Friday, August 30, 2013

ស្ថានភាព​ជំងឺ​មួយ​នេះ​កើតឡើង​នៅ​ពេល​អ្នក​បន្ទោបង់​មាន​លាមក​រឹង ឬ​ធំ​ខ្លាំង ហើយ​ធ្វើឱ្យ​ឈឺចាប់ និង​ហូរឈាម​។ ជំងឺ​នេះ​ច្រើន​កើតមាន​លើ​មនុស្ស​វ័យ​កណ្តាល ប៉ុន្តែ​វា​ក៏​ជា​មូលហេតុ​ដែល​មាន​ជា​ញឹកញាប់​បំផុត​នៃ​ការ​ហូរ​ឈាម​តាម​ រន្ធ​គូថ​លើ​ទារក​ទើបនឹង​កើត​ដែរ​។ ភាគច្រើន​ការ​រហែក​ស្បែក​រន្ធ​គូថ​នេះ​តែងតែ​ជា​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​ទៅ ​បី​សប្តាហ៍​ដោយ​ប្រើ​ថ្នាំ​ព្យាបាល​អាការៈ​ទលលាមក ប៉ុន្តែ​ពេលខ្លះ​ក៏​ទៅ​ជា​បញ្ហា​រ៉ាំរ៉ៃ​ដែរ​។ ប្រសិនបើ​វា​មិន​ជា​ទេ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ ឬ​វះកាត់​ច្រើន​តែ​អាច​ជា​ដោះស្រាយ​។​
រោគសញ្ញា​
​ខាងក្រោម​នេះ​ជា​គឺជា​រោគសញ្ញា​មួយ​ចំនួន​បន្ថែម​ទៀត​ចំពោះ​ការ​រហែក​ក្រសាលគូថ​។​

·         ឈឺចាប់​ខ្លាំង​ក្នុងពេល​បន្ទោបង់​
·         ក្រោយ​ពី​បន្ទោបង់​រួច​អាចឱ្យ​ឈឺចាប់​ច្រើន​ម៉ោង​ទៀត​
·         មាន​ឈាម​ពណ៌​ក្រហម​ស្រស់​លើ​លាមក ឬ​ក្រដាសអនាម័យ​ក្រោយ​បន្ទោបង់​រួច​
·         រមាស់ ឬ​រលាក​នៅ​ជុំវិញ​រន្ធ​គូ​ថ​
·         ឃើញ​មាន​ស្នាមរ​ហែក​ស្បែក​នៅ​ជុំវិញ​រន្ធ​គូថ​
·         មាន​ដុំ​សាច់ ឬ​ថ្នក់​ស្បែក​មួយ​នៅ​លើ ឬ​ក្បែរ​ន្ធ​គូថ​ដែល​រហែក​នោះ​
​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​ការឈឺចាប់​ក្នុងពេល​ បន្ទោបង់ ឬ​ឃើញ​មាន​ឈាម​លើ​លាមក ឬ​ក្រដាសអនាម័យ​ក្រោយពេល​បន្ទោបង់​រួច​។​

