Sunday, October 6, 2013


ការរៀបចំ​ទុកដាក់​របស់របរ​ប្រើប្រាស់​ និង​បរិស្ថាន​ក្នុងផ្ទះ ឲ្យ​បាន​សមស្រប​ជាការ​បង្កគ្ថ្នាក់​ដែល​អាច​កើតមាន​ចំពោះ​ក្មេងតូច។ 12ប្រការ​ខាងក្រោម​អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​សុ​វត្ថភាពកូនតូចៗ។

1.កៅអី​សា​ឡុងៈ ទារក​ទើបនឹង​កើត អាចធ្វើ​ចលនា​ខ្លួនឯងបាន​ដោយ​ការប្រើ​ជើង​រុញ​ដោល។ ចំណែក​ក្មេង​អាយុ 4-6ខែ ចាប់ផ្តើម​ចេះ​ត្រឡប់​ខ្លួន និង​ក្រឡាប់។ ពេល​អាយុ 1ឆ្នាំ​ឡើង អាច​ចេះដើរ​តោង​ឡើង ជាហេតុ​ឲ្យ​ដួល​អ​ង្គិ​ច ឬ​ធ្លាក់​ពីលើ​កៅអី ឬ​ឡុង​បាន។ បើ​ចាំបាច់ ត្រូវដាក់​កូន​នៅលើ​ទី​ខ្ពស់ ​ដើម្បី​​យក​​ក្រណាត់​​កន្ទប ​ឬ​ឆុង​​ទឹក​ដោះគោ​ក្តី ​ត្រូវ​ដាក់​​ដៃ​ម្ខាង ​លើ​​ខ្លួន​​កូន​​ជា​និច្ច​។​​
2.គ្រែ ឬ​អង្រឹងៈ អង្រឹង​ផ្នែក​ ដែលមាន​លក្ខណៈ​មិន​សមស្រប អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កូនដោយសារ​មាន​ប្រឡោះ​ប្រហោង​ធំ ពេល​កូន​បម្រះ អាច​ជាប់​ក្បាល នៅ​នឹង​ប្រឡោះ​អង្រឹង ឬ​កូនអាច​ក្រឡាប់​ធ្លាក់​ពីលើ​អង្រឹង​បាន។
3.កម្តៅៈ កូនតូច​វ័យ 3-5ខែ​នឹង​ចាប់ផ្តើម​ស្រវា​យក​របស់របរ អាច​យកដៃ​គ្រវាស ឬ​ស្រវា​ចាប់​របស់ក្តៅ​ទាំង​នោះបាន។ កូនតូច ដែល​អាច​ដើរ ឬ​រត់​បាន អាច​ឈោង​ចាប់ទាញ​ខ្សែភ្លើង ឧបករណ៍​អគ្គិស​នី ដែល​ធ្វើ​ឲ្យ​កើត​កម្តៅ បង្ក​គ្រោះថ្នាក់​បាន។ អ្វីដែល​គួរ​ប្រយ័ត្ន គឺ​កុំបី​កូនតូច ខណៈពេល​កំពុងកាន់​របស់​ក្តៅ កុំ​ពកូន អាយុ 6ខែ​ឡើងមក​អង្គុយ​នៅលើ​ភ្លៅ ខណៈពេល​មាន​របស់​ក្តៅ​នៅលើ​តុ។គួររៀបចំ​ខ្សែភ្លើង ឲ្យ​បានល្អ ចៀសវាង​សំយុង​ចុះមក​ទាប ក្នុង​កម្រិត​ដែល​កូនតូច​អាច​ទាញ​កន្ត្រាក់ឲ្យ​រលំ​បាន។
4.បង្អួចៈ កូនតូច​ដែល​ចេះ​តោង​ឈរ អាច​ប្រឹង​តោង​ឡើងលើ​គ្រឿងសង្ហារិម ដែល​ដាក់​នៅ​ជិត​បង្អួចនិង​អាច​ភ្លាត់ស្នៀត​ធ្លា​ក់ដី​បាន។ គួរ​បិទ​បង្អួច ឬ​សំណាញ់​បង្អួច​ឲ្យ​ជិត និង​មិន​ដាក់​គ្រឿងសង្ហារិមនៅ​កន្លែង​ដែល​ជិត​បង្អួច។
5. កាំជណ្តើ​រៈ កូនតូច​អាយុ6-12ខែ​ឡើង ចាប់ផ្តើម​ចលនា​ខ្លួនឯង​បានល្អ និង​រហ័ស​ជាង​មុន តាមរយៈ​ការ​ប្រ​រមៀល​ខ្លួន​វារ តោង​ដើរ និង​ដើរ​បាន​ដោយ​ខ្លួនឯង។ ពេល​កូន​អាច​ដើរ និង​រត់​បាន រឹតតែ​ត្រូវ​ប្រឈម​នឹង​ការធ្លាក់​ជណ្តើរ ជំពប់ជើង​ដួល ឬ​ទង្គិច​អ្វីមួយ។ គួរ​ពិនិត្យ​បង្កា​ប់​ដៃ​កាំជណ្តើរនិង​របៀង​ផ្ទះ មិន​ឲ្យ​មាន​ប្រឡោះ​គម្លាត​ដែល​អាច​ឲ្យ​កូន​ឈ្មុល​ក្បាល​ចូល​បាន។
