខាងទៀតមិនដឹងទៅដល់ណាបាត់ទៅហើយ។
និយាយមកកម្មវិធី Fring វិញគឺមិនមានបញ្ហាខាងលើទេ! ចំណុចពិសេសរបស់
Fring គឺយើងអាច online សេវាកម្មផ្សេងៗក្នុងពេលតែមួយបានដូចជា Yahoo,
Google , Live…. ថែមទៀតផង (បានតែ Chat ប៉ុណ្ណោះ)។
ដើម្បីដំឡើង Fring នៅក្នុង Android គឺគ្រាន់តែចូលក្នុងកម្មវិធី Market > Search > Fring ។
Click here: https://market.android.com/details?id=com.fring&hl=en
ដោយ៖ moniroth.wordpress.com/
IT : Fring ជាកម្មវិធី Call Video ល្អបំផុតសម្រាប់ទូរស័ព្ទ Android
on

0 comments:
Post a Comment