ជាមួយនឹងផ្លែឈើក្នុងតំបន់ត្រូពិចផ្សេងៗទៀតដែរដូចជា ផ្លែស្វាយ និងផ្លែខ្នុរ។
អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន
Friday 21 December 2012
ផ្លែនេះមានលក្ខណៈប្លែកពីគេត្រង់មានទំហំធំ, ក្លិន
សម្បកគួរអោយភ័យខ្លាច។ វាអាចមានប្រវែងបណ្តោយរហូតដល់ ៣០សង់ទីម៉ែត្រ
និងកម្រាស់មុខកាត់ ១៥សង់ទីម៉ែត្រ ហើយទម្ងន់របស់វាជាធម្មតាពី មួយ
ទៅបួនគីឡូក្រាម។
អត្ថប្រយោជន៍ចំពោះសុខភាព
- ផ្លែធូរេនមិនខុសពីផ្លែ ចេក, ផ្លែប័រ និងផ្លែខ្នុរនោះទេ
គឺសម្បូរសារធាតុធ្វើអោយមានកម្លាំង, ជាតិរ៉ែ និងវីតាមីន។
ផ្លែធូរេន ១០០ក្រាមផ្តល់កាល់ឡូរីរហូតដល់ ១៤៧កាល់ឡូរី។
- សាច់របស់វាមានលក្ខណៈទន់
ងាយស្រួលដល់ការំលាយបានទៅជាជាតិស្ករប្រភេទ Fructose និង Sucrose
សម្រាប់បំលែងទៅជាថាមពល និងពង្រឹងដល់សុខភាពរាងកាយ។
ទោះបីជាវាផ្ទុកទៅដោយជាតិខ្លាញ់ដ៏ច្រើន
វាក៏មិនមានជាតិខ្លាញ់ប្រភេទ Saturated Fats
និងកូឡេស្តេរ៉ុលដែរ។
- ផ្លែធូរេនសម្បូរទៅដោយជាតិសរសៃ សម្រាប់ធ្វើអោយលាមកទន់ល្អ។
ជាតិសរសៃជួយការពារភ្នាស់សម្បោរក្នុងពោះវៀនធំតាមរយៈការកាត់បន្ថយ
ការប៉ះពាល់ និងការតោងនៃសារធាតុបង្កមហារីកក្នុងពោះវៀនធំ។
- ធូរេនគឺជាប្រភពដ៏ល្អមួយនៃអង់ទីអុកស៊ីដង់វីតាមីន C ។
ការទទួលទានអាហារសម្បូរវីតាមីន C
ជួយការពាររាងកាយសាំខ្លួនដើម្បីប្រឆាំងនឹងភ្នាក់ងារបង្ករោគ
និងរ៉ាឌីកាល់សេរី។
- ផ្លែឈើគឺជាប្រភពដ៏ល្អមួយនៃវីតាមីន Bកំផ្លេច ដូចជា Niacin,
Riboflavin, Pantothenic Acid (វីតាមីន B5), Pyridoxine (វីតាមីន B6) និង
Thiamin (វីតាមីន B1)។
វីតាមីនទាំងនេះមានសារៈសំខាន់សម្រាប់រៀងកាយដើម្បីជំនួសសារធាតុចាស់
ចេញពីក្នុងខ្លួនវិញ។
- លើសពីនេះទៅទៀត វាក៏ផ្ទុកទៅដោយចំនួនសារធាតុរ៉ែល្អៗដែរដូចជា
ម៉ាញ៉េស្យូម, ទងដែង, ដែក និងម៉ង់ហ្គាណែស។
ម៉ង់ហ្គាណែសត្រូវបានរាងកាយប្រើប្រាស់ជា Co-factor
សម្រាប់ក្លាយទៅជាអង់ស៊ីមអង់ទីអុកស៊ីដង់ Superoxide Dismutase។
ទងដែងនិងដែកប្រើសម្រាប់បង្កើតគ្រាប់ឈាមក្រហម។
- ផ្លែធូរេនស្រស់សម្បូរជាតិប៉ូតាស្យូមខ្លាំងណាស់។
ប៉ូតាស្យូមនេះគឺជាអេឡិចត្រូលីត្រដ៏សំខាន់មួយរបស់កោសិកា
សម្រាប់ជំនួយដល់ការគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។
- លើសពីនេះទៅទៀត វាក៏ផ្ទុកទៅដោយសារធាតុ Tryptophan
(ត្រូវបានគេស្គាល់ថាជាថ្នាំងងុយដេកពីធម្មជាតិ)
ដែលជាអាស៊ីតអាមីណេយ៉ាងសំខាន់ក្នុងកម្រិតខ្ពស់
ដើម្បីអោយរាងកាយបម្លែង ទៅជា Serotonin និង Melatonin
ដែលជាសារធាតុគីមីសរសៃប្រសាទ
ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអោយដេកលក់
និងព្យាបាលជំងឺឆ្គួតជ្រូកបានផងដែរ៕
ដោយ៖ camnews.org
Health : ការពិតរបស់ផ្លែធូរេន
on

0 comments:
Post a Comment