6.សត្វ​ចិញ្ចឹម​ក្នុងផ្ទះ: កូនតូច​អាយុ6ខែ​ឡើង តែងតែ​ចាប់អារម្មណ៍​សត្វ​ចិញ្ចឹមផ្សេងៗក្នុងផ្ទះ អាចត្រូវ​សត្វ​ទាំងនោះ លិទ្ធ ខាំ ខ្វាច ពី​ការដែល​កូនតូច​ទៅ​ចាប់​ទៅ​ទាញ ឬ​ញ៉េះញ៉ោះ​ជាមួយ​សត្វ។មិនគួរ​បណ្តោយ​ឲ្យ​កូនតូច​នៅតែ​ម្នាក់ឯង ជាមួយ​សត្វ​ចិញ្ចឹម។ គួរ​បង្ហាត់​កូន​កុំ​ឲ្យ​ធ្វើបាប​សត្វ ដូចជា ទាញ​ត្រចៀក ទាញ​កន្ទុយ ដណ្តើម​ចាន​អាហារ ឬ​ដណ្តើម​របស់​លេង​ពី​វា និង​គួរ​យក​សត្វ​ចិញ្ចឹមទាំងនោះ ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺឆ្កួត​ផង។
7.មាត់ទ្វា​បន្ទប់ៈ ជា​ចំណុច​គ្រោះថ្នាក់ សម្រាប់​កូនតូច​ហាត់​វារ ហាត់​ដើរ អាច​ត្រូវ​មាត់ទ្វារ​កៀប​ដៃបាន។
8.បន្ទប់ទឹក និង​ភាជនៈ​ដាក់​ទឹកៈ កូនតូច ដែល​លង់ទឹក ភាគច្រើន​អាយុ​តិច ជាង10ឆ្នាំ តែងតែ​កើតពី​ការធ្វេសប្រហែស​មួយ​ភ្លែត ឬ​ជា​មិន​ប្រយ័ត្ន​របស់​អ្នក​មើលថែ។ មិនគួរ​ឲ្យ​កូន​អង្គុយលេង​ទឹកតែម្នាក់ឯង ក្នុង​អាង​ងូតទឹក ព្រោះថា កម្ពស់​ទឹក​ត្រឹម 5ស.ម ក៏​អាចធ្វើ​ឲ្យ​កូន​លង់ទឹក​បានដែរ។ធ្វើ​របង បិទទ្វារ មិន​ឲ្យ​កូនតូច​ទៅជិត ប្រភព​ទឹកបាន ឬ​ចាក់ទឹក​ក្នុង​ធុង​ចោល បិទ​គម្រប​ធុង​ដាក់​ទឹក​ និង​​បិទ​​មាត់​ទ្វារ​​បន្ទប់​ទឹក​ ដើម្បី​​មិន​​ឲ្យ​កូន​តូច​ចូល​ទៅ​​បាន។​
9.ទូ​ដាក់​របស់ តុ​ដាក់​ទូរ​ឬ​ស្សន៍ៈ កូនតូច ​វ័យ 1-2ឆ្នាំ អាច​តោ​ត​ឡើងឈរ លើ​កៅអី ដើម្បី​យក​របស់ខ្ពស់​បាន (យក​ដោយ​ទាំង​របស់​ដែល​មិនគួរ​យក ដូចជា​សារធាតុពុល)។ តុ​ដាក់​របស់របរ​ទាំងនោះគួរ​ដាក់​នៅលើ​ផ្ទៃរាប រឹង​នាំ​ល្អ មិន​ងាយ​រលំ ឬ​គួរ​ចង់រឹត​តុ ដោយ​ខ្សែ ឲ្យ​ជាប់​នឹង​ជញ្ជាំង។ គ្រឿងសង្ហារិម​ទាំងឡាយ ត្រូវ​ពុំមាន​ជ្រុង​ស្រួច យក​ល្អ គួរ​ដាក់​ជ័រ​ការពារ​ទង្គិច នៅតាម​ជ្រុង គ្រប់​​ជ្រុ​ង​ផង។​
10.មាត់ទ្វារ​និង​របង​ផ្ទះ: ត្រូវ​រឹងមាំ ការពារ​រ​បួ​ត​ចេញមក​រលំ​សង្កត់​លើ​កូន។
11.ផ្ទះបាយៈ គួរ​មាន​មាត់ទ្វារ​ឃាំង ដើម្បី​មិន​ឲ្យ​កូន​ចូលទៅក្នុង​ទៅកាន់​បរិវេណ​នេះ​បាន។ ចៀសវាង​ដាក់​​របស់​​ក្តៅ ​លើ​ឥដ្ឋ​ និង​​របស់​​មុត​​ស្រួច ​ដែល​​កូន​​ឈោង​​យក​បាន។​
12.ឌុយ​ភ្លើង និង​ឧបករណ៍​អគ្គិសនីៈ គួរ ​មាន​ជ័រ​ការពារ​មក​បិទ​លើ​ព្រី​ភ្លើង​ដែល​មិនបាន​ប្រើ ឬ​មានគម្រប​គ្រប​បិទ​ពីលើ​ព្រី​ភ្លើង គួរ​ត​ខ្សែ​ម៉ាស​ឲ្យ​ឧបករណ៍​អគ្គិសនី​ដូចជា​ទូទឹកកក ទូ​ចុច​ទឹក​ត្រជាក់ម៉ាស៊ីន​បោកគក់​និង​ត​ឧបករណ៍​ផ្តាច់​ភ្លើង​ស្វ័យប្រវត្តិ ​ផង៕

By: Rika
Your Visit is Your Help

Reference: salarean.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.