​មូលហេតុ​
·         លាមក​រឹង ឬ​ធំ​ពេល​បន្ទោបង់​
·         មាន​ជំងឺ​ទល់​លាមក ឬ​ប្រឹង​បន្ទោបង់​ខ្លាំង​
·         ជំងឺរាគ​រុស​រ៉ាំរ៉ៃ​
·         រលាក​នៅ​តំបន់​រន្ធ​គូ​ថ និង​ក្នុង​រន្ធ​គូ​ថ ដែល​បង្កឡើង​ដោយ​ជំងឺ Crohn’s Disease ឬ​ជំងឺ​រលាក​ពោះវៀន​ផ្សេងទៀត​
​មូលហេតុ​ដ៏​ដែល​មិនសូវ​មាន​របស់​ជំងឺរ​ហែក​ស្បែក​រន្ធ​គូថ​មាន​៖
·         រួមភេទ​តាម​រន្ធ​គូ​ថ​
·         ជំងឺមហារីក​
·         ជំងឺអេដស៍​
·         ជំងឺរបេង​
·         ជំងឺ​ស្វាយ​
​ការប្រឈមមុខ​
​មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើអោយ​ប្រឈម​នឹង​ជំងឺ​រហែក​ស្បែក​រន្ធ​គូថ​កាន់តែខ្លាំង​ដូចជា​៖
·         ទារក​ទើបនឹង​កើត​៖ មាន​ទារក​ទើប​នឹង​កើត​ច្រើនណាស់​ធ្លាប់មាន​បញ្ហា​រហែក​ស្បែក​រុន្ធ​គូថ​ នៅពេល​អាយុ​បាន​មួយ​ឆ្នាំ ហើយ​អ្នកឯកទេស​ជាច្រើន​ក៏​មិន​យល់​ពី​មូលហេតុ​របស់​វា​ដែរ​។​
·         អាយុ​៖ មនុស្ស​ចាស់​ប្រហែល​កើត​ជំងឺ​រហែក​ស្បែក​រន្ធ​គូថ​ដោយសារ​តែ​កង្វះ​លំហូរ​ឈាម​ទៅ​តំបន់​រន្ធ​គូ​ថ​។​
·         ទល់​លាមក​៖ ការ​ប្រឹង​បន្ទោ​បង់ និង​បន្ទោបង់​លាមក​ដែល​រឹងៗ គឺ​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​រហែក​។​
·         ការ​សម្រាលកូន​៖ ជំងឺរ​ហែក​ស្បែក​រន្ធ​គូថ​ច្រើនតែ​ឃើញ​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​ក្រោយ​ពី​សម្រាលកូន​រួច​។​
·         ជំងឺ Crohn’s Disease៖ ជំងឺ​រលាក​ពោះវៀន​ប្រភេទ​នេះ​បណ្តាល​អោយ​មាន​ការ​រលា​ក​រ៉ាំរ៉ៃ​ទៅលើ​ពោះវៀន ព្រមទាំង​កើតមាន​លើ​ស្រទាប់​របស់​ប្រហោង​រុន្ធ​គូថ​ផងដែរ ហើយ​វា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​រហែក​។​
​រោគ​វិនិច្ឆ័យ​
​ដើម្បី​គ្រូពេទ្យ​អាច​ធ្វើ​រោគវិនិច្ឆ័យ​លើ​ជំងឺ​រហែក​ក្រសាលគូថ​បាន​ លុះត្រាតែ​មាន​ការសាកសួរ​ពីប្រវ​តិ្ត​របស់​ជំងឺ និង​ការពិនិត្យ​លើ​រាងកាយ ព្រមទាំង​ការមើល​លើ​តំបន់​រុន្ធ​គូថ​ទៀត ហើយ​ជា​ធម្មតា​ស្បែក​ដែល​រហែក​នោះ​គឺ​មើល​នឹង​ភ្នែក​ឃើញ​ទេ​។ លើសពីនេះ​ទៅ​ទៀត​គ្រូពេទ្យ​អាច​នឹង​ប្រើ​ម្រាមដៃ​លូក​មើល​ក្នុង​រន្ធ​គូថ​ បន្ថែម ប៉ុន្តែ​វា​ប្រហែល​ជា​ធ្វើអោយ​អ្នកជំងឺ​ឈឺចាប់​ខ្លាំង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យ​ប្រហែលជា​ប្រើ​បំពង់​ឆ្លុះ​រុន្ធ​គូ​ថ (Anoscope) ដើម្បី​មើល​ប្រហោង​រន្ធ​គូថ និង​ការ​រហែក​រាលដាល​រប​ស់វា​ថា​ឆ្ងាយ​ប៉ុណ្ណា​។​

