ពេលដែលដេកលក់មិនស៊ប់យើងក៏មានការយល់សប្ដិ
ជួនកាលការយល់សប្ដិហ្នឹងច្បាស់ ជួនកាលមិនច្បាស់ ។
ការយល់សប្ដិជាការឃើញតាមមនោទ្វារ
មិនឃើញតាមបញ្ចទ្វារណាមួយដូចជាភ្នែកត្រចៀកទេ
ហើយក៏មានផលខ្លះដែរ មិនឥតផលទាំងអស់ទេ
បើយល់សប្ដិក្នុងរឿងបុណ្យ ក៏បានបុណ្យខ្លះ បើយល់សប្ដិក្នុងរឿងបាប
ក៏បានបាបខ្លះដែរ គ្រាន់តែមិនច្រើន ។
ហេតុដែលនាំឲ្យយល់សប្ដិនោះមាន៤យ៉ាង ។
១- ធាតុកម្រើក (គ្រុនក្ដៅក៏នាំឲ្យយល់សប្ដិ, ហូបអាហារខុស ឈឺពោះក៏យល់សប្ដិថាឈឺពោះជាដើម)
២- អ្វីដែលយើងធ្លាប់ឃើញ ធ្លាប់គិត ធ្លាប់ឮគេដំណាល (ធ្លាប់នៅស្រែ
យល់សប្ដិឃើញនៅស្រែមែន, ធ្លាប់ឮគេដំណាលអំពីរឿងអ្វីមួយ
ក៏យល់សប្ដិឃើញរឿងនោះជាដើម)
៣- ទេវតាបណ្ដាលប្រាប់ (ប្រាប់ឲ្យធ្វើយ៉ាងនេះសុខសប្បាយ ធ្វើយ៉ាងនោះមិនសុខជាដើម)
៤- កម្មមកបណ្ដាល (កម្មដែលធ្លាប់ធ្វើ
ឬកម្មដែលធ្លាប់សន្សំពីជាតិកន្លងមកហើយ បើធ្វើរឿងអាក្រក់ច្រើន
ក៏យល់សប្ដិឃើញរឿងអាក្រក់)
ហេតុទីមួយ និងទីពីរមិនសូវជាពិតទេ ។ ហេតុទី៣
មានពិតខ្លះមិនពិតខ្លះទៅតាមទេវតាល្អ ទេវតាអាក្រក់ដែលមកប្រាប់ ។
ហេតុទី៤ដែលបណ្ដាលមកពីកម្មទើបពិត ប៉ុន្តែពិតតែសាច់រឿងទេ
បើឲ្យឃើញដូចក្នុងយល់សប្ដិហ្នឹងមិនពិតទេ
គ្រាន់តែផលឆ្លុះបញ្ចាំងទៅខាងហ្នឹង ។
អ្នកដែលយល់សប្ដិមានបុថុជ្ជន (យល់សប្ដិច្រើន)
និងបុគ្គលដែលជាអាណាគាចុះមក (យល់សប្ដិតិច)
ចំពោះព្រះអរហន្តអត់មានយល់សប្ដិទេ ។
បុគ្គលដែលជាបុថុជ្ជនយល់សប្ដិច្រើនព្រោះនៅមានកិលេសច្រើន គឺនៅមានសញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋវិបល្លាស ។
ការលើកឡើងមកនេះ
គ្រាន់តែឲ្យឃើញអំពីហេតុដែលនាំឲ្យយល់សប្ដិដែលវាពិតខ្លះ
មិនពិតខ្លះ មិនមែនថាពិតទាំងអស់ ឬមិនពិតទាំងអស់ទេ ។
ដោយ៖ khmer.wordpress.com/
ហេតុដែលនាំឲ្យសុបិន
on

0 comments:
Post a Comment