ហេតុអ្វីបានជាអ្នក ត្រូវការលេងកីឡា? តើវាធ្វើអោយអ្នករីករាយឬ?
ប្រាកដណាស់។ ប៉ុន្តែវាមានរឿងលើសពីហ្នឹងទៅទៀត។ ជាការពិត,
វាមានយ៉ាងហោចណាស់ហេតុផល៥ដែលក្មេងស្រីគួរតែលេងកីឡា។ ដោយយោងតាម
Women’s Sports Foundation បានបង្ហាញថា, ក្មេងស្រីដែល
លេងកីឡា
គឺទទួលបានភាពរីករាយច្រើនជាងទទួលបានកាយសម្បទារឹងមាំ។
១. ក្មេងស្រីដែលលេងកីឡា គឺមានភាពប្រសើរឡើងនៅក្នុងសាលារៀន
អ្នកអាចគិតថា ការហាត់កីឡានឹងកាត់បន្ថយពេលនៃការសិក្សារបស់អ្នក។
ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ក្មេងស្រីដែលលេងកីឡា
នឹងមានភាពប្រសើរឡើងចំពោះការសិក្សាជាងក្មេងស្រីដែលមិនលេងកីឡា។
លំហាត់ប្រាណផ្តល់ភាពប្រសើរឡើងដល់ការសិក្សា, ការចងចាំ
និងការប្រមូលផ្តុំអារម្មណ៍ដែលអាចផ្តល់អោយក្មេងស្រីមានសភាពរស់
រវើកនៅក្នុងថ្នាក់រៀន។
២. ក្មេងស្រីដែលលេងកីឡា បង្រៀនអោយក្មេងស្រីរៀនធ្វើការជាក្រុម និងជំនាញនៃការកំណត់ទិសដៅ
កីឡាបង្រៀនពីជំនាញដ៏មានតម្លៃ។
នៅពេលដែលអ្នកធ្វើការជាមួយនឹងគ្រូបង្រៀន, អ្នកបង្វឹក
ដើម្បីឈ្នះនូវការប្រកួតមួយ ហើយទទួលបាននូវគោលដៅមួយនោះ
គឺអ្នកកំពុងតែសិក្សាពីរបៀបដែលនាំអោយអ្នកជោគជ័យ។
ជំនាញនោះនឹងជម្រុញអ្នកអោយធ្វើការបានល្អ។
៣. កីឡាគឺល្អសម្រាប់សុខភាពរបស់ក្មេងស្រី
បន្ថែមពីលើកាយសម្បទារឹងមាំ និងរក្សាទម្ងន់នោះ,
ក្មេងស្រីដែលលេងកីឡាក៏មិនជក់បារីផងដែរ។ ហើយនៅពេលក្រោយ,
ក្មេងស្រីដែលធ្វើលំហាត់ប្រាណហាក់ដូចជាមិនងាយនឹងកើតជំងឺមហារីក
សុដន់ ឬជំងឺពុកឆ្អឹងនោះទេ។
៤. ការលេងកីឡាជម្រុញដល់ភាពជឿជាក់លើខ្លួនឯង
ក្មេងស្រីដែលលេងកីឡា គឺមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ហេតុអ្វី?
ព្រោះវាបង្កើតនូវភាពជឿជាក់នៅពេលដែលអ្នកដឹងថា អ្នកអាចធ្វើបាន,
ផ្តល់ភាពប្រសើរឡើង និងសម្រេចដល់គោលដៅ។
កីឡាក៏ជាសកម្មភាពល្អមួយផងដែរព្រោះវាអាចជួយក្មេងស្រីមានរាង
ស្អាត, រក្សាទម្ងន់ និងបង្កើតមិត្តភិក្តថ្មី។
៥. ការហាត់កីឡាបន្ថយសម្ពាធ
ការលេងកីឡាអាចបន្ថយសម្ពាធ និងជួយអោយអ្នកមានអារម្មណ៍សប្បាយ។
តើវាធ្វើឡើងដោយរបៀបណា?
សារធាតុគីមីនៅក្នុងខួរក្បាលដែលត្រូវបានបញ្ចេញអំឡុងពេលធ្វើលំ
ហាត់ប្រាណ ផ្តល់ភាពប្រសើរឡើងដល់អារម្មណ៍របស់មនុស្ស។
មិត្តភិក្តក៏ជាអ្នកផ្តល់អារម្មណ៍ប្រសើរឡើងផងដែរ៕
By: Rika
Your Visit is Your Help
Reference: health.com.kh
ហេតុផល៥យ៉ាងដែលយុវនារីគួរលេងកីឡា
on
0 comments:
Post a Comment