​ប្រសិនបើ​រោគសញ្ញា​របស់​អ្នក​បង្ហាញ​អំពី​ជំងឺ​ដើមហេតុ​ដូចជា ជំងឺ Crohn’s Disease ឬ មហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀន​ធំ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត​ដូចខាងក្រោម​នេះ​ទៀត​។​
·         Flexible Sigmoidoscopy៖ នេះ​គឺជា​តេស្ត​ដែល​ត្រូវ​ប្រើ​បំពង​តូច​មួយ​ដែល​អាច​បត់បែន​បាន​ព្រមទាំង​ មានកា​ម៉េរា​តូច​មួយ​នៅ​ខាងចុង​ចូលទៅក្នុង​ពោះវៀន​ធំ​។ តេស្ត​មួយ​នេះ​អាច​ធ្វើបាន​ក្នុងករណី​ដែល​អ្នកជំងឺ​អាយុ​តិចជាង ៥០​ឆ្នាំ និង​គ្មាន​ការ​ប្រឈម​នឹង​ជំងឺ​ពោះវៀន ឬ​មហារីក​ពោះវៀន​ធំ​។​
·         ឆ្លុះ​ពោះវៀនធំ (Colonoscopy)៖ តេស្ត​មួយ​នេះ​អាចអោយ​គ្រូពេទ្យ​មើលឃើញ​ពោះវៀនធំ​ទាំងមូល​តែម្តង​។ ប្រសិនបើ​អ្នក​មាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ប្រើ​វិធី​នេះ​ធ្វើតេស្ត​ហើយ ព្រមទាំង​ដើម្បី​រក​មើល​ជំងឺ​មហារីក​ពោះវៀនធំ​ផង​។​
·         វាស់​សម្ពាធ​របស់​រន្ធ​គូ​ថ​៖ តេស្ត​មួយ​នេះ​គ្រូពេទ្យ​ប្រើ​បំពង់​មួយ​ដែល​អាច​បត់បែន​បាន​ចូល​ទៅក្នុង​ រុន្ធ​គូថ​។ ពេល​ដាក់​ចូល​ហើយ នៅ​ខាងចុង​បំពង់​នោះ​មាន​បា​ឡុង​មួយ​អាច​បំប៉ោង​បាន​។ ករណី​នេះ​គ្រូពេទ្យ​នឹង​អាច​ដឹង​ពី​ភាព​តឹង​របស់​សាច់ដុំ​ខ្ជឹប​ក្នុង​រន្ធ​ គូថ ព្រម​ទាំ​កំណត់​ពី​ភាព​ដឹង​និង​មុខងារ​របស់​រន្ធ​គូថ​ខាងក្នុង​ផង​។​
​ការព្យាបាល​
​ជំងឺរ​ហែក​ស្បែក​រន្ធ​គូថ​ច្រើនតែ​ជា​សះ​វិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ ប្រសិនបើ​អ្នក​អាច​ធ្វើអោយ​លាមក​ទន់ និង​ព្យាបាល​អាការៈ​ទលលាមក ឬ​រា​គរុ​សបាន​។ ប៉ុន្តែ​ប្រសិនបើ​ស្បែក​ដែល​រហែក​មិន​ជះ​ក្នុង​រយៈពេល ៦ ឬ ៨​សប្តាហ៍​ទេ ជម្រើស​នៃ​ការព្យាបាល​អាច​ជា​ការប្រើ​ថ្នាំ ឬ​វះកាត់​ហើយ​។​

​ប្រសិនបើ​ទារក​ទើប​នឹង​កើត​ឃើញ​មាន​ជំងឺរ​ហែក​ស្បែក​រន្ធ​គូ​ថ ចូរ​ផ្លាស់ប្តូរ​ក្រ​ទ​ព​អោយបាន​ទៀងទាត់ និង​ធ្វើ​យ៉ាងណា​អោយ​រន្ធ​គូថ​របស់គេ​ស្អាត​ល្អ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ខាង​ជំងឺ​កុមារ​ ដើម្បី​ទទួលបាន​នូវ​វិធី​ការពារ​ជំងឺ​ទលលាមក និង​មធ្យោបាយ​កុំអោយ​ទារក​ប្រឹង​បន្ទោបង់​ពេក​។​
​ការព្យាបាល​ដោយ​មិន​វះកាត់​

