Thursday, August 29, 2013


​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ច្រើនពេក​អាច​នាំ​ដល់​បាតុភូត​ស្ត្រេ​ស​អុកស៊ីតកម្ម គ្រោះថ្នាក់​មួយ​បង្ក​ជា​ជំងឺមហារីក ។​
​មជ្ឈដ្ឋាន​វិទ្យា​ស្រា​ស្ត្រ​តាំងពី​យូរ​មកហើយ​បាន​បារម្ភ​អំពី​គ្រោះថ្នាក់​ពេល​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត តែ​ការស្រាវជ្រាវ​ភាគច្រើន​ពុំទាន់​គួរ​ឲ្យ​ជឿជាក់ ។ បច្ចុប្បន្ន ដែន​ម៉ាញ៉េទិក​អគ្គិសនី​ពី​ហ្វ្រេ​កង់ វិទ្យុ​បង្កើត​ដោយ​ទូរស័ព្ទ​ត្រូវបាន​រត់​ចូល​ប្រភេទ​អាច​បង្ក​មហារីក​ឲ្យ​មនុស្ស (​ក្រុម ២B) ដោយ​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​អំពី​មហារីក (IARC) ។ ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​សកល​វិទ្យាល័យ Tel Aviv អ៊ីស្រាអែល​អាច​នាំនូវ​ពត៌មាន​អាក្រក់​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត ។​
ដើម្បី​បន្ត​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​ទូរស័ព្ទ និង​ជំងឺមហារីក​បណ្ឌិត Yaniv Hamzang នៅ​មជ្ឈមណ្ឌល​សុខភាព Rabin សកលវិទ្យា​ល័យ TelAviv និង​សហសេវិក បាន​ស្វែងរក​ដើមទង​ក្នុង​ក្រពេញទឹកមាត់​របស់​ប្រើប្រាស់​ទូរស័ព្ទ​ល័ត ។​
ដោយ​វិធី​ប្រៀបធៀប​អ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ហួស និង​អ្នក​មិន​ប្រើ​ក្រុម​វិទ្យាសាស្ត្រ​រកឃើញ​ទឹកមាត់​របស់​អ្នកប្រើប្រាស់​ច្រើន​ហួស​មាន​សញ្ញា​ស្ត្រេ​ស​អុកស៊ីតកម្ម​ខ្ពស់ជាង​, នេះ​ជា​ដំណើរការ​អាច​បង្ក​របួស​ឲ្យ​កោសិកា​មនុស្ស​រួមមាន​ទាំង DNA តាមរយៈ​ការរីកចម្រើន​របស់​សារជាតិ​ពុល Peroxit និង​រ៉ាឌីកាល់​សេរី ។ សំខាន់​ជាង​នេះ វា​ត្រូវបាន​ចាត់ទុកជា​កត្តា​មួយ​បង្កើត​ហានិភ័យ​សំខាន់​បង្ក​ជំងឺមហារីក ។ លទ្ធផល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Amtioxdants and Redox Signaling ។​
ក្នុងការ​ស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ​ត្រួតពិនិត្យ​សមាសធាតុ​ទឹកមាត់​រប​ស់​អ្នក​ប្រើ​ប​ប្រាស់​ទូរស័ព្ទ​១២​ជាមួយ​ហ្វ្រេ​កង់​ធំ ពួក​អ្នកចូលរួម​ទាំងនេះ​ច្រើន​និយាយ​ទូរស័ព្ទ​តិច​បំផុត ៨​ម៉ោង ក្នុង​១​ខែ ជាក់ស្តែង​ពួកគេ​នៅ​និយាយ​ច្រើន​ជាងនេះទៀត ។ ប្រមាណ ៣០​ដល់ ៤០​ម៉ោង ក្នុង​១​ខែ ទឹកមាត់​របស់​ក្រុមមនុស្ស​នេះ ត្រូវបាន​ប្រៀបធៀប​ជាមួយ​ក្រុម​ផ្សេង​រួមមាន​អ្នកជំងឺ​ថ្លង់ អ្នក​មិន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត ឬ​ប្រើប្រាស់​ឧបករណ៍​ដោយឡែក​សម្រាប់​ការផ្ញើ​ឯកសារ​ឬ​មុខងារ​គ្មាន​ភាសា​ផ្សេងៗ​។​
បណ្ឌិត Ham Zang និយាយថា "​លទ្ធផល​បង្ហាញថា មាន​ភាព​តានតឹង​ច្រើន​លើ​កោសិកា និង​បណ្តា​ក្រពេញ​ប្រាស្រ័យ​ជាប្រចាំ​ជាមួយ​ទូរស័ព្ទ​ចល័ត​ពេល​ប្រើប្រាស់​ច្រើន​ជ្រុល រឿងនេះ​អាច​នាំ​ដល់​បម្រែបម្រួល​បម្លាស់​ទី បង្ក​ការរីកចម្រើន​ដុំ​គីស​" ។​
វិស័យ​ស្រាវជ្រាវ​ខាងលើ​ឆ្លុះបញ្ចាំង​ទំនាក់ទំនង​យូរអង្វែង​អំពី​ឥទ្ធិពល​របស់​ទូរស័ព្ទ​ចល័ត ពិសេស​គឺ​ឥទ្ធិពល​របស់​វិទ្យុសកម្ម​លើ​ជាលិកា​មនុស្ស​ស្ថិតនៅ​ជិត​ត្រចៀក ៕​

By: Rika
Your Visit is Your Help
ksn-news

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 

Thanks you for your visiting, Your Visit is Your Help.




Copyright © Vooshare All Right Reserved
Advertisement: vooshare@gmail.com or fill the Contact Us form above.