លោក Brendan Eich កើតនៅឆ្នាំ 1961 ក្នុងរដ្ឋ Sunnyvale California
គាត់គឺ ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ និងជាអ្នកបង្កើតកម្មវិធី
JavaScript ផងដែរ។ ម៉្យាងទៀតគាត់គឺជា Chief Technology Officer
នៅក្នុងក្រុមហ៊ុន Mozilla Corporation។
តើ JavaScript ជាអ្វី?
JavaScript គឺជាភាសា Script ដែលប្រើសម្រាប់ទាញយក Object
ជាច្រើនតាមរយះ Application ផ្សេងៗដ៏ទៃទៀតបាន។ JavaScript
ជាភាសាមួយដែលអាចប្រើប្រាស់ក្នុងទម្រង់ជា Client Side JavaScript
ហើយអ្នកអាចប្រើវាដើម្បីបង្កើតជា Dynamic Websites បាន។ JavaScript
ត្រូវបានគេស្ថាបនាឡើងគឺស្រដៀងគ្នានឹង ភាសា Java ដែរ ប៉ុន្តែ
JavaScript
គឺងាយស្រួលសរសេរជាងទោះអ្នកមិនសូវចេះសរសេរភាសាកម្មវិធីក៏អាច
ធ្វើការជាមួយវាបានដែរ។ លោកអ្នកអាចចូលទៅកាន់គេហទំព័រ JavaScript
របស់ក្រុមហ៊ុន Mozilla សម្រាប់ការស្វែងយល់លម្អិតពី JavaScript
តាមរយះអាសយដ្ឋាន http://developer.mozilla.org/en/javascript
ហេតុអ្វីបានជា Brendan Eich ដាក់ឈ្មោះភាសាកម្មវិធីថា JavaScript?
Brendan Eich ធ្វើការនៅក្រុមហ៊ុន Netscape
គឺជាអ្នកដែលបានបង្កើតភាសា JavaScript ។
ដំបូងភាសាកម្មវិធីនេះមានឈ្មោះថា JavaScript នោះទេ គឺវាមានឈ្មោះថា
Mocha ហើយបន្ទាប់មកទៀតវាក៏បានប្តូរឈ្មោះជា LiveScript
និងជាចុងក្រោយបង្អស់វាក៏បានប្តូរឈ្មោះជា JavaScript
ពីព្រោះតែក្រុមហ៊ុន Netscape បានបញ្ចូលបច្ចេកវិទ្យាថ្មីៗ
ដែលធ្វើការ Support និងភាសា Java ដែលមាននៅក្នុងកម្មវិធី Netscape
Navigator web browser
ហើយម៉្យាងទៀតដើម្បីឲ្យភាសានេះឆាប់មានការចាប់អារម្មណ៍ពីសំណាក់
អ្នកប្រើប្រាស់ដោយសារតែវាជាភាសា Web Programming ថ្មី។ JavaScript
ត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងគេនៅក្នុងកម្មវិធី Netscape
Browser V2.0B3 ក្នុងខែធ្នូ ឆ្នាំ១៩៩៥ បន្ទាប់មកនៅក្នុង Internet
Explorer 3.0 នៅខែសីហា ឆ្នាំ១៩៩៦។
ប្រវត្តិការសិក្សា
Brendan Eich ទទួលបាន Bachelor’s Degree
ផ្នែកគណិតវិទ្យានិងវិទ្យាសាស្ត្រព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ
Santa Clara។ Brendan Eich ទទួលបាន Master’s Degree ពីសាកលវិទ្យាល័យ
Illinois នៅ Urbana Champaign នៅឆ្នាំ ១៩៨៦។
ប្រវត្តិការងារ
លោក Brendan Eich
ចាប់ផ្តើមអាជីពការងារដំបូងរបស់គាត់នៅក្នុងក្រុមហ៊ុន Silicon
Graphics អស់រយះពេល ៧ ឆ្នាំក្នុងមុខងារជា Operating System និង
Network code។ បន្ទាប់មកលោកបានធ្វើការនៅ Micro-Unity Systems
Engineering អស់រយះពេល ៣ ឆ្នាំក្នុងមុខងារជា Microkernel និង DSP
Code និងជាអ្នកបង្កើតដំបូងគេលើ MIP R4000 port នៃ GCC។
លោកត្រូវបានគេស្គាល់ថាជាបុគ្គលិកឆ្នើមក្នុងក្រុមហ៊ុន Netscape
និង Mozilla។ គាត់ចាប់ផ្តើមធ្វើការឲ្យ Netscape communication
corporation នៅខែមេសា ឆ្នាំ១៩៩៥ មុខងារបង្កើត JavaScript សម្រាប់
Netscape Navigator web browser ។ បន្ទាប់មកគាត់បានជួយបង្កើត
Mozilla.org នៅដើមឆ្នាំ១៩៩៨ ដែលជួយក្នុងមុខងារជា Chief Architect។
នៅពេល America online ( AOL ) បិទ Netscape browser unit នៅខែកក្កដា
ឆ្នាំ២០០៣ លោក Brendan Eich បានជួយធ្វើការជា Mozilla Foundation។
នៅខែសីហា ឆ្នាំ២០០៥ បន្ទាប់ពីជួយធ្វើការក្នុងមុខងារជា Lead
Technologist និងជាសមាជិកនៃ Board of directors របស់ Mozilla
Foundation រួមមានលោក Brendan Eich ក៏បានក្លាយជា Chief Technology
officer (CTO) នៃក្រុមហ៊ុន Mozilla corporation ។
ដោយ៖ ទស្សាវដ្តី ANT
Brendan Eich គឺជា បិតា JavaScript
on

0 comments:
Post a Comment