​ប្រសិនបើ​របៀប​រស់នៅ និង​ការថែរក្សា​សុខភាព​ខ្លួនឯង​ដូច​ជា ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ ការ​ទទួលទាន​ទឹក​ច្រើន ហាត់ប្រាណ​ជា​ទៀងទាត់ ប្រើ​ថ្នាំ​បន្ទន់​លាមក មិន​ទទួលបាន​ជោគជ័យ​ទេ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ដូចខាងក្រោម​នេះ​៖
·         ប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​អាហារ​សរសៃ​៖ ការប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​នេះ​ជា​ទៀងទាត់​នឹង​ជួយ​ធ្វើអោយ​លាមក​របស់​អ្នក ​ទន់ និង​ស្រួល​បន្ទោបង់ ហើយ​អាច​ចៀសវាង​នូវ​ការ​រលាក​លើ​ស្បែក​ដែល​រហែក​នោះ​ទៀត​បាន​។​
·         ត្រាំ​ទឹ​កក្តៅ​៖ ការ​អង្គុយ​ត្រាំ​ទឹក​ក្តៅ​រយៈពេល ១០ ទៅ​២០​នាទី​អោយបាន​ច្រើន​ដង​ក្នុង​មួយថ្ងៃ ជា​ពិសេស​ក្រោយ​ពេល​បត់ជើង​រួច វា​នឹង​ជួយ​អោយ​សាច់ដុំ​ខ្ជឹប​នៅ​រុន្ធ​គូថ​សម្រាក និង​ឆាប់​ជា​។ មិន​ត្រូវ​ប្រើ​សាប៊ូ​លាង​ឡើយ ព្រោះ​វា​នឹង​ធ្វើអោយ​រលាក​បន្ថែម​។​
·         ប្រើក្រែ​មលាប​៖ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ប្រើក្រែ​មសុល​តាមរ​ន្ធ​គូថ (Anusol-HC, Zinc Oxide) ដើម្បី​បន្ថយ​ការឈឺចាប់​។​
·         ថ្នាំ Nitroglycerin៖ ការ​លាប​ក្រែម Nitroglycerin ទៅលើ​រុន្ធ​គូថ​ដើម្បី​ពង្រីក​សរសៃឈាម និង​បង្កើត​លំហូរ​ឈាម​ទៅកាន់​ស្បែក​ដែល​រហែក វា​នឹង​ជួយ​អោយ​ឆាប់​ជា​។ ការព្យាបាល​ប្រភេទ​នេះ​ជួយ​កាត់បន្ថយ​សម្ពាធ​ក្នុង​សាច់ដុំ​ខ្ជឹប​រុន្ធ​គូថ និង​បន្ថយ​ការឈឺចាប់​ដែរ​។ ផល​រំខាន​មានដូចជា ឈឺក្បាល សម្ពាធ​ឈាម​ធ្លាក់ចុះ និង​វិលមុខ​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​អ្នក​ពាក់​ស្រោមដៃ​ដើម្បី​អាច​លាប​ក្រែម Nitroglycerin នេះ​បាន​។ ចំពោះ​មនុស្ស​ប្រុស​ដែល​កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​អាកា​រៈងាប់​លិង្គ​ ដូចជា Sidenafil (Viagra), Tadalafil (Adcirca, Cialis) និង Vardenafil (Levitra) មិនគួរណា​ប្រើ​ថ្នាំ Nitroglycerin ក្នុង​រយៈពេល ២៤​ម៉ោង​ទេ ព្រោះ​វា​នឹង​ធ្វើអោយ​សម្ពាធ​ឈាម​ធ្លាក់ចុះ​។​
·         ថ្នាំ​ប្រភេទ Botox៖ ការចាក់​ថ្នាំ OnabotulinumtoxinA (Botox) ក្នុង​កម្រិត​តិចតួច​ចូលទៅ​ក្នុង​សាច់ដុំ​ខ្ជឹប​រុន្ធ​គូ​ថ វា​នឹង​ធ្វើអោយ​សាច់ដុំ​នោះ​ធូរ​រហូត​ដល់​ច្រើន​ខែ​។ ចំពោះ​ផល​រំខាន​វា​មាន ឈឺ​ពេល​ចាក់​ថ្នាំ លេច​ផោម ឬ​លាមក​ដោយ​មិនដឹង​ខ្លួន​។​
·         ថ្នាំ Calcium Channel Blocker៖ ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម Nifedipine (Adalat) និង Diltiazem (Cardizem), អាច​ប្រើ​ដោយ​លេប ឬ​លាប​នៅ​ស្បែក​ដែលរ​ហែក​នោះបាន​។​
​ការព្យាបាល​ដោយ​វះកាត់​
​ប្រសិនបើ​អ្នក​មាន​ជំងឺរ​ហែក​ស្បែក​រន្ធ​គូថ​រ៉ាំរ៉ៃ ហើយ​ព្យាបាល​ដោយ​ថ្នាំ​មិន​ជះ​សោះ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ព្យាបាល​ដោយ​វះកាត់​។ ការវះកាត់​នេះ​ត្រូវ​ច្រឹប​ចេញ​ផ្នែក​តូច​មួយ​នៃ​សាច់ដុំ​ខ្ជឹប​រុន្ធ​គូថ​ ដើម្បី​កាត់បន្ថយ​ការ​តឹង​របស់​វា និង​ឈឺចាប់ ព្រម​ទាំង​ជំនួយ​ដល់​ការ​ជា​ឡើងវិញ​។ ធម្មតា​ពេល​អ្នកជំងឺ​វះកាត់​ហើយ​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​។​

