ការស្រាវជ្រាវមួយទើបត្រូវបានប្រកាសឲ្យដឹងថា ថ្នាំ Finasteride ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្លូវមូត្រ មានលទ្ធភាពបន្ថយយ៉ាងច្រើនគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាតនៅបុរស ។
តាមលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញការនៅវិទ្យាស្ថានមហារីកជាតិអាមេរិក ការប្រើប្រាស់ប្រភេទថ្នាំព្យាបាលជំងឺផ្លូវមូត្រ Finasteride អាចធ្វើឲ្យថយចុះការប្រឈមកើតជំងឺមហារីកក្រពេញប្រូស្តាតនៅបុរសដល់ទៅ៣០% ទន្ទឹមនោះមិនជំរុញការរីកចម្រើនរបស់ដុំគីស ហើយក៏មិនធ្វើឲ្យកើនហានិភ័យបាត់បង់ជីវិតរបស់អ្នកជំងឺ ។
ពួកអ្នកវិទ្យាសាស្ត្រមួយក្រុមដឹកនាំដោយបណ្ឌិត Ian Thompson ជំនាញការព្យាបាលមហារីក បានដំណើរការស្រាវជ្រាវក្នុងរយៈពេលច្រើនឆ្នាំចំពោះបុរសជាង ១៨.០០០នាក់ មានអាយុពី៥៥ឆ្នាំឡើងបានប្រើប្រាស់ថ្នាំ Finasteride ។ លទ្ធផលបង្ហាញថា មានតែប្រមាណ១០% នៃអ្នកប្រើថ្នាំកើតជំងឺមហារីកក្រពេញប្រូស្តាត ក្នុងពេលអត្រាកើតជំងឺនៅអ្នកមិនប្រើថ្នាំគឺ ១៥% ។
បណ្ឌិត Michael Lefevre សមាជិកមួយរូបរបស់ក្រុមស្រាវជ្រាវឲ្យដឹងថា ការប្រើថ្នាំ Finasteride ដើម្បីព្យាបាលជំងឺផ្លូវមូត្រនៅបុរសគឺសមស្របទាំងស្រុង និងមិនបង្កជាប្រតិកម្មបន្ទាប់បន្សំធ្ងន់ធ្ងរ ។ ប៉ុន្តែតាមលោក អ្នកប្រើប្រាស់ថ្នាំនេះអាចលុះទៅក្នុងស្ថានភាពអស់កម្លាំង ហើយថែមទាំងទ្រុឌទ្រោម និងធ្វើឲ្យថយចុះច្រើនចំណង់ផ្លូវភេទ ។ ដូច្នេះបុរសត្រូវថ្លឹងថ្លែងម៉ត់ចត់មុនពេលសម្រេចចិត្តប្រើថ្នាំនេះ ។
នៅអាមេរិកក្នុងមួយឆ្នាំៗមានមនុស្សប្រមាណ ២៤០.០០០នាក់ ត្រូវបានវិនិច្ឆ័យកើតមហារីកក្រពេញប្រូស្តាត ក្នុងនោះប្រមាណ ៣០.០០០នាក់បាត់បង់ជីវិត ។ លទ្ធផលស្រាវជ្រាវលើកនេះអាចនាំមកនូវចក្ខុវិស័យថ្មី ចំពោះការប្រើថ្នាំបង្ការប្រឆាំងមហារីក ៕
By: Rika
Your visit is Your help
Reference: ksn-news
Very good article, hope another next article more na :)
ReplyDelete