​របៀប​រស់នៅ និង​ការព្យាបាល​ដោយ​ខ្លួនឯង​
​ការផ្លាស់ប្តូរ​របៀប​រស់នៅ​ជា​ច្រើន​ប្រហែលជា​ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ធ្វើអោយ​ស្បែក​ដែល​រហែក​នោះ​ឆាប់​ជា​ទៅ​វិញ​។ ខាងក្រោម​នេះ​គឺជា​វិធានការ​ការពារ​កុំអោយ​ជំងឺ​នេះ​កើតឡើង​វិញ​៖
·         របប​អាហារ​សរសៃ​៖ ការ​ដែល​ទទួលយករ​បប​អាហារ​សរសៃ ប្រហែល ២៥ ទៅ​៣០​ក្រាម​ក្នុង​មួយថ្ងៃ វា​នឹង​ជំនួយ​ដល់​ការ​ជា​ឡើងវិញ​នៃ​ស្បែក​ដែល​រហែក និង​ជួយ​បន្ទន់​លា​កមក​ផង​។ អ្នក​អាច​បន្ថែម​ការ​ទទួលទាន​អាហារ​សរសៃ​កាន់តែ​ច្រើន​តាមរយៈ​ការ​ញ៉ាំ​ ផ្លែឈើ បន្លែ គ្រាប់​ធុញ្ញ​ជាតិ​អោយបាន​ច្រើន​។ ថ្នាំ​បន្ទន់​លាមក Psyllium (Metamucil) ប្រហែល​ជា​ជួយ​អោយ​អ្នក​ស្រួល​បន្ទោបង់​។ ការទទួល​ទានរ​បប​អាហារ ឬ​ថ្នាំ​បំប៉ន​ប្រភេទ​សរសៃ​ប្រហែល​បណ្តាល​អោយ​ផោម និង​ហើមពោះ ដូច្នេះ​ចូរ​បន្ថែម​អាហារ​នេះ​បន្តិច​ម្តងៗ​ទៅ​បាន​ហើយ​។​
·         ទទួលទាន​ទឹក​អោយបាន​ច្រើន​៖ ជាតិ​ទឹក​ក៏​អាច​ជួយ​ការពារ​ជំងឺ​ទលលាមក​បានដែរ ដូច្នេះ​គួរទែ​ទទួល​ទាន​ទឹក​អោយបាន​គ្រប់គ្រាន់​។​
·         ហាត់ប្រាណ​អោយ​ទៀងទាត់​៖ ចូរ​ធ្វើ​សកម្មភាព​រាងកាយ​អោយ​បាន​ចាប់​ពី ៣០​នាទី​ឡើង​ទៅ ដូចជា​ការដើរ​ជា​ដើម ព្រោះ​វា​នឹង​ធ្វើអោយ​អ្នក​បន្ទោបង់​បាន​ទៀងទាត់ និង​បង្កើន​លំហូរ​ឈាម​ទៅគ្រប់​រាងកាយ សម្រាប់​ជួយ​អោយ​ស្បែក​ដែលរ​ហែក​ឆាប់​ជា​។​
​ចៀសវាង​ការ​ប្រឹង​បន្ទោបង់​៖ ការ​ដែល​ប្រឹង​ជុះ​បង្កើតបាន​ជា​សម្ពាធ​ធ្វើអោយ​ស្បែក​ដែលរ​ហែក​នោះ​មិន​អាច ​ជិត​មុខ​បាន ឬរ​ហែក​កន្លែង​ផ្សេង​ទៀត​។​

​ផលវិបាក​
​ប្រសិនបើ​វា​មិន​ជា​ទេ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ ឬ​វះកាត់​ច្រើន​តែ​អាច​ដោះស្រាយ​បញ្ហា​បាន​។​

​ខាងក្រោម​នេះ​គឺជា​ផលវិបាក​មួយចំនួនរ​បស់​ជំងឺ​រលាក​ក្រសាលគូថ​ខ្លះៗ​ដែល​អ្នក​គួរ​យល់​ដឹង​៖

·         មិន​ជា​សះ​ទៅវិញ​៖ កាលណា​ស្បែក​ដែលរ​ហែក​នោះ​មិន​ជា​ទៅ​វិញ វា​នឹង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ (​លើសពី​៦​សប្តាហ៍​)​។​
·         កើតឡើង​ម្តង​ទៀត​៖ ប្រសិនបើ​អ្នក​ធ្លាប់មាន​បញ្ហា​រហែក​ស្បែក​រុន្ធ​គូថ​ម្តង​រួចហើយ អ្នកនឹង​ប្រឈម​កាន់តែខ្លាំង​នឹង​បញ្ហា​នេះ​ម្តងទៀត​។​
·         រហែក​ដល់​ស្រទាប់​សាច់ដុំ​៖ ការ​រហែក​ស្បែក​រន្ធ​គូថ​ប្រហែលជា​រៀលដាល​ដល់​ស្ទាប់​សាច់ដុំ​សម្រាប់​ខ្ជឹប ​រន្ធ​គូថ ដែល​វា​ជា​ហេតុនាំអោយ​ពិបាក​ដល់​ការ​ជា​ឡើងវិញ​។ ចំពោះ​ស្នាម​រហែក​ដែល​មិន​ជា​ប្រហែល​ជា​ធ្វើអោយ​អ្នកជំងឺ​គ្មាន​ផាសុខភាព ហើយ​ត្រូវការ​ថ្នាំ​ព្យាបាល ឬ​វះកាត់​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ និង​ជួសជុល ឬ​កាត់ចោល​នូវ​ស្បែក​ដែលរ​ហែក​នោះ​។ 
By: Rika
Your Visit is Your Help
Reference: Health.com.kh

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.